ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ម្នាក់​​ត្រូវ​ចាប់ខ្លួន ព្រោះតែ​​រាំច្រៀង​បង្ហាញ​រាង​កាយ​អង្រួនពេក

6 ឆ្នាំ មុន

នារី​តារាចម្រៀង​ប៉ប់​ជនជាតិ​អេ​ហ្ស៊ី​ប​ក្លាយជា​មនុស្ស​ទី​២ ​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​វី​ដេ​អូ​បទ​ចម្រៀង​​របស់​នាង​ទទួល​រង​ការ​រិះគន់​ថា ជា​ «​ការ​ទាក់ទាញ​អារម្មណ៍​ផ្លូវភេទ​ដល់​ទស្ស​និក​ជន​នៅ​ក្នុង​ប្រទេស​» ។ ក្រុម​អយ្យការ​បាន​ចាប់ខ្លួន​នាង​Leila Amer​រយៈពេល​៤​ថ្ងៃ​ពី​បទ​អង្រួន​អារម្មណ៍​ផ្លូវភេទ​នៅ​ក្នុង​វី​ដេ​អូ​បទ​ចម្រៀង​«Boss Oumek»​ឬ​ភាសា​អង់គ្លេស​ប្រែ​ថា​«Look at…

នារី​តារាចម្រៀង​ប៉ប់​ជនជាតិ​អេ​ហ្ស៊ី​ប​ក្លាយជា​មនុស្ស​ទី​២ ​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​វី​ដេ​អូ​បទ​ចម្រៀង​​របស់​នាង​ទទួល​រង​ការ​រិះគន់​ថា ជា​ «​ការ​ទាក់ទាញ​អារម្មណ៍​ផ្លូវភេទ​ដល់​ទស្ស​និក​ជន​នៅ​ក្នុង​ប្រទេស​» ។

ក្រុម​អយ្យការ​បាន​ចាប់ខ្លួន​នាង​Leila Amer​រយៈពេល​៤​ថ្ងៃ​ពី​បទ​អង្រួន​អារម្មណ៍​ផ្លូវភេទ​នៅ​ក្នុង​វី​ដេ​អូ​បទ​ចម្រៀង​«Boss Oumek»​ឬ​ភាសា​អង់គ្លេស​ប្រែ​ថា​«Look at Your Mother» ។ នៅ​ក្នុង​វី​ដេ​អូ​នោះ​បង្ហាញ​រូបភាព​បុរស​ម្នាក់​អង្គុយ​សម្លក់សម្លឹង​ការ​រាំរែក​ដោយ​ញាក់​ចង្កេះ​បង្ហាញ​ត្រគាក​ដ៏​សិច​ស៊ី​តាម​អេ​ក្រង់​ទូរទស្សន៍ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​មានការ​ចោទប្រកាន់​ថា នាង​បាន​លើក​ម្រាមដៃ​ធ្វើ​ជា​សញ្ញា​ដ៏​អាស្រូវ​ផង​ដែរ ។

លោក​អា​ម៉េ​ដ ម៉ា​រ៉ា​ន់ មេធាវី​របស់​អ្នក​ប្តឹង​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា វី​ដេ​អូ​បទ​ចម្រៀង​នេះ​មាន​លក្ខណៈ​អ​សីលធម៌ និង​ការ​ប្រឈម​មុខ​គឺជា​ការ​វាយប្រហារ​ដល់​សង្គម​ជាតិ និង​បំផ្លិចបំផ្លាញ​វប្បធម៌​របស់​ប្រទេស​អ៊ិ​ស្លា​ម ។

ការ​ចាប់ខ្លួន​នាង​Amer​បាន​កើតឡើង​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ ក្រោយ​ពី​មុន​នេះ​តារា​ចម្រៀង​ម្នាក់​ត្រូវ​ចាប់ខ្លួន និង​ឱ្យ​ជាប់គុក​២​ឆ្នាំ​ពី​បទ​បង្ហាញ​កាយវិការ​ទទួលទាន​ផ្លែ​ចេក​ក្នុង​លក្ខណៈ​ដូច​ការ​ធ្វើ​អូ​រ៉ា​ល់​សិច ។ ការ​កាត់ក្តី​របស់​នាង​Amer​បាន​ដំណើរការ​កាលពី​ថ្ងៃ​ទី​១ មក​រា ២០១៨ ត្រូវ​តុលាការ​សម្រេច​ដាក់គុក​រយៈពេល​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ