ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​រំខាន​6​យ៉ាង​របស់​ថ្នាំ​ផ្សះ​ដែល​អ្នក​គួរ​ដឹង

6 ឆ្នាំ មុន

មែនហើយ​ថ្នាំ​ផ្សះ​ជា​ឱសថ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​យើង​បាន ។ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ជា​ផល​រំខាន​ធ្ងន់​បាន​ដែរ ។ ខាងក្រោម​នេះ គឺជា​រោគ​សញ្ញា ខ្លះ​ៗ ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​រង​ផល​រំខាន​របស់​ថ្នាំ​ផ្សះ​ហើយ…

មែនហើយ​ថ្នាំ​ផ្សះ​ជា​ឱសថ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​យើង​បាន ។ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ជា​ផល​រំខាន​ធ្ងន់​បាន​ដែរ ។ ខាងក្រោម​នេះ គឺជា​រោគ​សញ្ញា ខ្លះ​ៗ ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​រង​ផល​រំខាន​របស់​ថ្នាំ​ផ្សះ​ហើយ ។

រាករូស
ថ្នាំ​ផ្សះ​ដូច​ជា Amoxicillin និង Metronidazole អាច​នាំ​ឲ្យ​មានការ​រាករូស​ធ្ងន់​ដែល​អាច​សម្គាល់​ដឹង​តាម​រយៈ​ការ​រាក​សុទ្ធតែ​ទឹក​ញឹកញាប់ ហើយ​មាន​ក្លិនស្អុយ​ខ្លាំង ។

ឡើង​អាស៊ីត​ក្រពះ និង​ផោម
ថ្នាំ​ផ្សះ​ដែល​ប្រើ​សម្រាប់​សម្លាប់​មេរោគ​គ្រប់​ប្រភេទ ប្រហែលជា​អាច​បណ្តាល​ឲ្យ​ឡើង​អាស៊ីត​ក្រពះ និង​រលាក​ក្រពះ​បាន ។ រឿង​នេះ​ច្រើន​តែ​កើតឡើង​ដោយសារ​តែ​ថ្នាំ​ផ្សះ​នោះ ទៅ​សម្លាប់​បាក់តេរី ល្អ​ៗ ដែល​ពោះវៀន​ត្រូវការ ។

អា​ឡែក​ស៊ី​ស្បែក
ថ្នាំ​ជា​ច្រើន​ដូច​ជា Sulpha Tetracycline អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​លើ​ស្បែក និង​បង្ក​ជា​ការ​រមាស់ និង​ឡើង​កន្ទួល​លើ​ស្បែក​ដែរ ។ អ្វី​ដែល​កម្រ​នោះ​វា​ក៏​នាំ​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់​មួយ ឈ្មោះ​ថា Stevens-Johnson Syndrome ដែល​អាច​សម្គាល់​ដឹង តាម​រយៈ​ការ​រលាក​ស្បែក​ធ្ងន់ ។

ការ​បង្ក​រោគ ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស
ការ​បង្ក​រោគ​បែប​នេះ គឺជា​ផល​រំខាន​ញឹកញាប់​មួយ​របស់​ថ្នាំ​ផ្សះ ។ ថ្នាំ​ខ្លះ​ដូច​ជា Tetracycline និង Clindamycin សុទ្ធតែ​ជំរុញ​ឲ្យ​មានការ​លូតលាស់​មេរោគ​ផ្សិត តាម​រយៈ​ការ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អាស៊ីត ក្នុង​ទ្វារមាស​ស្ត្រី​ទៅ​ជា​ខ្សោយ​ជាង​មុន ។

រលាក​អណ្តាត
ថ្នាំ​ផ្សះ​ក៏​អាច​នាំ​ឲ្យ​មានការ​បង្ក​រោគ​ក្នុង​មាត់​ដែរ​នោះ​គឺ​ការ​រលាក​អណ្តាត ឬ​អាច​ដំបៅ​ពងបែក​ក្នុង​មាត់ និង​ប្រេះ​អណ្តាត​ផង​ដែរ ។

ខូច​តម្រងនោម
ថ្នាំ​ផ្សះ​ពពួក Aminoglycosides មិន​មាន​សុវត្ថិភាព​ទេ​សម្រាប់​តម្រងនោម ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ខូច​តម្រងនោម​បាន​ដែរ ។ ដូច្នេះ យក​ល្អ គួរតែ​ចៀសវាង​ថ្នាំ​ទាំងនេះ បើ​សិន​ជា​អ្នក​កំពុង​តែ​មាន​ជំងឺ​តម្រងនោម​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ