ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាស់​ហ្នឹងហើយ ​នៅឡើយ​ដើរ​រើស​អេ​ត​ចាយ ចិញ្ចឹម​ការ​ស្រែក​ឃ្លាន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោកយាយ​អាយុ​៩៦​ឆ្នាំ​ម្នាក់ ​តែង​ដើរ​រើស​អេ​ត​ចាយ​ជា​រៀងរាល់ថ្ងៃ​ នៅ​តាម​ផ្លូវលំ និង​ផ្លូវជាតិ​រើស​យក​សំបក​ដប​ទឹក​សុទ្ធ និង​សំបក​កំប៉ុង​ផ្សេង​ៗ​ដាក់​ក្នុង​ថង់​ខ្មៅ ហើយ​លី​ពន់​លើ​ស្មា​ម្ខាង​យ៉ាង​ពិបាក​គួរ​ឱ្យ​អាណិត​ពេក​ណាស់ ។ ដូន​ចាស់​រូប​នេះ​អ្នកផង​តែងតែ​ឃើញ​ញឹកញាប់​នៅ​តាម​ផ្លូវជាតិ…

ខេត្តកំពត ៖ លោកយាយ​អាយុ​៩៦​ឆ្នាំ​ម្នាក់ ​តែង​ដើរ​រើស​អេ​ត​ចាយ​ជា​រៀងរាល់ថ្ងៃ​ នៅ​តាម​ផ្លូវលំ និង​ផ្លូវជាតិ​រើស​យក​សំបក​ដប​ទឹក​សុទ្ធ និង​សំបក​កំប៉ុង​ផ្សេង​ៗ​ដាក់​ក្នុង​ថង់​ខ្មៅ ហើយ​លី​ពន់​លើ​ស្មា​ម្ខាង​យ៉ាង​ពិបាក​គួរ​ឱ្យ​អាណិត​ពេក​ណាស់ ។ ដូន​ចាស់​រូប​នេះ​អ្នកផង​តែងតែ​ឃើញ​ញឹកញាប់​នៅ​តាម​ផ្លូវជាតិ ។ គាត់​ឈ្មោះ ប៉ិច សេន រស់នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ឃួ​ន សុ​ឃឿ​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្រឹស​បាន​និយាយ​ថា អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​តែង​ប្រទះ​ឃើញ​ដូន​ចាស់​រូប​នោះ​ដើរ​រើស​អេ​ត​ចាយ​រាល់ថ្ងៃ ។ គាត់​មិនមែន​រស់​ឯកោ​ម្នាក់ឯង​ទេ គឺ​រស់នៅ​ជាមួយ​កូនស្រី​ម្នាក់ ប៉ុន្តែ​កូនស្រី​ក៏​ជា​អ្នក​ក្រីក្រ​ដែរ​មិន​អាច​ផ្គត់ផ្គង់​អាហារ​ហូប​ចុក​ជូន​គាត់​បាន ទើប​គាត់​ចេញ​រក​លុយ​ទាំង​ញាក់ញ័រ​ទទ្រើក​គួរ​ឱ្យ​អនិច្ចា ។ អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ ភារ​ម្យ ភេទ​ស្រី អាយុ​៣២​ឆ្នាំ​បាន​និយាយ​ថា ភូមិ​ដែល​លោកយាយ​រស់នៅ​នោះ មាន​អ្នកស្រុក​ជាង​៣០​គ្រួសា​រស់នៅ​ដោយ​ធ្វើ​ផ្ទះ​ប្រជ្រៀត​គ្នា​លើ​ផ្ទៃដី​ដ៏​តូច​ចង្អៀត​មួយ​កន្លែង ។

ក្រុម​អ្នក​ភូមិ​ទាំងនោះ​មិន​មាន​ដីស្រែ​ទេ ដូច្នេះ​អ្នក​រស់នៅ​ជំ​ុ​គ្នា​ជាង​៣០​គ្រួសារ​ដែល​ធ្វើ​ផ្ទះ​តូច​ៗ​ប្រជ្រៀត​គ្នា​នេះ គឺ​ពឹងផ្អែក​តែ​ទៅ​លើ​កម្លាំង​ពលកម្ម​ខ្លួនឯង​សុទ្ធសាធ​មិន​ថា​ចាស់​ឬ​ក្មេង​ទេ គឺ​ដើរ​សុ​ី​ឈ្នួល​ឱ្យ​គេ​មិន​រើសមុខ​ទេ ឱ្យ​តែ​បាន​លុយ​ទិញ​អង្ករ​ហូប គឺ​ប្រទះ​អី​ធ្វើ​នឹង ។
អ្នក​ភូមិ​ម្នាក់​ទៀត​បាន​និយាយ​ថា អ្នក​សង់ផ្ទះ​តូច​ៗ​ប្រជ្រៀត​គ្នា​នេះ​សុទ្ធតែ​មាន​ជីវភាព​ក្រខ្សត់​ណាស់​មាន​ចាស់ជរា មាន​ក្មេង​កំព្រា មាន​អ្នកពិការ​ភ្នែក​ដែល​ពិបាក​ទ្រទ្រង់​ជីវិត​ខ្លួនឯង​បំផុត ។

លោក សេក ឈិ​ន មេឃុំ​ព្រែក​ក្រឹស​បាន​ប្រាប់​ឱ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​៣ មក​រា​ថា ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​អត់​មាន​ស្រែ​ចម្ការ​ធ្វើ​ទេ ។ពួក​គាត់​ត្រូវ​បាន​អង្គការ​មួយ​បាន​សង់ផ្ទះ​តូច​ៗ​ឱ្យ​២​គ្រួសារ តែ​ក្រលំបាក​ជាងគេ ។ ពិតជា​ក្រីក្រ​ពេក​ហើយ ជាក់ស្តែង​លោកយាយ​មាន​អាយុ​៩៦​ឆ្នាំ​នៅ​តែ​ដើរ​រើស​អេ​ត​ចាយ​យ៉ាង​ញាក់ញ័រ​តត្រុក​រក​កម្រៃ​ចិញ្ចឹមជីវិត​ទម្រាំ​ដល់​ថ្ងៃ​អវសាន ៕