ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ នៅ​មន្ទីរ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ក្រោម​អធិបតីភាព លោក នៃ…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ នៅ​មន្ទីរ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ក្រោម​អធិបតីភាព លោក នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តកំពត ។

យោង​តាម​សេចក្ដីសម្រេច​ស្ដី​ពី​ការ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រី​គណបក្ស​របស់​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សម្រេច​តែងតាំង​ឲ្យ លោក ជាវ តា​យ អភិបាល​ខេត្តកំពត​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មាធិកា​គណបក្ស​ប្រជាជន​ខេត្ត ជំនួស​តំណែង​ចាស់ លោក ចាន់ ចេស្ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តកំពត ដែល​ត្រូវ​បាន​សម្រួល​ឲ្យ​ទៅ​ទទួល​ភារកិច្ច​ថ្មី ។

មាន​ប្រសាសន៍​ណែនាំ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​ថ្នាក់​ខេត្ត ស្រុក និង​ថ្នាក់​មូលដ្ឋាន​ដែល​បាន​ចូលរួម​នា​ឱកាស​នោះ ។ លោក នៃ ប៉េ​ណា បាន​បញ្ចប់​ថា ការ​តែងតាំង​ការ​ដំឡើង​ឋានៈ ការ​ផ្ទេរ​ភារកិច្ច​បម្រើ​គណបក្ស គឺជា​ការងារ​ជា​ប្រក្រតី ដែល​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់​គ្រប់​ផ្នែក តែង​បាន​អនុវត្ត ដើម្បី​ឆ្លើយ​តប​តាម​សំណូមពរ​ចាំបាច់​របស់​គណបក្ស ស្រប​តាម​សភាពការណ៍​ជាក់ស្ដែង នៃ​ដំណាក់កាល និង​មូលដ្ឋាន​នីមួយ​ៗ ។

លោក នៃ ប៉េ​ណា ក៏​បាន​កោតសរសើរ​ចំពោះ លោក ចាន់ ចេស្ដា ដែល​កន្លង​មក​បាន​យក​អស់កម្លាំង​កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​រួម​ជាមួយ​គណបក្ស​គ្រប់​ថ្នាក់ដឹកនាំ​កសាង និង​ពង្រឹងពង្រីក​ខេត្តកំពត បាន​រីក​ចម្រើន​រឹង​មាំ​ល្អ​ប្រសើរ ទាំង​ការងារ​គណបក្ស និង​ការងារ​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ។

ពិសេស​ក្នុង​ឋានៈ​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត កន្លង​មក បាន​ដឹកនាំ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ធ្វើ​ឲ្យ​ខេត្តកំពត​ប្រែ​មុខមាត់​ថ្មី​ជា​លំដាប់ ស្រប​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ។

ជាមួយ​ឱកាស​នោះ​ដែរ លោក នៃ ប៉េ​ណា ក៏​បាន​ផ្ដាំផ្ញើ​ដល់ លោក ជាវ តា​យ ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​គណបក្ស និង​ជា​អភិបាល​ខេត្តកំពត ចាប់ពី​ពេល​នេះ​តទៅ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ​ដឹកនាំ​ខេត្តកំពត ឲ្យ​ទទួល​បាន​កាន់តែ​រីក​ចម្រើន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ។ ពិសេស​ត្រូវ​ក្ដាប់​ឲ្យ​ជាប់​លក្ខន្តិក​គណបក្ស និង​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​កម្មវិធី​គោលនយោបាយ​គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់​កណ្ដាល​បាន​ដាក់ចុះ​ឲ្យ​បាន​ត្រឹមត្រូវ​ម៉ឺងម៉ាត់ ព្រមទាំង​សាមគ្គីភាព​ផ្ទៃក្នុង​គណបក្ស​ឲ្យ​បាន​រឹង​មាំ ដោយ​ឈរ​លើ​មាគ៌ា​មហាជន​របស់​បក្ស ។ ដើម្បី​ត្រៀម​ការងារ​សំខាន់​ៗ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខាង​មុខ​នេះ និង​ការ​បោះ​ឆ្នោត​រដ្ឋសភា នា​ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​ទទួល​បាន​លទ្ធផល​ជោគ​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ