ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ខារ៉ាអូខេ​ស្នេហ៍​ប៉ះ​ប្តី​គេ ប៉ង​លោត​ទឹក​ធ្វើ​អត្ត​ឃាត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​មិត្ត​ភក្តិ​និយាយ​ថាមាន​វិបត្តិ​ស្នេហា​ ដោយ​នាង​ស្រឡាញ់​បុរស​ម្នាក់​ដែល​ជា​ប្តី​គេ ហើយ​ត្រូវ​​ប្រពន្ធ​គេ​តាម​រក​រឿង​ដល់​កន្លែង​ស្នាក់​នៅ​របស់​នាង​ ធ្វើ​ឱ្យ​ទទួល​រង​នូវ​ភាពអាម៉ាស់​ខណៈ​រូប​នាងក៏ត្រូវ​ចាញ់​បោក​បុរស​មិន​ស្មោះ​នឹង​ស្នេហា ។ ដោយ​សារ​មាន​រឿង​បែប​នេះ​កើត​ឡើង​ ទើប​ធ្វើ​ឱ្យ​នាង​​ខូច​ចិត្ត​ក៏​បាន​ផឹក​ទឹក​ត្នោត​ជូរ​ជា​មួយ​មិត្ត​ភក្តិ​រហូត​ស្រវឹង​ជោក​ បន្ទាប់​មក​បាន​មក​លោត​ទឹក​បឹង​តាម៉ាត​ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ​ប៉ុន​ប៉ង​សម្លា.ប់​ខ្លួន​ តែ​ត្រូវ​បាន​មិត្ត​

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​មិត្ត​ភក្តិ​និយាយ​ថាមាន​វិបត្តិ​ស្នេហា​ ដោយ​នាង​ស្រឡាញ់​បុរស​ម្នាក់​ដែល​ជា​ប្តី​គេ ហើយ​ត្រូវ​​ប្រពន្ធ​គេ​តាម​រក​រឿង​ដល់​កន្លែង​ស្នាក់​នៅ​របស់​នាង​ ធ្វើ​ឱ្យ​ទទួល​រង​នូវ​ភាពអាម៉ាស់​ខណៈ​រូប​នាងក៏ត្រូវ​ចាញ់​បោក​បុរស​មិន​ស្មោះ​នឹង​ស្នេហា ។ ដោយ​សារ​មាន​រឿង​បែប​នេះ​កើត​ឡើង​ ទើប​ធ្វើ​ឱ្យ​នាង​​ខូច​ចិត្ត​ក៏​បាន​ផឹក​ទឹក​ត្នោត​ជូរ​ជា​មួយ​មិត្ត​ភក្តិ​រហូត​ស្រវឹង​ជោក​ បន្ទាប់​មក​បាន​មក​លោត​ទឹក​បឹង​តាម៉ាត​ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​មិត្ត​ភក្តិ​លោត​ចុះ​ទៅ​ជួយ​ស្រង់​ទាន់ និង​ដឹក​ចេញ​ពី​កន្លែង​កើត​ហេតុ​យ៉ាង​ប្រញាប់​ប្រញាល់​បំផុត ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤និង​៤៥​នាទី​រសៀល​​ថ្ងៃទី​២៥ វិច្ឆិកា នៅ​បឹង​តាម៉ាត​​ស្ថិត​នៅ​ក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ ។ ស្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​យ៉ា អាយុ​ប្រហែល​២០​ឆ្នាំ​ ដែល​តាម​ការ​អះ​អាង​ថា នាង​​បម្រើ​ការ​ងារ​នៅ​ហាង​ខារ៉ា​អូ​ខេ​រស្មី​ភ្នំពេញ​ និង​ស្នាក់​នៅ​ផ្ទះ​ជួល​ក្បែរ​នោះ ។ តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​​គេ​បាន​ឃើញ​ស្ត្រី​ម្នាក់​នេះ​​ជិះ​ម៉ូតូ​បី​គ្រឿង​ជា​មួយ​មិត្តភក្តិ​៤នាក់​ទៀត ក្នុង​នោះ​មាន​ស្ត្រីពីរ​នាក់​ទាំង​រូប​នាង​ផង​ទៅ​ឈប់​នៅ​ក្បែរ​ចំណុច​​ខាង​លើ ។ ពេល​ទៅ​ដល់​ពួក​គេ​​ជជែក​គ្នា​លេង​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ស្ត្រី​ម្នាក់​នោះ​បាន​រត់​សំដៅ​ទៅ​កាន់​បឹង​តាម៉ាត​នោះ​ រួច​​ក៏​បាន​លោត​​ទឹក​ប៉ង​សម្លាប់​ខ្លួន​តែ​ម្តង ។

ស្ត្រី​រូបនេះ​រួម​ជា​មួយ​មិត្ត​ភក្តិ​សុទ្ធ​តែ​ស្រវឹង​ទឹក​ត្នោត​ជូរ​ដូច​គ្នា​ ឯការ​ព្យាយា​ម​លោត​ទឹក​សម្លាប់​ខ្លួន​នោះ​ត្រូវ​បាន​មិត្តភក្តិ​របស់​នាង​និយាយ​ប្រាប់​គេ​ឯង​នៅ​ទីនោះ​ថា នាង​មាន​វិបត្តិ​ស្នេហា​ជា​មួយ​នឹង​បុរស​ម្នាក់​ដែល​មាន​ប្រពន្ធ​រួច​ទៅ​ហើយ ដែល​​កន្លង​មក​បុរស​នោះ​ធ្លាប់​ជួយ​ផ្គត់​ផ្គង់​ដល់​រូប​នាង​ទៀត​ផង ។ ប៉ុន្តែ​ចំណង​ស្នេហា​នោះ​ត្រូវ​បាន​ប្រពន្ធ​គេ​ដឹង​ ហើយ​​តាម​ទៅ​រក​រឿង​នាង​ម្នាក់​នេះ​ដល់​កន្លែង​ស្នាក់​នៅ​ ទើប​បាន​ជា​​នាង​ខូច​ចិត្ត​និង​ខ្មាស​គេ​ក៏​​សម្រេច​ចិត្ត​លោត​ទឹក​ប៉ង​សម្លាប់​ខ្លួន​បែបនេះ​តែ​ម្តង ។

ទោះ​ជា​យ៉ាង​ណា ​ពេល​នោះ​ត្រូវ​បាន​មិត្ត​ភក្តិ​ប្រុស​ម្នាក់​ដែល​ទៅ​ជា​មួយ​​លោត​ចុះ​ទៅ​ជួយ​ ប៉ុន្តែ​​អ្នក​ដែល​លោត​ទឹក​ចុះ​ទៅ​ជួយ​នោះ​មិន​សូវ​ចេះ​ហែល​ទឹក​ទៀត​ និង​ស្ទើរ​តែ​លង់​ទឹក​ស្លាប់​ខ្លួន​ឯង​ទៀត​ផង​ជា​សំណាង​ល្អ​បាន​មិត្ត​ភក្តិ​ម្នាក់​ផ្សេង​ទៀត​លោត​ចុះ​ទៅ​ជួយ​បន្ត​ទើប​រួច​ផុត​ពី​សេចក្តីស្លាប់​ទាំង​អស់​គ្នា ។ បន្ទាប់​មក​ ពួក​គេ​បាន​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​យ៉ាង​ប្រញាប់​ប្រញាល់​បំផុត  ។

ទាក់​ទិន​ទៅ​នឹង​រឿង​រ៉ាវ​ខាង​លើ​ គឺ​គ្រាន​់​តែ​ជា​ការ​រៀប​រាប់​មនុស្ស​មួយ​ក្រុម​ដែល​អះ​អាង​ថា ជា​មិត្ត​ភក្តិ​របស់​នាង​ម្នាក់​នោះ​តែ​ប៉ុណ្ណោះ​ ។ ឯ​ការ​ពិត​បែប​ណា​នោះ​គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​​ឡើយ ព្រោះ​​ស្ត្រី​មាន​វិបត្តិ​នោះ​មិន​បាន​និយាយ​អ្វី​ទាំង​អស់​ ដោយ​នាង​គិត​តែ​ពី​យំ​ក្រោម​ការ​ចោម​រោម​មើល​ពី​មនុស្ស​រាប់​សិប​នាក់​ ។ ​តាម​មើល​ទៅ​នាង​ហាក់​មាន​វិបត្តិ​យ៉ាង​ចាក់​ស្រេះ​បំផុត​ ទើប​សម្រេច​ចិត្ត​គិត​​ខ្លី​ចង់​ធ្វើ​បែប​នេះ ៕