ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​​ព្រមាន​ឱ្យ​ប្រយ័ត្ន​ចំពោះ​ការ​វិនិយោគ​ចម្ការ​កៅស៊ូ​

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​កសិកម្ម និង​សហករណ៍ លោក Grisada Boonrach បាន​ថ្លែង​ថា ផែនការ​របស់​ប្រទេស​ចិន​ក្នុង​ការ​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​នៅ​ថៃ ត្រូវ​តែ​ឆ្លងកាត់​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់…

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​កសិកម្ម និង​សហករណ៍ លោក Grisada Boonrach បាន​ថ្លែង​ថា ផែនការ​របស់​ប្រទេស​ចិន​ក្នុង​ការ​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​នៅ​ថៃ ត្រូវ​តែ​ឆ្លងកាត់​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ដោយ​គម្រោង​ទាំងនេះ មិន​ត្រូវ​ប៉ះពាល់​ដល់​កសិករ​ក្នុងស្រុក​ទេ ។

លោក​មាន​ប្រសាសន៍​ដូចនេះ​ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​មួយ​ថា China Hainan Rubber Industry Group ចង់​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​បន្ថែម​ក្នុង​ប្រទេស​ថៃ ដូចដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា​, ឡាវ​, មី​យ៉ា​ន់​ម៉ា និង​វៀតណាម ។

ក្រុមហ៊ុន​នេះ​ក៏​ចង់​បង្កើត​ក្រុមហ៊ុន​រួម​មួយ​ជាមួយ​ក្រុមប្រឹក្សា​បណ្តាញ​កៅស៊ូ និង​វិទ្យា​ស្ថាន​កសិករ​កៅស៊ូ​ថៃ ដើម្បី​ទិញ​កៅស៊ូ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ប្រមាណ​០,៦​សេន​ក្នុង​១​គីឡូក្រាម ។

លោក Grisada Boonrach បន្ត​ថា យើង​គួរតែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​បញ្ជាក់​ពី​ផល​ប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុងស្រុក ។ ការ​ព្រួយបារម្ភ​ធំ​ជាងគេ​របស់​លោក គឺ​ឈ្មួញ​កណ្តាល​ចិន​អាច​នឹង​លក់​ក្នុង​តម្លៃ​យ៉ាង​ទាប ដូចដែល​បាន​ធ្វើ​ក្នុង​ទីផ្សារ​ផ្លែ​ឈើ​នៅ​ខេត្ត​ប៉ែក​ខាងកើត​ប្រទេស ។

លោក​អះអាង​ថា ក្រសួង​នឹង​មិន​គាំទ្រ​រាល់​សំណើ​ប្រឆាំង​នឹង​គោលនយោបាយ​ក្នុង​ស្រុក រួម​មាន ការ​កាត់​បន្ថយ​ចម្ការ​កៅស៊ូ​ក្នុង​ប្រទេស​ឡើយ ។ ក្រសួង​នឹង​បញ្ជាក់​ថា តើ​ចំនួន​ចម្ការ​កៅស៊ូ​ពិតជា​ធ្លាក់​ចុះ​ឬទេ ។

ជាមួយ​គ្នា​នេះ កសិករ​ថៃ​ដែល​រស់នៅ​ក្នុង​ខេត្ត Songkhla, Satun, Yala, Pattani និង Narathiwat កំពុង​តែ​រៀបចំ​ផែនការ​ដើម្បី​កាត់​បន្ថយ​ចម្ការ​កៅស៊ូ​ផង​ដែរ ។

ពួក​គេ​ជឿជាក់​ថា សំណើ​របស់​ពួក​គេ​អាច​បង្កើន​តម្លៃ​កៅស៊ូ​ឲ្យ​កើនឡើង​ប្រមាណ​២,៥​ដុល្លារ​ក្នុង​១​គីឡូក្រាម ។

កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​គោលនយោបាយ​កៅស៊ូ​ធម្មជាតិ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ឲ្យ​ដឹង​ថា ការ​នាំ​ចូល​កៅស៊ូ​ពី​ថៃ​របស់​ចិន បាន​ធ្លាក់​ចុះ​តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ បើ​ទោះជា​តម្រូវការ​ក្នុង​ប្រទេស​ចិន​កើនឡើង​ក៏​ដោយ ។

ការ​ធ្លាក់​ចុះ​នេះ គឺ​មក​ពី​ការ​នាំ​ចេញ​កៅស៊ូ​កើនឡើង​ពី​ប្រទេស​កម្ពុជា​, ឡាវ​, មី​យ៉ា​ន់​ម៉ា និង​វៀតណាម ក្នុង​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ