ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ពិតជា​ត្រេកអ​រហើយ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយ​មើលឃើញ​ពី​ភាព​នឿយហត់ និង​ការ​ខិតខំ​ប្រឹងប្រែង​កងកម្លាំង​ក្រោម​ឱវាទ​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តជាតិ​ដែល​បាន​អញ្ជើញ​មក លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តកំពត នា​ឱវាទ​បុណ្យ​ចូល ឆ្នាំ​សកល ឆ្នាំ​២០១៨…

ខេត្តកំពត ៖ ដោយ​មើលឃើញ​ពី​ភាព​នឿយហត់ និង​ការ​ខិតខំ​ប្រឹងប្រែង​កងកម្លាំង​ក្រោម​ឱវាទ​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តជាតិ​ដែល​បាន​អញ្ជើញ​មក លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តកំពត នា​ឱវាទ​បុណ្យ​ចូល ឆ្នាំ​សកល ឆ្នាំ​២០១៨ កន្លង​ទៅ​នៅ​ថ្ងៃ​ទី​0៦ ខែមករា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ជា​ប្រធាន​ក្រុម​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​បាន​នាំ​យក​ថវិកា និង​ស្រា​បៀរ​ទៅ​ឧបត្ថម្ភ​ជូន​ដល់​កងកម្លាំង​ឈុត​ខ្មៅ​ចំនួន​៧៧​នាក់ ដោយ​ក្នុង​មួយ​នាក់​ទទួល​បាន​ថវិកា​ចំនួន​៤០.០០០៛ (​សែសិប​ពាន់​រៀល​) និង​ស្រា​បៀរ​ចំនួន​១០​កេស ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទទួល​បាន​ថវិកា​ចំនួន​១.០០០.០០០៛ (​មួយ​លាន​រៀល​) និង​ស្រា​បៀរ​ចំនួន​១០​កេស ការិយាល័យ​នគរបាល​បង្ការ​-​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ទទួល​បាន​ស្រា​បៀរ​ចំនួន​០៥ កេស និង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ទទួល​បាន​ថវិកា​ចំនួន ១.០០០.០០០៛ (​មួយ​លាន​រៀល​) និង​ស្រា​បៀរ​ចំនួន ១០​កេស ។

ដោយឡែក​លោកស្នងការ​ក៏​បាន​ឧបត្ថម្ភ​ជូន​ដល់​លោក​អនុប្រធាន​ក្រុម​អន្តរាគមន៍​ពិសេស​ចំនួន​០២​នាក់ បន្ថែម​ទៀត​ដោយ​ក្នុង​មួយ​នាក់​ទទួល​បាន​ថវិកា​ចំនួន​១០០.០០០៛ (​មួយ​រយ​ពាន់​រៀល​) ។ កត្តា​ទាំងនោះ​ហើយ ដែល​ធ្វើ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ខេត្ត កាន់តែ​មាន​ភាព​កក់ក្តៅ និង​ជឿជាក់​លើ​ការ​ដឹកនាំ​ដ៍​ត្រឹមត្រូវ និង​ប៉ិន​ប្រសប់​មេ​អង្គភាព​វ័យក្មេង​រូប​នេះ ។

កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ទាំងអស់ និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តកំពត​ផង​ដែរ សូម​ថ្លែងអំណរគុណ​ដ៍​ជ្រាលជ្រៅ និង​ថ្លៃថ្លា​ជាទី​បំផុត ចំពោះ​កាយវិការ​សប្បុរសធម៌​តាំងពី​ជួយ​កងកម្លាំង​រហូត ដល់​ប្រជាជន​ក្រីក្រ​ទៀត ដោយ​ឯកឧត្តម​មិន​ប្រកាន់ ពណ៌​សម្បុរ និន្នាការ​នយោបាយ​អ្វី​ទាំងអស់​ឲ្យ​តែ​ជួប​ការ​ខ្វះខាត​ដូច​ជា ឆ្លងទន្លេ អ្នក​ស្លាប់​ដោយ​ជំងឺ សេចក្តីរាយការណ៍​មក​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល គឺ​ឯកឧត្តម​ស្នងការ​ខេត្ត​លោក​ចាត់​មន្ត្រី ក្រោម​ឱវាទ​យក​អំណោយ​ទៅ​ជូន​ដល់​លំនៅ​ដ្ឋា​ន​បងប្អូន​ជា​និច្ច នា​ពេល​កន្លង​មកនេះ​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ