ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ឆ្នាំ​ៗ​ការ​ថយ​ចុះ​នៃ​ដំឡូង​មី​កាន់តែ​ច្រើន​ហើយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដំឡូង​មី​ស្ងួត​ដែល​ឈ្មួញ​ទិញ​នាំ​ចូល​ប្រទេស​ថៃ​ឆ្នាំ​២០១៧​មាន​ទម្ងន់​២៨,៧៥០​តោន តិច​ជាង​ឆ្នាំ​២០១៦ មាន​ទម្ងន់ ៥១,២៥០​តោន នៅ​ព្រំ​ដែល​កម្ពុជា​-​ថៃ​ខេត្តបន្ទាយមានជ័យ ។ លោក​ស៊ា​ន ស៊ី​ណាត…

ខេត្តបន្ទាយមានជ័យ ៖ ដំឡូង​មី​ស្ងួត​ដែល​ឈ្មួញ​ទិញ​នាំ​ចូល​ប្រទេស​ថៃ​ឆ្នាំ​២០១៧​មាន​ទម្ងន់​២៨,៧៥០​តោន តិច​ជាង​ឆ្នាំ​២០១៦ មាន​ទម្ងន់ ៥១,២៥០​តោន នៅ​ព្រំ​ដែល​កម្ពុជា​-​ថៃ​ខេត្តបន្ទាយមានជ័យ ។

លោក​ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ ថា ដោយ​យោង​តាម​របាយ​ការ​ក្នុង​ឆ្នាំ​២០១៧ ដំឡូង​មី​ស្ងួត​ដែល​ឈ្មួញ​ថៃ​ទិញ​នាំ​ចេញ​មាន​ទម្ងន់​២៨,៧៥០​តោន នាំ​ចេញ​ច្រក​ទ្វា​តំបន់​ព្រំដែន​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ​មាន​ទម្ងន់​១៧,០០០​តោន និង​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក មាន​ទម្ងន់​១១,៧៥០​តោន ។

បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ដំឡូង​មី ឈ្មួញ​ថៃ​ទិញ​នាំ​ចេញ​មាន​ទម្ងន់​៥១,២៥០​តោន មាន​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ា​ឡៃ​មាន​ទំងន់​៣៧,៥០០​តោន ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន មាន​ទម្ងន់​១៣,៧៥០​តោន ។

លោក​ដុំ វណ្ណ​ឌី អនុប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៧​នេះ មាន​ទីលាន​ស​ម្ងួ​ត​ដំឡូង​មី មាន​ប្រមាណ​៥០​កន្លែង ហើយ​ដំឡូង​មី​សើម ទិញ​១​គីឡូក្រាម​តំលៃ​២០០​រៀល និង​ដំឡូង​ស្ងួត​ទិញ​១​គីឡូក្រាម តំលៃ​៦០០​រៀល បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ គឺ​តម្លៃ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ។

លោក​បាន​បញ្ជាក់​ថា ដំ​ឡូ​មី​ស្ងួត​ថៃ​ទិញ​នាំ​ចេញ​មួយ​ចំនួន​ធំ ជា​របស់​កសិករ​ក្នុង​ខេត្តបន្ទាយមានជ័យ មានស្រុក​-​ក្រុង​ជាប់​ព្រំដែន អាស្រ័យ​ផល និង​មួយ​ចំនួន​តូច​ឈ្មួញ​នាំ​មក​ពី​ខេត្ត​ជាប់​ជាយ​ដែន ខាងកើត​នាំ​លក់​ជាប់​ព្រំដែន​ខាងលិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ