ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ទម្ងន់​២០០​គីឡូ មួយ​ថ្ងៃ​ផឹក​កូកាកូឡា ៤០​កំប៉ុង

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​ម្នាក់​ញៀន​ផឹក​កូកា​កូឡា​មួយ​ថ្ងៃ​១៣​លី​ត្រ​។ Shane Trench អាយុ​២១​ឆ្នាំ ទម្ងន់​២០៣​គីឡូក្រាម…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​ម្នាក់​ញៀន​ផឹក​កូកា​កូឡា​មួយ​ថ្ងៃ​១៣​លី​ត្រ​។

Shane Trench អាយុ​២១​ឆ្នាំ ទម្ងន់​២០៣​គីឡូក្រាម ងើប​ពី​ដេក​មក គឺ​មាត់​មិន​ចេះ​ទំនេរ​ទេ​។ កាឡូរី ដែល​គេ​ទទួលទាន​ក្នុង​មួយ​ថ្ងៃ​ដល់​ទៅ ៥.២៥០​កាឡូរី ដែល​វា​លើស​ស្តង់ដា​ដល់​ទៅ​ពីរ​ដង​។

នៅ​រាល់ថ្ងៃ Shane ផឹក​កូ​កា​ប្រហែលជា​៤០​កំប៉ុង​។ ដោយសារ​តែ​ដូចនេះ ទើប​គ្រូពេទ្យ​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​សុខភាព​។ Shane បាន​ងាក​មក​ផឹក​កូ​កា Zero ដែល​គ្មាន​ជាតិ​ស្ករ​វិញ​។

ដោយសារ​តែ​ជាតិ​ស្ករ​មានការ​ធ្លាក់​ចុះ​ពី​លើក​មុន Shane ពិបាក​ទ្រាំ​មែនទែន​។ តែ​វា​បាន​ធ្វើ​ឲ្យ​គាត់​ស្រក់​នៅ​សល់​ត្រឹមតែ ១២៧​គីឡូក្រាម​។ Shane ពិតជា​សប្បាយចិត្ត​ដែល​ខ្លួន​កំពុង​តែ​ត្រឡប់​មក​ជា​មនុស្ស​ដូច​គេ​ដូច​ឯង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ