ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​ភេទ​ច្រើន​ដង និង​យូរ​ៗ​ម្តង មួយ​ណា​ល្អ​ជាង (18+)

6 ឆ្នាំ មុន

ថ្វីបើ​មាន​បុរស​ភាគច្រើន​គិត​ថា ការ​រួម​ភេទ​រាល់ថ្ងៃ ឬ​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺជា​រឿង​អស្ចារ្យ​បំផុត​ក៏​ដោយ តែ​វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ផលវិបាក​ច្រើន​ទៅ​វិញ​ដែរ ព្រោះថា​វា​អាច​នឹង​ធ្វើ​ឲ្យ ម្នាក់​ៗ មានឱកាស​បាត់បង់​ចំណាប់អារម្មណ៍​លើ​ការ​រួម​ភេទ​ជាមួយ​គ្នា​ទៀត ។ តើ​មែន​ទេ…

ថ្វីបើ​មាន​បុរស​ភាគច្រើន​គិត​ថា ការ​រួម​ភេទ​រាល់ថ្ងៃ ឬ​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺជា​រឿង​អស្ចារ្យ​បំផុត​ក៏​ដោយ តែ​វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ផលវិបាក​ច្រើន​ទៅ​វិញ​ដែរ ព្រោះថា​វា​អាច​នឹង​ធ្វើ​ឲ្យ ម្នាក់​ៗ មានឱកាស​បាត់បង់​ចំណាប់អារម្មណ៍​លើ​ការ​រួម​ភេទ​ជាមួយ​គ្នា​ទៀត ។
តើ​មែន​ទេ ?

ពិត​ណាស់ រឿង​នេះ​មិនមែន​និយាយ​ចំពោះ​បុរស​គ្រប់​រូប​ឡើយ ។ ផ្ទុយ​ទៅ​វិញ​បើសិនជា​អ្នក​មិន​បាន​រួម​ភេទ​រយៈពេល​ច្រើន​ឆ្នាំ ហើយ​ស្រាប់តែ​ដល់​ពេល​ចង់​រាល់ថ្ងៃ អ្នក​ពិតជា​សប្បាយចិត្ត​ណាស់​ហើយ​មើលទៅ ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគច្រើន​ដែល​ស្រឡាញ់​គ្នា និង​រៀប​ការ​ជា​ប្តី​ប្រពន្ធ​រួច​ហើយ​នោះ ការ​រួម​ភេទ​ច្រើន​ពេក​អាច​នឹង​រំខាន​ដល់​ជីវិត​ស្នេហា​របស់​ពួក​គេ​បាន ។

ដើម្បី​អាច​បញ្ជាក់​ថា ជីវិត​ផ្លូវភេទ​មាន​ភាព​អស្ចារ្យ ឬ​អត់​នោះ យក​ល្អ​គួរតែ​និយាយ​ដល់​ចំនួន​ដង​នៃ​ការ​រួម​ភេទ និង​ថេរវេលា​នៃ​ការ​អនុវត្ត​វា ម្តង​ៗ​សិន ។ មែនហើយ ពេល​ខ្លះ​ការ​រួម​ភេទ​ដែល លឿន​ៗ​អាច​ជា​រឿង​អស្ចារ្យ ប៉ុន្តែ​ករណី​នេះ ភាគច្រើន​គឺ​មិន​មានការ​ចូលរួម​លើ​ការ​ប៉ះពាល់​គ្រប់កន្លែង​នៃ​រាង​កាយ​ឡើយ ហើយ​ក៏​ធ្វើ​ឲ្យ​ខាង​ស្រី​មិន​មាន​អារម្មណ៍​ពេញចិត្ត​ដែរ ។ និយាយ​ឲ្យ​ខ្លី​ទៅ​ការ​ដែល​លឿន​ពេក​តែងតែ​មិន​អាច​បំពេញ​គ្រប់​ភារកិច្ច​ដែល​ត្រូវធ្វើ​ឡើយ ។

បើសិនជា​អ្នក​ចំណាយពេល​តែ​ពីរ​នាទី​បញ្ចប់​ការ​រួម​ភេទ​ម្តង​ជា​រៀងរាល់ថ្ងៃ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ លទ្ធផល​ពិតជា​មិន​អាច​ប្រៀប​បាន​នឹង​ការ​រួម​ភេទ​ពីរ​ទៅ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ដែល ម្តង​ៗ​យូរ​បំផុត​ប្រហែល​៤៥​នាទី​ឡើយ ។ រយៈពេល​រួម​ភេទ​យូរ​បែប​នេះ អាច​នឹង​មានការ​ចូលរួម​យ៉ាង​ល្អ​ក្នុង​ការ​បបោសអង្អែល​ក្នុង​ពេល​រួម​ភេទ ដែល​ភាគច្រើន​ជា​តម្រូវការ​ដ៏​ខ្លាំងក្លា​បំផុត​សម្រាប់​ស្ត្រី​គ្រប់​គ្នា ។

សម្រាប់​ស្ត្រី​វិញ​នាង​តែងតែ​ជ្រើសរើស​យក​ការ​រួម​ភេទ​ប្រកបដោយ​គុណភាព មិនមែន​ជា​បរិមាណ​ឡើយ ។ ដូច្នេះ​ដំបូន្មាន​សម្រាប់​បុរស​គ្រប់​គ្នា​ត្រូវ​ដឹង​នោះ គឺ​ត្រូវ​យល់​ថា​ការ​រួម​ភេទ​មិនមែន​សម្រាប់​តែ​ការ​បាញ់​ទឹកកាម​ចេញ​ហើយ​គឺ​ចប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ