ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​ចំណុច​ជួយ​ឱ្យ​អ្នក​អភ័យទោស និង​អធ្យាស្រ័យ​ដល់​អ្នក​ដទៃ

6 ឆ្នាំ មុន

Mahatma Gandhi ធ្លាប់​បាន​និយាយ​ថា «​ការ​អភ័យទោស គឺជា​លក្ខណសម្បត្តិ​របស់​ភាព​ស្វាហាប់​» ព្រោះថា ការ​អភ័យទោស​នោះ​អាច​ជា​រឿង​ពិបាកធ្វើ ជា​ពិសេស​បំផុត នៅ​ពេល​ការ​ប្រព្រឹត្ត​ខ្លះ​មិន​សមគួរ​នឹង​លើកលែងទោស​ឲ្យ​ឡើយ ។…

Mahatma Gandhi ធ្លាប់​បាន​និយាយ​ថា «​ការ​អភ័យទោស គឺជា​លក្ខណសម្បត្តិ​របស់​ភាព​ស្វាហាប់​» ព្រោះថា ការ​អភ័យទោស​នោះ​អាច​ជា​រឿង​ពិបាកធ្វើ ជា​ពិសេស​បំផុត នៅ​ពេល​ការ​ប្រព្រឹត្ត​ខ្លះ​មិន​សមគួរ​នឹង​លើកលែងទោស​ឲ្យ​ឡើយ ។

ទោះជា​យ៉ាងណា វា​គួរតែ​ធ្វើ ដូច​ការ​ស្រាវជ្រាវ​ខាង​ចិត្ត​វិទ្យា​វិជ្ជមាន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​រក​ឃើញ​ថា ការ​អភ័យទោស​អាច​ជួយ​ព្យាបាល​អាការ​សោកសៅ កង្វល់ និង​ភាព​តានតឹង​បាន បន្ទាប់​ពី​កើតហេតុ​ការណ៍​រំ​ជួយ​ចិត្តខ្លាំង ។

ការ​អភ័យទោស​ជួយ​ឲ្យ​យើង​រក​ឃើញ​ចិត្តស្ងប់​ស្ងាត់ និង​អភិវឌ្ឍន៍​សុខភាព​រាង​កាយ​ផង​ដែរ​។ ទោះជា​ការ​អភ័យទោស​នោះ មិន​បាន​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍ល្អ​ពី​ការ​ធ្វើ​ខុស​ក្តី ប៉ុន្តែ​វា​គឺជា​ការ​បន្ធូរ​ទម្ងន់​នៃ​អារម្មណ៍​អាក្រក់​ដែល​ពួក​គេ​ផ្ញើ​ទុកជា​មួយ​អ្នក ។
ចុះ​អ្នក​វិញ​បាន​ត្រៀមខ្លួន​រួចរាល់​ឬ​នៅ? Robert Enright អ្នក​បង្កើត​ស្ថាប័ន​ការ​អភ័យ​ទោស​អន្តរជាតិ (The International Forgiveness Institute) នៅ Madison, Wisconsin និង​ជា​សាស្ត្រាចារ្យ​ក្នុង​មហាវិទ្យាល័យ Wisconsin បាន​សរសេរ​សៀវភៅ​មាន​ចំណងជើង​ថា «Forgiveness is a Choice» ដែល​បែងចែក​ការ​អភ័យទោស​ជា​៤​ចំណុច​ដូច​ខាងក្រោម​នេះ ៖

១-​ចូរ​បើកចំហ​ខ្លួនឯង​ចេញ​មក ៖
ចូរ​ស្មោះត្រង់​ដល់​ខ្លួនឯង​ជាមួយ​អារម្មណ៍​ក្រេវក្រោធ ភាព​ឈឺចាប់ និង​ប្រមើល​មើល​ការ​ខាតបង់ ដែល​ភាព​អយុត្តិធម៌​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​អ្នក ។

ប្រសិនបើ​ការ​ចិញ្ចឹម​កូន​របស់​ឪពុក​ម្តាយ ធ្វើ​ឲ្យ​អ្នកធំ​ឡើង​មក​ដោយ​អារម្មណ៍​ថា គ្មាន​តម្លៃ ហើយ​បច្ចុប្បន្ន​នេះ អ្នក​នៅ​តែ​មាន​អារម្មណ៍​បែប​នេះ​ទៀត​មែន​ទេ ? តើ​អ្នក​សោកស្តាយ​ក្តី​ស្រឡាញ់ ឬ​ការ​ព្រម​ទទួលយក​ផ្លូវខុស​ឬទេ ?

២-​ចូរ​ក្លាហាន​សម្រេចចិត្ត ៖
អ្នក​ត្រូវ​សម្រេចចិត្ត​អភ័យទោស​ដល់​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ខូចចិត្ត និង​លះបង់​ភាព​ស្អប់ខ្ពើម​ទាំងនោះ​ចោល​ទៅ ។ បើ​មិត្ត​រួមការ​ងារ​លួច​យកគំនិត ឬ​ពាក្យ​សម្តី​របស់​អ្នក ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ផ្តល់​ក្រេ​ឌី​ត​ដល់​អ្នក​នោះ គឺ​ដល់​ពេលវេលា​ហើយ ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ការ​ទទួលយក​ពី​ពួក​គេ ព្រោះ​ក្នុង​រយៈពេល​យូរ អារម្មណ៍​អវិជ្ជមាន​និង​ការ​ខឹង វា​មិន​បាន​ជួយ​ធ្វើ​ឲ្យ​ជីវិត​អ្នក​ល្អ​ឡើង​ឡើយ ។

៣-​ចូរ​ព្យាយាម​ឲ្យ​ខ្លាំង ៖
ពិត​ណាស់​ថា យើង​ត្រូវ​ប្រើ​ភាព​ព្យាយាម​យ៉ាង​ខ្លាំង ទើប​យល់ចិត្ត​យល់​ថ្លើម និង​យល់​ពី​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ខូចចិត្ត​បាន ។ En Wright តា​រាហូ​លី​វូ​ត ជនជាតិ​អង់គ្លេស ណែ​នាំ​​ថា អ្នក​គួរតែ​បង្កើត​សំណួរ​ដល់​ខ្លួនឯង ដូច​ជា មនុស្ស​នេះ​ធំ​ឡើង​មក​របៀប​ណា? គាត់​មាន​ដំបៅ​ក្នុង​ចិត្ត​អ្វី​ឬទេ ? ព្រោះ​ភាព​តានតឹង ឬ​ការ​កៀបសង្កត់ គឺជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​បំផ្លាញ​ចិត្ត​របស់​អ្នក ។

យើង​អាច​នឹកគិត​ដល់​រឿង​តូចតាច ដែល​អាច​ផ្តល់​ដល់​ពួក​គេ​បាន មិន​ថា​ស្នាមញញឹម ការ​រាក់ទាក់ ទទួល​ទូរស័ព្ទ ឬ​គ្រាន់តែ​អត់ធន់​ឲ្យ​ខ្លាំង​ឡើង​ក្នុង​ពេល​ជួប​គ្នា​បន្ត​ទៀត ។ ចាំ​ទុក​ថា ការ​អភ័យទោស​និង​ការ​ផ្សះផ្សា គឺ​មិន​ដូច​គ្នា​ទេ​។ បើ​អ្នក​ត្រូវ​អត់ធន់​ជាមួយ​ចំណងទាក់ទង​ដែល​ធ្ងន់ធ្ងរ​នោះ ការ​អភ័យទោស ក៏​មិន​គួរ​ធ្វើ​ឡើង​ដែរ ។

៤-​ស្វែងរក​អត្ថន័យ​អ្វី​ដែល​បាន​ជួប ៖
ចូរ​ស្វែងរក​អត្ថន័យ និង​គោលបំណង​របស់​រឿងរ៉ាវ​ដែល​ត្រូវ​ជួប​ប្រទះ ហើយ​អ្នក​នឹង​ជួយ​មនុស្ស​ដែល​កំពុង​តែ​ឈឺចាប់​បាន​យ៉ាងដូចម្តេច? ដូច​ជា បើ​អ្នក​ធ្លាក់​ជា​ជន​រង​គ្រោះ​ក្នុង​ការ​រើសអើង​ជាតិ​សាសន៍ អ្នក​អាច​ជ្រើស​យក​ការ​ងើបឡើង​វិញ​ក្នុង​រឿង​សិទ្ធិ​មនុស្ស ។

En Wright និយាយ​ថា នៅ​ពេល​អ្នក​បណ្តោយ​វា​នោះ អ្នក​នឹង​បាន​ជួប​ថា «​បើ​យើង​ផ្តល់​ភាព​មេត្តា សណ្តោស និង​ក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ ខ្លួន​យើង​ក៏​នឹង​បាន​ទទួល​ការ​ព្យាបាល​ដូច​គ្នា​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ