ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែង​បារី​អាច​នាំ​ឱ្យ​គាំងបេះដូង​ដែរ​ឬទេ?

6 ឆ្នាំ មុន

ការ​ប៉ះពាល់​ផ្សែង​បារី គឺជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​ការ​គាំងបេះដូង ។ វា​ត្រូវ​បាន​គេ​គិត​ថា សារធាតុ​គីមី​នៅ​ក្នុង​ផ្សែង​បារី អាច​ប៉ះពាល់​ទៅ​លើ​ស្រទាប់​នៃ​សរសៃឈាម​អារ​ទែ ដែល​នេះ​បណ្តាល​ឲ្យ​សរសៃឈាម​អារ​ទែ​រលាក ។ ការ​រលាក​នេះ​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អារ​ទែ​ត្បៀត, បង្កើន​នូវ​ហានិភ័យ​នៃ​ការ​មានការ​គាំង​បេះដូង…

ការ​ប៉ះពាល់​ផ្សែង​បារី គឺជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​ការ​គាំងបេះដូង ។ វា​ត្រូវ​បាន​គេ​គិត​ថា សារធាតុ​គីមី​នៅ​ក្នុង​ផ្សែង​បារី អាច​ប៉ះពាល់​ទៅ​លើ​ស្រទាប់​នៃ​សរសៃឈាម​អារ​ទែ ដែល​នេះ​បណ្តាល​ឲ្យ​សរសៃឈាម​អារ​ទែ​រលាក ។ ការ​រលាក​នេះ​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អារ​ទែ​ត្បៀត, បង្កើន​នូវ​ហានិភ័យ​នៃ​ការ​មានការ​គាំង​បេះដូង ។

ការ​ដកដង្ហើម​ដែល​ស្រូប​យក​ផ្សែង​បារី អាច​បណ្តាល​ឲ្យ​កោសិកា​ឈាម​ដែល​ទទួល​ខុស​ត្រូវ​នៃ​កំណក​ឈាម​(​ប្ល៉ា​កែ​ត​)​បង្កើន​នូវ​ចំនួន​, ដែល​អាច​ធ្វើ​ឲ្យ​ឈាម​ឆាប់​កក​ផង​ដែរ ។

ប្ល៉ា​កែ​ត​ច្រើន​អាច បណ្តាល​ឲ្យ​ឈាមកក​ដែល​អាច​បង្អាក់​នូវ​លំហូរ​ឈាម​ក្នុង​សរសៃ​ឈាម​អារ​ទែ​, ដែល​បណ្តាល​ឲ្យ​មានការ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ។

វា​ក៏​លេចឡើង​ផង​ដែរ​ថា អត្រា​នៃ​ការ​គាំងបេះដូង​នឹង​ថយ​ចុះ​នៅ​តំបន់​មួយ​ចំនួន បន្ទាប់​ពី​តំបន់​ទាំងនោះ ដាក់​ចេញ​បម្រាម​«​គ្មាន​ផ្សែង​បារី​» ។

ប្រសិនបើ​អ្នក​ជក់បារី​, មធ្យោបាយ​ដែល​ល្អ​បំផុត​ដើម្បី​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​គាំង​បេះដូង គឺ​ឈប់​ជក់​វា​តែ​ម្តង ។ ប្រសិនបើ​អ្នក​នៅ​ជិត​អ្នក​ជក់បារី​ជា​ប្រចាំ​, សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ឈប់​ជក់ ឬ​ជក់​នៅ​កន្លែង​ដែល​បន្ថយ​នូវ​ផ្សែង​បារី​ទៅ​អ្នក​ដែល​បាន​ដក​ដង្ហើម​​ចូល​។ ជា​ពិសេស​នេះ​ជា​រឿង​សំខាន់​ថា តើ​អ្នក​ធ្លាប់​មានការ​គាំងបេះដូង​ពី​មុន ឬ​ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​មាន​ជំងឺ​បេះដូង​ដែរ ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ