ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បាន​សាងសង់​ស្ពាន​វែង​ជាងគេ​លើ​លោក​រួចរាល់

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​បាន​បញ្ចប់​ការ​សាងសង់​ស្ពាន​ដែល​វែង​ជាងគេ​នៅ​លើ​ពិភពលោក​តាម​ការ​គ្រោងទុក បន្ទាប់​ពី​ដំឡើង​ប្រព័ន្ធ​ភ្លើង​បំភ្លឺ និង​សាក​ល្បង ។ គេ​បាន​ចំណាយពេល​រហូត​ដល់​៦​ឆ្នាំ​សម្រាប់​ការ​សាងសង់​ស្ពាន​ប្រវែង​៥៥​គីឡូម៉ែត្រ​នេះ ដែល​ត​ភ្ជាប់​ទីក្រុង​ហុងកុង ជូ​ហៃ…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​បាន​បញ្ចប់​ការ​សាងសង់​ស្ពាន​ដែល​វែង​ជាងគេ​នៅ​លើ​ពិភពលោក​តាម​ការ​គ្រោងទុក បន្ទាប់​ពី​ដំឡើង​ប្រព័ន្ធ​ភ្លើង​បំភ្លឺ និង​សាក​ល្បង ។

គេ​បាន​ចំណាយពេល​រហូត​ដល់​៦​ឆ្នាំ​សម្រាប់​ការ​សាងសង់​ស្ពាន​ប្រវែង​៥៥​គីឡូម៉ែត្រ​នេះ ដែល​ត​ភ្ជាប់​ទីក្រុង​ហុងកុង ជូ​ហៃ និង​ម៉ា​កាវ ។

លោក Zhang Jinwen នាយក​គម្រោង​នៅ​ស្ពាន​ហុងកុង ជូ​ហៃ និង​ម៉ា​កាវ បាន​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ វិស្វករ និង​អ្នក​សាងសង់​នឹង​សាកល្បង​សម្របសម្រួល​ប្រព័ន្ធ និង​ឧបករណ៍​របស់​ស្ពាន ហើយ​បន្ត​ធ្វើការ​ត្រួតពិនិត្យ និង​សម្អាត។

លោក Zhang និយាយ​ថា ៖« ស្ពាន​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​បន្ទាប់​ពី​បញ្ចប់​ការ​សាង​សង់​កំពង់​ផែ​របស់​ខ្លួន ហើយ​គ្រប់គ្រង​ដោយ​គយ​ត្រួតពិនិត្យ​អធិការកិច្ច » ។

លោក Su Yi ជំនួយការ​ប្រធាន​អាជ្ញាធរ​ស្ពាន​ហុងកុង ជូ​ហៃ និង​ម៉ា​កាវ បាន​និយាយ​ថា​ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លង​មកនេះ បណ្តាញ​ដឹក​ជញ្ជូន​ផ្នែក​សេដ្ឋកិច្ច និង​ការ​ដឹក​ជញ្ជូន​ក្នុង​តំបន់​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​អាជ្ញាធរ​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​អត្រា​ប្រើប្រាស់​ស្ពាន ។

ប៉ុន្តែ​លោក​បាន​ច្រាន​ចោលការ​ព្រួយបារម្ភ​ដែល​ថា ស្ពាន​នេះ​នឹង​គ្មាន​មនុស្ស​ច្រើន​ធ្វើ​ដំណើរ ដោយ​លើក​ឡើង​ថា យើង​មាន​ទំនុកចិត្ត​ពេញទំហឹង​ទៅ​លើ​ស្ពាន​នេះ​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ