ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​កូន​ៗ​អើយ​! យល់​អារម្មណ៍​លោកឪពុក​និង​ម្តាយ​ទេ គេ​ដៀល​គាត់​បែប​ណា?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដាវ​កែ​ច្នៃ​ចំនួន​២ ព្រមទាំង​ម៉ូតូ​ចំនួន​១៣​គ្រឿង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមករា នៅ​មុខ​ក្លិប​រី​លិ​ច្ស តាម​ផ្លូវ​លេខ​២០១១ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានីភ្នំពេញ ៖ ដាវ​កែ​ច្នៃ​ចំនួន​២ ព្រមទាំង​ម៉ូតូ​ចំនួន​១៣​គ្រឿង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមករា នៅ​មុខ​ក្លិប​រី​លិ​ច្ស តាម​ផ្លូវ​លេខ​២០១១ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ពេល​សមត្ថកិច្ច​ធ្វើការ​ល្បាត​ដល់់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ក្មេង​ទំនើង​ទាំង​២៧​នាក់​នេះ កំពុង​ឈរ​ពពាក់ពពូន​គ្នា​គួរ​ឱ្យ​សង្ស័យក៏​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ ។ នៅ​ពេល​នោះ ​ក៏​ប្រទះ​ឃើញ​ដាវ​១​នៅ​លើ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១CO-០៧៨៧ និង​ដាវ​១​ទៀត​នៅ​លើ​ម៉ូតូ​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១DO-​៤៥៨៥ ។

ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ឆែកឆេរ​ឃើញ​បែប​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​២៧​នាក់​នេះ​តែ​ម្តង ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​១៣​គ្រឿង​ផង​ដែរ​។ ក្រោយ​ពី​ឃាត់ខ្លួន ទាំង​មនុស្ស​និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មាន​មតិ​ជា​ច្រើន​សំដែង​ចេញ​ថា ឪពុក​ម្តាយឬ​អាណាព្យាបាល ​មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​កូន ឱ្យ​ចៅ​អា​រាត់​អា​រាយ​យប់​អធ្រាត្រ​បែប​នេះ​ទេ ។ ​កាលណា​មាន​ដាវ មានកាំបិត​តាម​ខ្លួន​បែប​នេះ​ សង្ស័យ​ជា​សមាសភាព​ទុច្ចរិត ​ដែល​នគរបាល​បាន​រារាំង​ទប់​ទាន់​ពេល ។ នគរបាល​កំពុង​សង្ស័យ​ថា អាច​មាន​អ្នក​ញៀន​ថ្នាំ អ្នក​ប្រព្រឹត្ត​ចោរកម្ម​នៅ​លាយឡំ​ជាមួយ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ