ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​ចិន​ថយ​ចុះ​3​ឆ្នាំ​ជាប់​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ការ​នាំ​ចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​ចិន​បាន​ថយ​ចុះ​ជាង​២​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ការ​នាំ​ចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​ចិន បាន​ចុះ​បី​ឆ្នាំ​ជាប់​គ្នា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ការ​នាំ​ចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​ចិន​បាន​ថយ​ចុះ​ជាង​២​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។

របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ការ​នាំ​ចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​ចិន បាន​ចុះ​បី​ឆ្នាំ​ជាប់​គ្នា កាលពី​២០១៥ ការ​នាំ​ចូល​មាន​ចំនួន ១១.៤៧២.៧០១​ដុល្លារ ។ ដោយឡែក​ឆ្នាំ​២០១៦ បាន​ថយ​មក​១០.៦៧២.៥៨៤​ដុល្លារ ខណៈ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ការ​នាំ​ចូល​មាន​ត្រឹមតែ​៧.៣៣៩.៦៩៦​ប៉ុណ្ណោះ ។

ទំនិញ​កសិកម្ម​ដែល​កម្ពុជា​បាន​នាំ​ពី​ប្រទេស​ចិន រួម​មាន សាច់​ស្រស់ ផល​នេសាទ ទឹកដោះ និង​ផលិតផល​ពី​ទឹកដោះ បន្លែស្រស់ ផ្លែ​ឈើ​ស្រស់ ស្រូវ​សាឡី និង​ទំនិញ​កសិកម្ម​ផ្សេង​ទៀត​។

ការ​ថយ​ចុះ​នៃ​ការ​ចូល​ទំនិញ​កសិកម្ម​នេះ ទំនង​អាច​មក​ភាព​រីក​ចម្រើន​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​កាលពីមុន បន្លែ ផ្លែ​ឈើ ដែល​បាន​ដាំ​ដុះ​ត្រឹមតែ​ជា​លក្ខណៈ​គ្រួសារ និង​បំពេញតម្រូវការ​នៅ​ក្នុងស្រុក ប៉ុន្តែ​បច្ចុប្បន្ន កម្ពុជា​មិន​ត្រឹមតែ​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធ្វើការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​ក្រៅប្រទេស​ទៀត​ផង ។

នៅ​ក្នុង​វេទិកា​ស្តី​ពី​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៣ មក​រា កន្លង​មកនេះ ក្រសួងកសិកម្ម​បាន​បញ្ជាក់​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​គឺ​ការ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម ដោយ​ប្រែក្លាយ​ពី​ដំណាក់កាល​អភិវឌ្ឍន៍​តាម​បែប​វិបុល​វប្បកម្ម និង​តាម​បែប​ប្រពៃណី ឈាន​ទៅ​រក​ដំណាក់កាល​តាម​បែប​ប្រពលវប្បកម្ម ដោយ​ផ្អែក​លើ​បច្ចេកទេស​ថ្មី​ៗ ការ​ស្រាវជ្រាវ ការ​ផ្សព្វផ្សាយ ការ​ធ្វើ​យ​ន្តូ​ប​នី​យ​កម្ម ការ​បង្កើន​សមត្ថ​ភាព​ស្រោចស្រព ដើម្បី​លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​ដំណាំ និង​កសិផល​ផ្សេង​ៗ រួម​ទាំង​ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ការ​គ្រប់គ្រង​ដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ការ​ធានា​ចីរភាព​បរិស្ថាន និង​ធនធានធម្មជាតិ ។

វេទិកា​នេះ​បាន​ពិភាក្សា និង​ពិចារណា​ធ្វើ​ប្រតិភូកម្ម​បន្ថែម​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ការ​ពង្រឹង​ការ​ទទួលខុសត្រូវ​របស់​មន្ទីរ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន ការ​គាំទ្រ​និង​ជំរុញ​ដល់​SMEs​ក្នុង​ការ​ទទួល​ឥណទាន ជា​ពិសេស​ពី​ធនាគារ​SMEs ដែល​នឹង​បង្កើត​នា​ពេល​ឆាប់​ៗ​ខាង​មុខ ការ​ជំរុញ​បន្ថែម​ដល់​ការងារ​ទីផ្សារ​កសិផល​ដោយ​វិស័យ​ឯកជន និង​ពង្រឹង​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ក្នុង​ការ​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ចិញ្ចឹមសត្វ​ផង​ដែរ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ថ្លែង​បញ្ជាក់​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់​៧%​ជាង​១​ទសវត្សរ៍​កន្លង​មក ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ការ​អភិ​ឌ្ឍ​វិស័យ​កសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ