ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រ​យោជ​ន៍​​សុខ​ភាព​របស់​​សណ្តែក​សៀង

11 ឆ្នាំ មុន

សណ្តែក​សៀង​ត្រូវ​គេ​ដឹង​ថា​ជា​ឃ្លាំង​នៃ​អត្ថ​ប្រ​យោជ​ន៍​សុខ​ភាព​ច្រើន​យ៉ាង​ ។ ចូរ​យើង​ពិ​និត្យ​មើល​អត្ថ​ប្រ​យោជន៍​ដែល​វា​ផ្តល់​ឱ្យ​រាង​កាយ​របស់​យើង​ដូច​ខាង​ក្រោម​នេះ ៖

១- ជា​ប្រ​ភព​ប្រូ​តេអ៊ីន ៖

សណ្តែក​សៀង​ត្រូវ​គេ​ដឹង​ថា​ជា​ឃ្លាំង​នៃ​អត្ថ​ប្រ​យោជ​ន៍​សុខ​ភាព​ច្រើន​យ៉ាង​ ។ ចូរ​យើង​ពិ​និត្យ​មើល​អត្ថ​ប្រ​យោជន៍​ដែល​វា​ផ្តល់​ឱ្យ​រាង​កាយ​របស់​យើង​ដូច​ខាង​ក្រោម​នេះ ៖

១- ជា​ប្រ​ភព​ប្រូ​តេអ៊ីន ៖
សណ្តែក​សៀង​ត្រូវ​គេ​គិត​ថា ជា​ប្រ​ភព​ប្រូ​តេអ៊ីន​ដ៏​សំ​បូរ​បែប​សម្រាប់​រាង​កាយ​ ។

២- កាត់​បន្ថយ​ហា​នី​ភ័យ​ដោយ​ជំ​ងឺ​ទាក់​ទង​នឹង​បេះ​ដូង ៖
សារ​​ធាតុ​សរ​សៃ​ដែល​ងាយ​រ​លាយ​ក្នុង​សណ្តែក​សៀង​ជួយ​សម្រួលឱ្យ​មាន​ការ​ថយ​ចុះ​កម្រិត​កូ​ឡេស្តេរ៉ូល​ ហើយ​ទី​បំ​ផុត​កាត់​បន្ថយ​បាន​អត្រា​ប្រ​ឈម​ជា​មួយ​នឹង​ជំងឺ​នានា​ដែល​ទាក់​ទង​នឹង​បេះ​ដូង ។

៣- ជួយ​ឱ្យ​ចុះ​ទម្ងន់ ៖
ប្រូ​តេអ៊ីន​សណ្តែក​​សៀង​មាន​សារ​ធាតុ​ខ្លាញ់​ទាប តែ​មាន​គុណ​ភាព​ខ្ពស់ ។ នៅ​ពេល​ដែល​អ្នក​ផឹក​ទឹក​សណ្តែក​ដោយ​មិន​ដាក់​ស្ករ​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ កាត់​បន្ថយ​បាន​ការ​ញ៉ាំ​ច្រើន​ ។

៤- ទប់​ស្កាត់​ជា​ពិ​សេស​លើ​មហារីក​ដោះ ៖
ដោយ​សា​រវា​ផ្ទុក​ដោយ​សមាស​ធាតុ​ច្រើន​យ៉ាង​ ដូច្នេះ​អាហារ​ធ្វើ​ពី​សណ្តែក​សៀង​មាន​ឥទ្ធិ​ពល​លើ​មហារីក​ដោះ ។ សណ្តែក​សៀង​ត្រូវ​គេ​គិត​ថា សំ​បូរ​ទៅ​ដោយ​សារ​ធាតុ Phytoestrogen ដែល​អាច​បន្ថយ​នូវ​ផលិត​កម្ម​អ័រ​ម៉ូន Testosterone ។

៥- ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ៖
បញ្ចូល​សណ្តែក​ទៅ​ក្នុង​របប​អា​ហារ​របស់​អ្នក​អាច​កាត់​បន្ថយ​បាន​នូវ​បញ្ហា​ឆ្អឹង ។ សារ​ធាតុ Isoflavonesនៅ​ក្នុង​សណ្តែក​នឹង​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ដោយ​ជំ​ងឺ​ពុក​ឆ្អឹង ។

៦-​ បង្កើន​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ៖
អា​ហារ​ធ្វើ​ពី​សណ្តែក​សៀង​ត្រូវ​គេ​ដឹង​ថាសំ​បូរ​ដោយ​ Saponinsដែល​នៅ​លាយ​ឡំ​គ្នា​ជា​មួយ​កូ​ឡេស្តេរ៉ូល​ក្នុង​ពោះ​វៀន​ ហើយ​ទប់​ស្កាត់​នូវ​ការ​ស្រូប​យក ។ Saponins បាន​ធ្វើ​ឱ្យ​វា​មាន​ផល​ល្អ​ក្នុង​ការ​ជួយ​ជំ​រុញ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ។ ជម្រើស​​​ត្រឹម​ត្រូវ​ថា​តើ​ខ្លួន​គួរ​ទទួល​ទាន​អ្វី​គឺ​ជា​ការ​សម្រេចចិត្ត​យ៉ាង​សំ​ខាន់​បំ​ផុត​ ៕