មាន​ការ​អនុញ្ញាតឱ្យ​លក់​កញ្ឆា​ដើម្បី​ភាព​រីករាយទៀត


AF កាលី​ហ៊័្វរ​នី​ញ៉ា ជា​រដ្ឋ​ដែល​មាន​ពលរដ្ឋ​ច្រើន​បំផុត​របស់​អា​មេ​រិ​ក​ក្លាយជា​រដ្ឋ​ទី​៦ ​របស់​ប្រទេស​បាន​អនុញ្ញាត​ឱ្យ​លក់ និង​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលបំណង​មិន​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​រដ្ឋ​កូ​ឡូ​រ៉ា​ដូ វ៉ា​ស៊ី​ន​តោន​អូ​រី​ហ្គុ​ន អា​ឡា​ស្កា និង​ណា​វ៉ា​ដា ខណៈ​ពេល​ពលរដ្ឋ​ម៉ាសា​ឈូ​សេត និង​រដ្ឋ​ម៉េ​ន​ត្រៀម​ដើរ​តាម​គន្លង​នៅ​ចុងឆ្នាំ​នេះ ។

រដ្ឋាភិបាល​អា​មេ​រិ​កបាន​ចាត់​បញ្ចូល​កញ្ឆា​ស្ថិត​ក្នុង​ប្រភេទ​សារធាតុ​គ្រប់គ្រង​ជា​ថ្នាំ​ញៀន​ខុសច្បាប់​ដូច​ហេ​រ៉ូ​អ៊ី​ន និង​ថ្នាំ​សម្រួល​សរសៃប្រសាទ​ LSD ។ ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១៨ តទៅ កញ្ឆា​អាច​រក​ទិញ​បាន​យ៉ាង​ស្របច្បាប់​នៅ​រដ្ឋ​កាលី​​ហ៊័្វរនី​ញ៉ា ប្រើ​សម្រាប់​ការ​សប្បាយ​​ក្នុង​អារម្មណ៍ សម្រាប់​ពលរដ្ឋ​មាន​អាយុ​២១​ឆ្នាំ​ឡើង ហើយ​ពលរដ្ឋ​អាច​ដាំ​កញ្ឆា​បាន​ក្នុង​ម្នាក់​មិន​លើស​ពី​៦​តោន និង​បំ​លែង​រូប​ច្នៃ​ជា​គ្រាប់ ឬ​សម្រាប់​ជក់​មិន​ឱ្យ​លើស​ពី​១​អោន ។

កាលី​​ហ៊័្វរនី​ញ៉ា​ជា​រដ្ឋ​ដំបូង​ដែល​អនុញ្ញាត​ឱ្យ​ប្រើ​កញ្ឆា​តាម​វិទ្យាសាស្ត្រ​ពេទ្យ​បាន ដោយ​ការ​ទិញ​កញ្ឆា​តាម​ច្បាប់​ថ្មី​ដើម្បី​សម្រួល​អារម្មណ៍ ។

អ្នកជំនាញ​ភាគច្រើន​បាន​យល់​ស្រប​ថា ផ្សារ​កញ្ឆា​នៅ​រដ្ឋ​កាលី​​ហ៊័្វរនី​ញ៉ា មាន​ទំហំ​ធំ​ស្ថិត​នៅ​លំដាប់​ទី​៦​នៅ​លើ​ពិភពលោក មាន​តម្លៃ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​រំពឹង​ថា​អាច​ប្រមូល​ពន្ធ​ពី​កញ្ឆា​ក្នុង​មួយ​ឆ្នាំ​បាន​មិន​តិច​ជាង​១.០០០​លាន​ដុល្លារ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ