ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ប្តឹង​កូន​ទាមទារ​ឱ្យគោរព​កិច្ចសន្យា​

6 ឆ្នាំ មុន

AFP​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តុលាការ​កំពូល​ក្រុង​តៃប៉ិ បាន​ចេញ​សាលដីកា​កាលពី​ថ្ងៃ​ទី​២ មក​រា ២០១៨ សម្រេច​ឱ្យ​កូន​អកតញ្ញូ​ត្រូវ​បង់ប្រាក់​លើ​ថ្លៃ​ចិញ្ចឹម​បីបាច់​ម្តាយ​។ រឿង​ក្តី​នេះ​លោកស្រី​ឡូ​វ ជាដើម​ចោទ​បាន​លែងលះ​ប្តី​កាលពី​ឆ្នាំ​១៩៩០ និង​ចាប់ពី​ពេល​នោះ​មក​បាន​ចិញ្ចឹម​ថែទាំ​កូនប្រុស​២​នាក់​ដោយ​ខ្លួនឯង…

AFP​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តុលាការ​កំពូល​ក្រុង​តៃប៉ិ បាន​ចេញ​សាលដីកា​កាលពី​ថ្ងៃ​ទី​២ មក​រា ២០១៨ សម្រេច​ឱ្យ​កូន​អកតញ្ញូ​ត្រូវ​បង់ប្រាក់​លើ​ថ្លៃ​ចិញ្ចឹម​បីបាច់​ម្តាយ​។

រឿង​ក្តី​នេះ​លោកស្រី​ឡូ​វ ជាដើម​ចោទ​បាន​លែងលះ​ប្តី​កាលពី​ឆ្នាំ​១៩៩០ និង​ចាប់ពី​ពេល​នោះ​មក​បាន​ចិញ្ចឹម​ថែទាំ​កូនប្រុស​២​នាក់​ដោយ​ខ្លួនឯង ។ ដោយសារ​មាន​ក្តី​បារម្ភ​ថា នឹង​គ្មាន​នរណា​ម្នាក់​ថែទាំ​ខ្លួន​នៅ​ពេល​ចាស់ជរា លោកស្រី​ឡូ​វ​ឱ្យ​កូន​ទាំង​២​នាក់​ចុះ​ហត្ថ​លេខា​​នៅ​ពេល​ពួក​គេ​ទាំង​២​អាយុ​គម្រប់​២០​ឆ្នាំ ដោយនៅ​ក្នុង​កិច្ចសន្យា​បញ្ជាក់​ថា កូនប្រុស​ទាំង​២​នាក់​ត្រូវ​ចំណាយ​ប្រាក់​ដល់​ម្តាយ​៦០% នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ ម្នាក់​ៗ ។

លោកស្រី​ឡូ​វ បាន​ចោទប្រកាន់​កូនប្រុស​ទាំង​២​ថា​មិន​ដែល​ថែទាំ​ខ្លួន ក្រោយ​ពី​ពួក​គេ​មាន​ប្រពន្ធ​ទើប​មាន​ពេល​ខ្លះ​ដល់​ថ្នាក់​ប្រពន្ធ​របស់​កូន​ផ្ញើ​សំបុត្រ​ឱ្យ​គាត់​តាម​រយៈ​មេធាវី ទាមទារ​ឱ្យ​គាត់​ឈប់​ទាក់ទង​ជាមួយ​កូនប្រុស ។

លោកស្រី​ឡូ​វ បាន​ប្តឹង​តុលាការ​កាលពី​៨​ឆ្នាំ​មុន នៅ​ពេល​កូនប្រុស​ទាំង​២​មិន​ធ្វើ​តាម​កិច្ច​សន្យា ប៉ុន្តែ​ត្រូវ​កូនប្រុស​ច្បង​សុំ​យល់ព្រម​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ចំណាយ​ប្រាក់​ដល់​ម្តាយ​ចំនួន​៥​លាន​ដុល្លារ​តៃវ៉ាន់​ឬ​ប្រហែល​១៦​ម៉ឺន​ដុល្លារ តាម​ការ​ព្រមព្រៀង​នៅ​មុន​ពេល​តុលាការ​បើក​សវនាការ ។

ចំណែក​កូនប្រុស​ទី​២ ត្រូវ​បាន​តុលាការ​អះអាង​ថា កិច្ចសន្យា​ធ្វើ​ជាមួយ​ម្តាយ​ប្រឆាំង​នឹង​ប្រពៃណី​ទំនៀមទម្លាប់​ព្រោះ​ការ​ចិញ្ចឹម​កូន​មិន​គួរ​ប្រើ​លក្ខខណ្ឌ​នេះ​ទេ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោកស្រី​ឡូ​វ បាន​ប្តឹង​ទៅ​កំពូល ក្រោយ​ពី​សាលាដំបូង និង​ឧទ្ធរណ៍​សម្រេច​ឱ្យ​កូនប្រុស​ជា​អ្នក​ឈ្នះ​រឿង​ក្តី ។

ចៅក្រម​តុលាការ​កំពូល​បាន​ថ្លែង​ថា កិច្ចសន្យា​ដែល​ធ្វើ​រវាង​ម្តាយ និង​កូន​នោះ នៅ​ប្រើ​ការ​បាន មិនមែន​ជា​មោឃៈ​ទេ ព្រោះ​លោក​ជូ​ជា​កូន​ទី​២ ក្លាយជា​នីតិជន ខណៈ​ពេល​ចុះហត្ថលេខា ម្យ៉ាងទៀត​គេ​មាន​អាជីព​ជា​ទន្ត​ណ្ឌិ​ត ទើប​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​ប្រាក់​សង​ម្តាយ​បាន ។

បច្ចុប្បន្ន​រឿង​ក្តី​វាយតប់​លើ​រាង​កាយ និង​បោះបង់​ចោល​អ្នក​មានគុណ បាន​កើន​ខ្ពស់​ជា​បន្តបន្ទាប់​នៅ​តៃវ៉ាន់ ធ្វើ​ឱ្យ​កើត​មានការ​ស្នើ​សុំ​ចេញ​ច្បាប់​កំណត់​ទោស​ឱ្យ​ជាប់គុក​ដល់​អ្នក​ដែល​បោះបង់​ចោល ប៉ុន្តែ​សេចក្តីព្រាងច្បាប់​នេះ​មិន​បាន​ឆ្លងកាត់​ការ​អនុម័ត​នៅ​ឡើយ​​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ