ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ដឹង​ក្លិន ! សមត្ថកិច្ច​ចុះ​ទៅ​ដល់​បាត់​ស្រមោល​អស់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ទីតាំង​តំបន់​រ៉ែ​អនាធិបតេយ្យ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​តំបន់​រ៉ែ នៅ​ចំណុច​អូរ​ត្រូ​ន ក្នុង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ ដែល​ធ្លាប់​បាន​ឆក់​យកអាយុ​ជីវិត​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​ឲ្យ​ស្លាប់ និង​បាត់​ខ្លួន​នៅ​ក្នុង​រណ្ដៅ ត្រូវ​បាន​ចុះ​បង្ក្រាប​ទប់ស្កាត់​សារ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ដឹង​ការ​លួច​ចូល​ទៅ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​នៅ​តែ​កើត​មាន…

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ទីតាំង​តំបន់​រ៉ែ​អនាធិបតេយ្យ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​តំបន់​រ៉ែ នៅ​ចំណុច​អូរ​ត្រូ​ន ក្នុង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ ដែល​ធ្លាប់​បាន​ឆក់​យកអាយុ​ជីវិត​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​ឲ្យ​ស្លាប់ និង​បាត់​ខ្លួន​នៅ​ក្នុង​រណ្ដៅ ត្រូវ​បាន​ចុះ​បង្ក្រាប​ទប់ស្កាត់​សារ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ដឹង​ការ​លួច​ចូល​ទៅ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​នៅ​តែ​កើត​មាន ។

ទីតាំង​រណ្ដៅ​រ៉ែ​ទាំង​ចំនួន​១២​កន្លែង ដែល​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ដឹក​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​ស្ថាប័ន​អយ្យការ​ខេត្ត បាន​ចុះ​ធ្វើការ​ទប់ស្កាត់​សារ​ជា​ថ្មី​ទៀត កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំបន់​រ៉ែ​អនាធិបតេយ្យ​នៅ​តំបន់​ខាងលើ​នេះ ត្រូវ​បាន​អាជ្ញាធរ​ធ្លាប់​បាន​ចេញ​បំរាម​បិទ​មិន​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ទៀត​នោះ​ទេ កាលពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅ​ក៏​ព្រោះតែ​រណ្ដៅ​រ៉ែ​នៅ​តំបន់​នោះ ធ្លាប់​បាន​បង្កហេតុ​ការ​បាក់​រណ្ដៅ​ធ្វើ​ឲ្យ​កម្មករ​ខ្មែរ​យ៉ាងតិច​៦​នាក់​បាន​ស្លាប់ និង​៣​នាក់​បាត់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​រណ្ដៅ​ដែល​មាន​ជម្រៅ​យ៉ាង​ជ្រៅ​នោះ ។

តែបើ​ទោះជា​បែប​នេះ​ក្ដី ក្នុង​អំឡុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​សេចក្តីរាយការណ៍​ថា ទីតាំង​តំបន់​រ៉ែ​អនាធិបតេយ្យ​ទាំងនោះ ត្រូវ​បាន​ឈ្មួញ​រ៉ែ​បាន​បន្ត​ចូល​លួច​ធ្វើការ​ជីក​កកាយ​សារ​ជា​ថ្មី​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ចុះ​បង្ក្រាប និង​ទប់ស្កាត់ ។

ប្រភព​ព័ត៌មាន​ពី​តំបន់​រ៉ែ​អនាធិបតេយ្យ​នៅ​ចំណុច​ខាងលើ​នោះ បាន​បង្ហើប​ប្រាប់​ថា ក្រោយ​ស្ថានភាព​ស្ងប់ស្ងាត់ ក្រុម​ឈ្មួញ​ឱកាសនិយម​បាន​បន្ត​ការ​នាំ​គ្នា​មក​សម្រុក​ជីក​កកាយ​រុក​រ៉ែ​នៅ​តាម​អណ្តូងរ៉ែ​ទាំង​ជាង​១០​កន្លែង ។ ដោយ​ក្នុង​នោះ​ការ​ជីក​កាយ​របស់​ពួក​គេ​បាន​ធ្វើ​ឡើង ដោយ​ប្រើ​សម្ភារ​ទំនើប​ៗ និង​ប្រើប្រាស់​កម្មករ​ខ្មែរ និង​វៀតណាម​ទៀត​ផង ។ តែបើ​ទោះជា​បែប​ណា ក្រុម​ឈ្មួញ​រ៉ែ​ខុសច្បាប់ ហាក់បីដូចជា​ដឹង​មុន និង​បាន​គេចខ្លួន​បន្សល់​ទុក​តែ​សម្ភារ​សម្រាប់​បម្រើ​ឲ្យ​បទល្មើស​ជីក​កកាយ​តិចតួច​នៅ​តាម​មាត់​រណ្ដៅ​រ៉ែ នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​ចូល​ទៅ​ដល់​នោះ ។

ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត លោក ទុ​ត វី​និ​ត ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ទប់ស្កាត់​សារ​ជា​ថ្មី​ទៀត​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា សមត្ថកិច្ច និង​រឹបអូស​យក​សម្ភារ​ល្មើសច្បាប់​របស់​ឈ្មួញ​ទាំង​អស់នោះ នឹង​ក៏​មាន​វិធានការ​កាយ​ដី​ដើម្បី​លុបរណ្ដៅ​រ៉ែ​ទាំង​អស់នោះ ដើម្បី​ទប់ស្កាត់​ការ​ចូល​មក​ជីក​កកាយ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ