ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្អាក​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​នៅភ្នំពេញ ធ្វើឱ្យ​​ទេស​ចរ​នៅ​ខេត្ត​ព្រះ​សីហនុ​​កើន​ឡើង​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ​បន្ទាប់​​ពី​ពិធី​​បុណ្យ​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ ​ត្រូវ​បាន​រដ្ឋា​ភិបាល​ផ្អាក​ការ​ប្រារព្ធ​ពិធី​​នៅ​ភ្នំពេញ ធ្វើ​ឱ្យ​ទេស​ចរ​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ការ​កើន​ឡើង​។

​ក្នុង​រយៈ​ពេល​២​ថ្ងៃ​នេះ​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ មិន​តិច​ជាង​៤​ម៉ឺន​នាក់​នោះ​ទេ ​នេះបើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សេង ខា

ខេត្ត​ព្រះ​សីហនុ ៖ ​បន្ទាប់​​ពី​ពិធី​​បុណ្យ​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ ​ត្រូវ​បាន​រដ្ឋា​ភិបាល​ផ្អាក​ការ​ប្រារព្ធ​ពិធី​​នៅ​ភ្នំពេញ ធ្វើ​ឱ្យ​ទេស​ចរ​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ការ​កើន​ឡើង​។

​ក្នុង​រយៈ​ពេល​២​ថ្ងៃ​នេះ​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ មិន​តិច​ជាង​៤​ម៉ឺន​នាក់​នោះ​ទេ ​នេះបើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សេង ខា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​​​ ប្រាប់​ឱ្យ​ដឹង​​​កាល​ពី​ថ្ងៃទី​២៨ វិច្ឆិកា ​២០១២ ។ លោក​​បន្ត​ថា គិត​ត្រឹម​ថ្ងៃទី​១ នៃ​ពិធី​បុណ្យ​​​ ភ្ញៀវ​​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​បាន​កើន​រហូត​ដល់​ជិត​២​ម៉ឺន​នាក់​​​ទៅ​ហើយ​ ហើយ​​មក​ដល់​ថ្ងៃទី​​២ នេះ​ភ្ញៀវបាន​កើន​រហូត​ដល់​ជាង​២​ម៉ឺន​នាក់ ​ដូច​នេះ​សរុប​រយៈ​ពេល​​២​ថ្ងៃ ​ភ្ញៀវ​អាច​មាន​ចំនួន​ចាប់​ពី​៤​ម៉ឺន​​ទៅ​៤​ម៉ឺន​​៥​ពាន់​នាក់ បើ​ប្រៀប​ធៀប​​ពិធី​បុណ្យ​​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ​​ឆ្នាំ​២០១១ ​មាន​ការកើន​ឡើង​គួរ​ឱ្យ​គាត់​សំគាល់ ។ លោក​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​មូល​​​ហេតុ​ដែលធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​ការ​កើន​ឡើង​នេះ​គឺ មក​ពី​កត្តា​ចំនួន​២​ដែល​​កត្តា​ទី​១ មក​ពី​សន្តិ​សុខ សុវត្ថិ​ភាព​សង្គម មាន​លក្ខណៈ​​ល្អ​ប្រសើរ​​ពុំ​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង និង​កត្តា​ទី​២ គឺ​មក​ពី​ឆ្នាំ​នេះ​ពិធី​បុណ្យ​អុំ​ទូក​ធំ​ត្រូវ​បាន​ផ្អាក ហើយ​លោក​សង្ឃឹមថា ភ្ញៀវ​ទេស​ចរ​ដែល​​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ​​អាច​បន្ត​ទៅ​ដល់​ថ្ងៃទី​១ ធ្នូ ២០១២ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕