ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​ប្រឡង​ក្នុង​បន្ទប់​ឆ្លងទន្លេ

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា និស្សិត​ស្រី​ខាង​ផ្នែក​ចិត្ត​វិទ្យា បាន​ធ្វើ​ឲ្យ​ពិភពលោក​អត់​សរសើរ​មិន​បាន ដោយសារ​តែ​នាង​ឆ្លៀត​បញ្ចប់​ការ​ប្រឡង​របស់​នាង ខណៈ​ពេល​ដែល​នាង​កំពុង​ត្រៀម​នឹង​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ​។ Nayzia…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា និស្សិត​ស្រី​ខាង​ផ្នែក​ចិត្ត​វិទ្យា បាន​ធ្វើ​ឲ្យ​ពិភពលោក​អត់​សរសើរ​មិន​បាន ដោយសារ​តែ​នាង​ឆ្លៀត​បញ្ចប់​ការ​ប្រឡង​របស់​នាង ខណៈ​ពេល​ដែល​នាង​កំពុង​ត្រៀម​នឹង​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ​។

Nayzia Thomas ដែល​ជា​និស្សិត​ចិត្ត​វិទ្យា​នៅ​សាលា Jonhson County Community College នាទី​ក្រុង Kansas សហរដ្ឋអាមេរិក បាន​បើក​ឡេ​ប​ថប​ប្រឡង​តាម​អ៊ី​ន​ធើ​ណេ​ត នៅ​ពេល​កំពុង​ត្រៀម​សម្រាលកូន​។ ពិតជា​សំណាងល្អ​ណាស់ ដែល​នាង​អាច​បញ្ចប់​វា​បាន​នៅ​មុន​ពេល កូន​របស់​នាង​នៅ​ក្នុង​ផ្ទៃ​ចេញ​មក​ក្រៅ​បាន​បន្តិច​។

ការ​ឈឺចាប់​មុន​ពេល​សម្រាល​ប្រាកដជា​មាន ហើយ​វា​មិនមែន​លំ​ៗ​ទេ​។ តែ​នេះ​មិនមែន​ជា​បញ្ហា​សម្រាប់ Nayzia ឡើយ​។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​នាង​បាន​ទទួល​លទ្ធ​ផល​​ពី​ការ​ប្រឡង​គួរ​ជាទី​គាប់ចិត្ត​។ ពោល​គឺ​នាង​បាន GPA ៣.៥ ដែល GPA ពេញ​គឺ ៤.០។

នេះ​បាន​គេ​ថា ការ​រៀនសូត្រ​ពិតជា​សំខាន់​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ