ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុ​នឹក​ស្មាន​មិន​ដល់​ចំពោះ​មេការ​សំណង់​ជនជាតិ​ចិន

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​មេការ​ជនជាតិ​ចិន​ផ្នែក​គ្រឿងចក្រ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ការ ដ្ឋា​ន​កិន​ថ្ម​មួយ​កន្លែង​ក្នុងស្រុក​ចិត្រ​បុរី ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ជួប​ហេតុការណ៍​ត្រាក់ទ័រ បើក​ថយក្រោយ​កិន​ចំ​ពីលើ ។ ហេតុការណ៍​មួយ​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី​ឲ្យ​ដឹង​ថា បាន​កើតឡើង​នៅ​ព្រឹក ថ្ងៃ​ទី​០៤…

ខេត្តក្រចេះ ៖ បុរស​មេការ​ជនជាតិ​ចិន​ផ្នែក​គ្រឿងចក្រ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ការ ដ្ឋា​ន​កិន​ថ្ម​មួយ​កន្លែង​ក្នុងស្រុក​ចិត្រ​បុរី ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ជួប​ហេតុការណ៍​ត្រាក់ទ័រ បើក​ថយក្រោយ​កិន​ចំ​ពីលើ ។ ហេតុការណ៍​មួយ​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី​ឲ្យ​ដឹង​ថា បាន​កើតឡើង​នៅ​ព្រឹក ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​ការដ្ឋាន​កិន​ថ្ម​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ចិត្រ​បុរី ដោយ​បុរស​ជនជាតិ​ចិន​ដែល​បាន​ស្លាប់​ម្នាក់​នេះ មាន​អាយុ​៤៨​ឆ្នាំ​មានមុខ​ងា​ជា​មេការ​គ្រឿងចក្រ និង​ជា​ជាង​ជួសជុល​នៅ​ក្នុង​ក្រុមហ៊ុន​ចិន​កិន​ថ្ម​មួយ​កន្លែង​នេះ ។

បើ​តាម​អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី​លោក​វរសេនីយ៍ឯក យ៉ា​ន់ ហៀ​ង បាន​ឲ្យ​ដឹង​ថា ពេល​កើតហេតុ​គឺ​បុរស​ជនជាតិ​ចិន​រូប​នេះ​មក​ឈរ​ពីក្រោយ​ត្រាក់ទ័រ​ចូក​ថ្ម ។ ហើយដោយ សារ​ពេល​នោះ​មាន​ខ្យល់ និង​ដី​ហុយ​ខ្លាំង​បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​គ្រឿងចក្រ​មើល​មិនឃើញ និង បាន​បើក​ថយក្រោយ​កិន​បុរស​ជនជាតិ​ចិន​រូប​នេះ​ពីលើ​បណ្តាល​ឲ្យ​ស្លាប់ ។

ជាមួយនឹង​ហេតុ ការណ៍​នេះ​អ្នកបើកបរ​នៅ​តែ​មិន​បានដឹង​ថា បាន​បើក​ត្រាក់ទ័រ​កិន​មេការ​ចិន​ស្លាប់​នោះ​ទេ​គឺ នៅ​តែ​បើក​គ្រឿងចក្រ​លើក​ថ្ម​ចាក់​ចូល​ម៉ាស៊ីន​កិន​ដដែល ។ លុះ​នៅ​ពេល​ដែល​មាន​កម្មករ​ខ្មែរ ម្នាក់​ផ្សេង​ទៀត​បាន​មក​រក​មេការ​ចិន​រូប​នេះ​ឲ្យ​ទៅ​មើល​ម៉ាស៊ីន​គ្រឿងចក្រ​ខូច​ក៏​បានឃើញ​បុរស រង​គ្រោះជា​មេការ​ចិន​រូប​នេះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ជាមួយនឹង​ផេះ​ថ្ម​ស្ទើរ​មើល​មិន​យល់​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

នគរបាល​ជំនាញ​ប​ច្ច​កេ​ទេស​បាន​បញ្ជាក់​ថា ការ​ស្លាប់​រប​ស់បុរសជន​ជាតិចិន​នេះ គឺ​ពិតជា​បណ្តាល​មក​ពី​រថយន្ត​កិន​ពីលើ ។ លោក​អធិការ​ថា ករណី​នេះ ជា​ឧប្បត្តិហេតុ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ហើយ​នគរបាល ក៏​មិន​បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នកបើកបរ​ជា​កម្មករ​ខែ្ម​រ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ