ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បង្កើត​គម្រោងការ​សម្ងាត់​រក​មនុស្ស​ពិភព​ផ្កាយ

6 ឆ្នាំ មុន

ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​រៀប​គម្រោង​សម្ងាត់​មួយ​ស្រាវជ្រាវ​ទាក់ទិន​នឹង​មនុស្ស​ពិភព​ផ្កាយ និង​តាម​រុករក​UFO ប៉ុន្តែ​ជា​ចុង​ក្រោយ​នេះ ក្រសួង​បញ្ជាក់​ថា ដំណឹង​ចចាមអារ៉ាម​នោះ​ក្លាយជា​ការណ៍​ពិត គឺជា​គម្រោង​សម្ងាត់ និង​ចំណាយ​ប្រាក់​ដ៏​មហាសាល ។ «BBC»​កាលពី​ថ្ងៃ​ទី​១៧…

ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​រៀប​គម្រោង​សម្ងាត់​មួយ​ស្រាវជ្រាវ​ទាក់ទិន​នឹង​មនុស្ស​ពិភព​ផ្កាយ និង​តាម​រុករក​UFO ប៉ុន្តែ​ជា​ចុង​ក្រោយ​នេះ ក្រសួង​បញ្ជាក់​ថា ដំណឹង​ចចាមអារ៉ាម​នោះ​ក្លាយជា​ការណ៍​ពិត គឺជា​គម្រោង​សម្ងាត់ និង​ចំណាយ​ប្រាក់​ដ៏​មហាសាល ។

«BBC»​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ២០១៧ បញ្ជាក់ថា គម្រោងការ​នោះ​មានឈ្មោះ​«The Advanced Aerospace Threat Identification Programme»​បង្កើត​ឡើង​ដោយ​លោក​ហែ​រី រី​ដ អតីត​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាធិបតេយ្យ ។ វា​ជា​គម្រោងការ​ដ៏​តូច​មួយ​បាន​ប្រតិបត្តិ​នៅ​ឆ្នាំ​២០០៧ ។

ក្រោយ​ពី​ដំណើរការ​អស់​រយៈពេល​៥​ឆ្នាំ​បាន​ចំណាយ​ប្រាក់​លើ​ការ​ស្រាវជ្រាវ​ប្រហែល​២០​លាន​ដុល្លារ ។ អ្នក​វិទ្យាសាស្ត្រ​យល់​ច្បាស់​ថា បាតុភូត​ចម្លែក​នានា​ដែល​មិន​អាច​ផ្តល់​ការ​វិភាគ​បាន​វា​មិនមែន​ជា​បទ​ពិសោធន៍​ថា មនុស្ស​ពិភព​ផ្កាយ​មាន​ពិត​ទេ គម្រោង​ការ​ត្រូវ​ផ្អឹប​ចោល​ដើម្បី​កុំឱ្យ​មានការ​ចំណាយ​ប្រាក់​ច្រើន​ជាង​នេះ ។

លោក​ហែ​រី រី​ដ ថ្លែង​ថា​«​បច្ចុប្បន្ន​យើង​នៅ​មិន​ទាន់​ដឹង​ការណ៍​ពិត ប៉ុន្តែ​មាន​វត្ថុ​តាង​នានា​យ៉ាងច្រើន វា​ជា​រឿង​នៃ​វិទ្យាសាស្ត្រ និង​សន្តិសុខ​ជាតិ ប្រសិនបើ​អា​មេ​រិ​ក មិន​បាន​ក្លាយ​ជា​អ្នកដឹកនាំ​លើ​ការ​ស្រាវជ្រាវ​រឿង​នេះ ប្រទេស​ផ្សេង​ក៏​ចេញ​មុខ​ប្រតិបត្តិ​ជំនួស​។

គម្រោងការ​នោះ​ធាតុ​ពិត​មិន​បាន​បង្កើត​ឡើង​ដើម្បី​រុករក​មនុស្ស​ពិភព​ផ្កាយ​ទេ ប៉ុន្តែ​អាច​កើត​មាន​ឡើង​ដើម្បី​ឃ្លាំមើល​ពី​បច្ចេកវិទ្យា​របស់​ប្រទេស​មហាអំណាច​ជា​គូប្រជែង​របស់​អា​មេ​រិ​ក​រួម​មាន​រុ​ស្ស៊ី និង​ចិន​ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ