ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែនជម្រកសត្វព្រៃ​កែវ​សីមា សម្រស់​ធម្មជាតិ​​ពិតៗ ឃើញ​ហើយ​ចង់​ទៅណាស់!

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ ​WCS​ បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ផ្តល់​ជាទី​ជម្រក​ធម្មជាតិ​ដល់​សត្វព្រៃ និង​រុក្ខ​ជាតិ​​ជាង​៦០​ប្រភេទ ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN…

ខេត្តមណ្ឌលគិរី ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ ​WCS​ បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ផ្តល់​ជាទី​ជម្រក​ធម្មជាតិ​ដល់​សត្វព្រៃ និង​រុក្ខ​ជាតិ​​ជាង​៦០​ប្រភេទ ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ជា​ប្រភេទ​រង​ការ​គំរាម​កំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ ។

ដែនជម្រកសត្វព្រៃ​នេះ​ក៏​មាន​សារសំខាន់​ជា​សាកល​សម្រាប់​ការ​អភិរក្ស​ប្រភេទ​សត្វ​ពានរ ដូច​ជា​ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ជាដើម ពពួក​ខ្លា​ព្រៃ ដំរី​អាស៊ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ។ ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​បា​ន​រក​ឃើញ​ថា ដែនជម្រកសត្វព្រៃ​នេះ មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ទេសចរណ៍ធម្មជាតិ​នា​ពេល​អនាគត ។

លោក​សូត្រ វ៉ា​ន់​ឌឿ​ន ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នៃ​អង្គការ​WCS បាន​និយាយ​ថា​៖ «​តាម​រយៈ​បទ​ពិសោធន៍​ដែល​ខ្ញុំ​បាន​ដើរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​សម្រាប់​រយៈ ពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ ខ្ញុំ​មើលឃើញ​ថា​ដែនជម្រកសត្វព្រៃ​កែវ​សីមា គឺជា​ដែនជម្រកសត្វព្រៃ​ដ៏​អស្ចារ្យ​មួយ និង​ពិតជា​ស្រស់​ស្អាត​​ខ្លាំង​ណាស់ ។ ក្រៅពី​សម្បូរ​ទៅ​ដោយ​សត្វព្រៃ សំខាន់​ៗ ដែនជម្រកសត្វព្រៃ កែវ​សីមា មាន​ប្រភេទ​រុក្ខជាតិ​កម្រ និង​ផ្កា​ព្រៃចម្រុះ​ពណ៌ ពិសេស​ទឹកធ្លាក់​ធម្មជាតិ​ជាង​១០​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មិន​ធ្លាប់ បានឃើញ​ពី​មុន​មក ។

ដែនជម្រកសត្វព្រៃ​នេះ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ គម្រោង​ទេស​ចរណ៍​ធម្ម​ជាតិ ដែល​អាច​ផ្តល់​ជា​ថវិកា​គាំទ្រ​ដល់​ការងារ​អភិរក្ស និង​ការ​ចិញ្ចឹមជីវិត​របស់​ប្រជា​សហគមន៍​នា​ថ្ងៃ​អនាគត ។

អង្គការ​WCS សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ប្រជា​សហគមន៍​បាន និង​កំពុងធ្វើការ​រួម​គ្នា​ដើម្បី​ថែរក្សា និង​ការពារ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​ទៅ​ហើយ ។ សកម្មភាព​អភិរក្ស សំខាន់​ៗ រួម​មាន​ការងារ​អនុវត្ត​ច្បាប់ សកម្មភាព​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​​សត្វ និង​រុក្ខជាតិ ការ​ចុះបញ្ជី​ដីធ្លី​ជនជាតិ​ដើម​ភាគតិច គម្រោង​ចិញ្ចឹមជីវិត ប្រជា​សហគមន៍ និង​គម្រោង​ទេសចរណ៍ធម្មជាតិ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ