ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន លោក​អ្នកកាសែត​ត្បាញ​អាយ !

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ នគរបាល​ស្រុក​សំបូរ បាន​ស​ម្រ​ច​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់​ពី​បទ​ជំរិត​ទារប្រាក់ និង​បង្ក​ហិង្សា​ដោយ​ចេតនា ទៅ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ម្នាក់ ដែល​បាន​ចោទ​ថា​អ្នកកាសែត​រូប​នេះ​បាន​វាយ​មក​លើ​រូបគេ​ក្នុង​ទំនាស់​ពាក្យ​សម្តី ពេល​កាក់​រថយន្ត​ដឹក​ធ្យូង​ជំរិត ទារប្រាក់​ចំនួន​២​ម៉ឺន​រៀល និង​ប៉ុនប៉ង​ប្លន់​យក​ធ្យូង​ចំនួន​២​បាវ​ទៀត​ផង​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំបូរ…

ខេត្តក្រចេះ​៖ នគរបាល​ស្រុក​សំបូរ បាន​ស​ម្រ​ច​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់​ពី​បទ​ជំរិត​ទារប្រាក់ និង​បង្ក​ហិង្សា​ដោយ​ចេតនា ទៅ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ម្នាក់ ដែល​បាន​ចោទ​ថា​អ្នកកាសែត​រូប​នេះ​បាន​វាយ​មក​លើ​រូបគេ​ក្នុង​ទំនាស់​ពាក្យ​សម្តី ពេល​កាក់​រថយន្ត​ដឹក​ធ្យូង​ជំរិត ទារប្រាក់​ចំនួន​២​ម៉ឺន​រៀល និង​ប៉ុនប៉ង​ប្លន់​យក​ធ្យូង​ចំនួន​២​បាវ​ទៀត​ផង​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំបូរ ចាប់ខ្លួន​នេះ​ឈ្មោះ សៅ ណា​ក់ អាយុ​៣៦​ឆ្នាំ មានមុខ​ងារ​ជា​ប្រធាន​សាខា​ខេត្តក្រចេះ របស់​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ខ្មែរ​ឥ​សាន្ត មាន​ទីលំនៅ​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ក្រៅពី​នោះ​ក៏​មាន​រថយន្ត​កាម​រី​គូទ​ហើម មួយ​គ្រឿង ទៀត​ដែល​ជន​ជា​អ្នកកាសែត​រូប​នេះ​តែងតែ​ជិះ​ប្រព្រឹត្ត​សកម្ម​មិន​គប្បី​កន្លង​មក​។

ដើមចម​ដែល​ឈាន​ឲ្យ​មានការ​ចាប់ខ្លួន​បុរស​អ្នកកាសែត​ត្បាញ​អាយ​រូប​នេះ គឺ​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​៥ មក​រា បន្ទាប់​ពី​អ្នកកាសែត​រូប​នេះ បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ជា​ប្រធាន​សាខា​កាសែត​ដ៏​ធំ​មួយ និង​បាន​ធ្វើ​សកម្មភាព​កាក់​រថយន្ត​កូ​រេ​ដឹក​ធ្យូង​មួយ​គ្រឿ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​បាន​ជំរិត​ទារ​លុយ​២​ម៉ឺន​រៀល​ជា​ថ្នូរ មិន​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចាប់​ឃាត់​រថយន្ត​។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​រថយន្ត​កូ​រេ​ឈ្មោះ ទី ឡុ​ញ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល បាន​រង​ការ​វាយ​ទះកំភ្លៀង​ជា​ច្រើន​ដៃ​ពី​ជន​ដែ​ដល់​អ្នកកាសែត​រូប​នេះ បណ្តាល​ឲ្យ​រង​របួស​លើ​ផ្ទៃមុខ​។

ជាមួយនឹង​ហេតុការណ៍​នេះ ជន​រង​គ្រោះ​បាន​ប្តឹង​មក​នគរបាល​ថា បន្ទាប់​ពី​ជន​ដៃដល់​អ្នកកាសែត​រូប​នេះ បាន​បើករថយន្ត​មក​កាក់ និង​ជំរិត​ទា​លុយ​ពី​រូបគេ​ចំនួន​២​ម៉ឺន​រៀល តែ​រូបគេ​មិន​ព្រម​ឲ្យ​ក៏​កើតជា​ទំនាស់​ពាក្យ​សម្តី ហើយ​ជន​ដៃដល់​ជា​អ្នក កាសែត​រូប​នេះ បាន​ចាប់​អូស​បាវ​ធ្យូង​ចំនួន​២​បាវ​បម្រុង​យក ប្រសិនបើ​មិន​ឲ្យ​លុយ​ដូច​តាម​ការ កំណត់ និង​បាន​ស្ទុះ​មក​ទះកំភ្លៀង​លើ​បុរស​រង​គ្រោះជា​ម្ចាស់​រថយន្ត​ជា​ច្រើន​ដៃ បណ្តាល​ឲ្យ រង​របួស​យ៉ាងដំណំ​។ ជុំវិញ​ហេតុការណ៍​នេះ អធិការរង​ទទួល​កិច្ចការ​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី នួន សា​រិ​ន បាន​បញ្ជាក់​ប្រាប់​ថា នគរបាល​បាន​ចាប់ខ្លួន​អ្នកកាសែត​រូប​នេះ​មក​ធ្វើការ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចំណាត់ការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ