ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​ពន្លះ​ម៉ូតូ​មួយ​គ្រឿង​អូស​ជាង​១០០​ម៉ែត្រ​ស្លា.ប់​៣​នាក់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​បី​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បើក​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​ជិត​វិទ្យាល័យ​ខ្ពប​វែង…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​បី​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បើក​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​ជិត​វិទ្យាល័យ​ខ្ពប​វែង ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ម៉ាក LAND ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២U-៦៩៧៧ បើកបរ​ល្បឿន​លឿន​ដូច​ហោះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ជែង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា MSX ពណ៌​ខ្មៅ​លា​យស អត់​ស្លាក​លេខ ប៉ុន្តែ​មិន​ផុត​ក៏​ជ្រុល​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​៣​នាក់ ខ្ទាត​ប្លោង​ធ្លាក់​ចេញពី​ផ្លូវស្លាប់​ម្នាក់​ភ្លាម​ៗ និង​២​នាក់​ទៀត​បាន​ដាច់ខ្យល់​ស្លាប់​ពេល​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល អ្នកបើកបរ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​តាម​ផ្លូវ​លេខ​១១៥ លុះដល់​ស្តុ​ប​ជិត​កាកបាទក្រហម​ខេត្តកណ្ដាល ក៏​បាន​ប្លុង​រថយន្ត​ចោល រួច​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ រួម​មាន​ទី​១.​ឈ្មោះ អ៊ី​ម សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២.​ឈ្មោះ វន វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៣.​ឈ្មោះ ជា ភិ​រម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទាំង​៣​នាក់​នេះ​រស់នៅ​ម្ដុំ​ផ្សារ​ដើម​អំពិល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​អូស​យក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជន​រង​គ្រោះ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សាកសព​យុវជន​រង​គ្រោះ​ទាំង​៣​នាក់ សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ទៅ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ