ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំង សំអាត ដល់​ថ្ងៃ​ឡើង​វាយ​ជាមួយ​កីឡាករ​ថៃ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ មក​រា ឆ្នាំ​២០១៨ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ មក​រា ឆ្នាំ​២០១៨ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សង្វៀន​មួយ​នេះ​ទើបតែ​ជម្រើស​បាន​ជើង​ខ្លាំង​កម្ពុជា​២​រូប​ក្នុង​ចំណោម​៣២​រូប​ឱ្យ​ត្រៀម​ប្រកួត​ដណ្ដើម​ជើងឯក​។

កីឡាករ​កម្ពុជា គឺ អាំង សំអាត នឹង​ក្លាយជា​សមាសភាព​របស់​កម្ពុជា​តែ​មួយ​រូប​គត់ ដែល​នឹង​ស្វាគមន៍​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ​ជាមួយ​កីឡាករ​ថៃ ខណៈ​ដែល​ការ​ប្រកួត​ទាំង​មូល​ក៏​នឹង​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត ដោយសារ​តែ​ក្រៅពី​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់​កីឡាករ​ទាំង​ពីរ ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​រូប​ដើម្បី​ឱ្យ​អ្នកមាន​ឈ្មោះ​ប្រកួត​ណ្ដើ​ម​ជើងឯក​បាន​សម្រាក​សន្សំ​កម្លាំង​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​ស្អែក​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​នោះ​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ព្រោះតែ​សំណង់​បុរី​ព្រោងព្រាត​នោះ​ផង ។

កីឡាករ​កម្ពុជា និង​ថៃ​២​រូប គឺ​អាំង សំអាត និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Yorth Pupha នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​មិត្តភាព ដើម្បី​ឱ្យ​វគ្គ​ជម្រុះ​របស់​កីឡាករ​ដែល​ទើបតែ​នៅ​សល់​២​នាក់​ចុង​ក្រោយ​បាន​សម្រាក ។

ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​បាន​អះ​អាង​ថា មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ អាំង សំអាត មិនសូវ​ឡើង​វាយ​លាក់​ដៃ​ស្រាប់​ហើយ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ថ្លែងប្រាប់​ថា ដោយសារ​តែ​កីឡាករ​ដែល​មានឈ្មោះ​ឡើង​ដណ្ដើម​យក​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​មួយ​ស​ប្ដា​ហ៍ ទើប​ការ​ប្រកួត​ក្នុង​ស​ប្ដា​ហ៍​នេះ ត្រូវ​កំណត់​ឱ្យ​កីឡាករ​ជា​លក្ខណៈ​ជាតិ និង​ជាតិ​ប៉ះ​គ្នា ហើយ​ឱ្យ​កីឡាករ​កម្ពុជា អាំង សំអាត ជា​ជើង​ខ្លាំង​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​ឡើង​ប្រកួត​មិត្តភាព​ជាមួយ​កីឡា​ករ​ថៃ ។

បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អជា​គូប្រកួត​ក៏​លោក​នៅ​តែ​ប្រកាស​​ថា អាំង សំអាត គឺជា​ជើង​ខ្លាំង​ដែល​មាន​សមត្ថភាព ដែល​អាច​រំពឹង​ខ្លាំង ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yorth Pupha ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ ដោយ​ការ​ប្រកួត​របស់​ពួក​គេ​ក៏​មានការ​ចាប់អារម្មណ៍​មិន​តិច​អម​ដោយ​ការ​ប្រកួត​របស់​ជើង​ខ្លាំង​៤​រូប​នៅ​ថ្ងៃ​នោះ​ដែរ​។

លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ហើយ ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ដូច​គ្នា ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ហើយនឹង​ធ្លាក់​ចេញពី​ការ​ទុក​ចិត្ត​របស់​អ្នកគាំទ្រ​ដោយ​ស្វ័យប្រវត្តិ ។ លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​បើក​ឆាក​ខែ​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ អាំង សំអាត អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​អាំង សំអាត ជាមួយ​កីឡាករ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​និយាយ​ថា ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​នៅ​តែ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​របស់​គេ ។ កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ អាំង សំអាត លោក​ថា​ធ្លាប់​ប្រកួត​៨១​លើក ឈ្នះ​៦៤​លើក ចាញ់​១៧​លើក និង​មិន​ដែល​ស្មើ​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​រហូត​ដល់​៨១​លើក ឈ្នះ​៦៦​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ។

សម្រាប់​ការ​ប្រកួត​៤​នាក់​ជា​លក្ខណៈ​មិត្តភាព​នោះ​វិញ រួម​មាន​កីឡាករ លាប សំណាង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ សៀវ ង៉ុ​យ ដោយ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ឆ្នើម​ៗ​ដូច​គ្នា ។ លោក​សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​គូ​នេះ ម្នាក់​ៗ​មានការ​ត្រៀម​ទុក​សម្បើម​ណាស់ ដោយសារ​តែ​អ្នក​ដែល​ទទួល​បាន​ជ័យជម្នះ នឹង​មានឱកាស​កាន់តែ​ច្រើន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរ​ជាតិ​ក្នុង​នាម​ជា​គូ​ឯក ហើយ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់ ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ភាគី​ម្ខាង​ៗ​សុទ្ធតែ​អះអាង​ថា ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន​ដាច់ខាត ។ លោក​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ​គឺជា​ធនធាន​កីឡាករ​ដ៏​កម្រ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​សង្វៀន​ប្រដាល់​។

សម្រាប់​មួយគូ​ប្រកួត​ទៀត គឺ​កីឡាករ រឿ​ម វណ្ណៈ ជាមួយនឹង​កីឡាករ ភុ​ន សោ​ភ័​ណ្ឌ ដោយ​អ្នក​ទាំង​ពីរ​ក៏​ជា​បេក្ខភាព​ត្រូវ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ផង​ដែរ ខណៈ​ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​បាន​ប្រកាស​ថា មិន​អាច​ចាញ់​ដូច​គ្នា ។ សម្រាប់​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ទាំង​៥​សង្វៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ