ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាត់​មុខ​ពី​ពិភព​សិល្បៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាត់​មុខ​ពី​ពិភព​សិល្បៈ​ជិត​២​ឆ្នាំ​ប៉ះពាល់​ខ្លាំង​ដល់​ការ​សាង​ភាព​លេចធ្លោ ។ លោក​ត្រូវ​គេ​ដឹង​ថា ងាក​ទៅ​បើកហាង​មួយ ព្រមទាំង​បំពេញការងារ​ជា​មន្ត្រីរាជការ​ប្រចាំ​ក្រសួង​វប្បធម៌ ទទួល​បន្ទុក​ផ្នែក​សម្រួល​បទ​ភ្លេង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាត់​មុខ​ពី​ពិភព​សិល្បៈ​ជិត​២​ឆ្នាំ​ប៉ះពាល់​ខ្លាំង​ដល់​ការ​សាង​ភាព​លេចធ្លោ ។ លោក​ត្រូវ​គេ​ដឹង​ថា ងាក​ទៅ​បើកហាង​មួយ ព្រមទាំង​បំពេញការងារ​ជា​មន្ត្រីរាជការ​ប្រចាំ​ក្រសួង​វប្បធម៌ ទទួល​បន្ទុក​ផ្នែក​សម្រួល​បទ​ភ្លេង ។ ដោយសារ​តែ​នឹករលឹក​ទស្សនិកជន លោក​នឹង​ចូល​ពិភព​សិល្បៈ​វិញ ។

លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាន​ថ្លែង​បែប​នេះ​នា​ឱកាស​ចូលរួម​ពិធី​សម្ពោធ​សាខា​«​ឆប​ហ៍​ឆា​»​ថ្មី​នៅ​បឹង​កេងកង ជា​ការ​ចូលរួម​អបអរ​មិត្តភក្តិ​បើក​ជំនួញ ។ លោក​និយាយ​ថា​«​ខ្ញុំ​បាន​បើកហាង​«​ឆប​ហ៍​ឆា​»​នៅ​ទួល​សង្កែ ហើយ​ជួប​យុវវ័យ​គាំទ្រ​បរិយាកាស​ប្លែក ទើប​ខ្ញុំ​ដូច​ជា​សប្បាយ​ជក់​អារម្មណ៍​នឹង​មុខ​ជំនួញ​ត្រូវចិត្ត​យុវវ័យ​នេះ ។

ការណ៍​ពិត​មិន​ដែល​នៅ​ឆ្ងាយ​ពី​សិល្បៈ​ឡើយ គឺ​នៅ​ធ្វើ​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ប្រចាំ​ក្រសួង​វប្បធម៌​ដោយ​មាន​ក្រប​ខណ្ឌ​រដ្ឋ ពោល​ជា​មន្ត្រីរាជការ​។ ម្ល៉ោះហើយ​ទើបត្រូវ​ខំ​និ​ព​ន្ឋ​បទ​ចម្រៀង និង​បទ​ភ្លេង​បែប​ណា​ឱ្យ​សម​កិត្តិយស​ជាមួយ​ជាតិ​យើង​ទើបត្រូវ​ឆ្ងាយ​សិល្បៈ​២​ឆ្នាំ » ។

ក្នុង​ពិធី​បើក​សម្ពោធ​ហាង​កាហ្វេ​យីហោ «​ឆប​ហ៍​ឆា​»​នៅ​ទល់មុខ​សាលា​បញ្ញា​សាស្ត្រ​ជិត​ផ្សា​របឹង​កេងកង របស់​លោក​សុខ អាង​ខូ​លី​ន រួម​ជាមួយនឹង​អ្នកស្រី​ញឹក ពៅ និង​លោក​សៀង ហុ​ក កាលពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន អះអាង​ថា បើ​ទោះជា​លោក​កាន់តែ​ជោគជ័យ​នឹង​មុខ​បើក​ជំនួញ​បើកហាង​កាហ្វេ​ឆប​ហ៍​ឆា​នា​ពេល​នេះ ក៏​លោក​​នៅ​តែ​ដាក់​ផែនការ​វិល​រក​អាជីព​ចម្រៀង​មិន​បោះបង់​ទេ បើ​ទោះជា​មុខ​ជំនួញ​អាច​ឱ្យ​លោក​មាន​ចំណូល​រឹង​មាំ​ដោយ​លែង​ពឹង​លើ​អាជីព​សិល្បៈ​ក្តី ។

លោក​ថា ការ​ចេញ​បទ​​ចម្រៀង​ឯករាជ្យ គឺ​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ ដោយសារ​តែ​លោក​គឺជា​អ្នក​ផលិត​​បទ Original Song ដោយ​ខ្លួនឯង​ស្រាប់ លក់​ឱ្យ​ផលិតកម្ម​មួយ​ចំនួន និង​តារា​ចម្រៀង​មួយ​ចំនួន ប៉ុន្តែ​មក​ពី​លោក​មិន​ចង់​ចេញ​បទ​ដោយ​គ្មាន​ផលិតកម្ម​នៅ​ពីលើ ទើប​លោក​មិន​ខ្វល់​ផលិត​បទ​ផ្ទាល់ខ្លួន ។

លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន បន្ត​ថា​លោក​នៅ​ចង់​ពង្រឹង​មុខ​ជំនួញ​ហាង​កាហ្វេ​ឆប​ហ៍​ឆា ដែល​កាក់កប​កើប​ចំណូល​ឱ្យ​រឹង​មាំ​សិន ដោយ​លោក​គម្រោង​នឹង​បើក​សាខា​ថ្មី​បន្ថែម​ទៀត ដើម្បី​ឱ្យ​ចំណូល​នៅ​ពីក្រោយ​សិល្បៈ​រឹង​មាំ ។

លោក​សួ​ម វី​រ៉ា​ដេ​ត ម្ចាស់​យីហោ​ឆប​ហ៍​ឆា​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន មិនមែន​ជាតា​រា​សិល្បៈ​តែ​ម្នាក់​ដែល​បាន​បើក​ជំនួញ​នេះ​ទេ ដោយ​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​សម្ដែង​ល្បីឈ្មោះ​របស់​ថោ​ន គឺ​លោក Rith Omega ក៏​បើក​ជំនួញ​នេះ​ដែរ​នៅ​ខេត្តបាត់ដំបង ។ មិនយូរ​ទៀត​ទេ​នឹង​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ផ្សេង​ទៀត​នឹង​បើក​ជំនួញ​ឆប​ហ៍​ឆា ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ