ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ភាគហ៊ុន​អាស៊ី​បន្ដ​កើនឡើង ខណៈ​ប្រាក់​ដុល្លារ​បន្ដ​ធ្លាក់​ចុះ

6 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ភាគហ៊ុន​អាស៊ី​នៅ​តែ​បន្ត​កើន​ឡើងជា​វិជ្ជមាន​រហូត​មក​ដល់​ពេល​នេះ ខណៈ​ពេល​ដែល​ប្រាក់​ដុល្លារ​កំពុង​ស្ថិត​នៅ​ក្នុង​សម្ពាធ​មិនល្អ ។ ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ថា ទីផ្សារ​សកល​អាច​ប្រឈម​នឹង​ភាព​មិនល្អ ដោយសារ​តែ​ការ​កាត់​បន្ថយពន្ធ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump…

ទីក្រុង​ហុងកុង ៖ ភាគហ៊ុន​អាស៊ី​នៅ​តែ​បន្ត​កើន​ឡើងជា​វិជ្ជមាន​រហូត​មក​ដល់​ពេល​នេះ ខណៈ​ពេល​ដែល​ប្រាក់​ដុល្លារ​កំពុង​ស្ថិត​នៅ​ក្នុង​សម្ពាធ​មិនល្អ ។

ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ថា ទីផ្សារ​សកល​អាច​ប្រឈម​នឹង​ភាព​មិនល្អ ដោយសារ​តែ​ការ​កាត់​បន្ថយពន្ធ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ។

ទីផ្សារ​ភាគហ៊ុន​នៅ​ក្រុង​ហុងកុង​បាន​កើនឡើង​០,២% ខណៈ​ពេល​ដែល​ទីក្រុង​សៀង​ហៃ​ឡើង​បាន​០,៦%​។ ចំណែក​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​វិញ បាន​កើនឡើង​០,២% និង​សិង្ហ​បុរី​បាន​កើនឡើង​១% ។ ដោយឡែក ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​កើនឡើង​០,៣% ដោយ​វិនិយោគិន​ជា​ច្រើន​រីករាយ​នឹង​ការ​បន្ធូរបន្ថយ​សម្ពាធ​តានតឹង​រវាង​កូរ៉េ​ខាងជើង និង​ខាងត្បូង ។

ទីក្រុង​Wellington​ប្រទេស​នូ​វែ​ល​សេ​-​ឡង់ មាន​កំណើន​០,៣% ហើយ​តៃប៉ិ​បាន​កើន​ឡើង ០,៩% ។ សម្រាប់​ទីផ្សារ​របស់ Tokyo​វិញ ត្រូវ​បាន​បិទ​នៅ​ថ្ងៃ​ឈប់​សម្រាក ។

សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​អាស៊ី​វិញ ក៏​មានការ​ភាគហ៊ុន​កើនឡើង​ដែរ ដោយ​ក្រុមហ៊ុន​AAC Technologies បាន​កើនឡើង​១,៨% នៅ​ទីក្រុង​ហុងកុង ខណៈ​ក្រុមហ៊ុន​Tencent បាន​កើនឡើង​១,១%​។ ភាគហ៊ុន​ក្រុមហ៊ុន Samsung បាន​កើនឡើង​ច្រើន​ជាង​១%​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ