ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងម៉្លេះ ​រៀប​ការ​ម្តង​​ជាមួយ​កូនក្រមុំ​៣​នាក់

6 ឆ្នាំ មុន

សារព័ត៌មាន ​«Daily Mail» ​របស់​អង់គ្លេស​ផ្សាយ​ថា ​លោក ​Mohammed Semanda ជន​ជាតិ​​អ៊ូ​ហ្គ​ង់​ដា អាយុ​៥០​ឆ្នាំ​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​៣​នាក់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដើម្បី​សន្សំ​សំចៃ​ប្រាក់…

សារព័ត៌មាន ​«Daily Mail» ​របស់​អង់គ្លេស​ផ្សាយ​ថា ​លោក ​Mohammed Semanda ជន​ជាតិ​​អ៊ូ​ហ្គ​ង់​ដា អាយុ​៥០​ឆ្នាំ​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​៣​នាក់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដើម្បី​សន្សំ​សំចៃ​ប្រាក់ ព្រោះ​គេ​ជា​អាជីវករ​លក់​ម្ហូបអាហារ​គ្មាន​ប្រាក់​ច្រើន​អាច​រៀប​ការ​ដាច់​ដោយឡែក​ពី​គ្នា​បាន ។ កូនក្រមុំ​ទាំង​៣​នាក់​យល់ព្រម​រៀប​ការ​ព្រម​គ្នា​ព្រោះ​ពួក​នាង​ស្រឡាញ់​លោក​Mohammed ខ្លាំង​ទោះបីជា​រូបគេ​គ្មាន​ប្រាក់​ច្រើន​ក៏​ដោយ ។

លោក​Mohammed​បាន​រៀប​ការ​ជាមួយ​នាង​សាល​ម៉ាត ម៉ា​លូ​វ៉ា​ក់កេ អាយុ​៤៨​ឆ្នាំ​ប្រពន្ធ​ដំបូង​របស់​ខ្លួន​កាលពី​២០​ឆ្នាំ​មុន​ដោយ​មានកូន​ចំនួន​៥​នាក់ និង​នៅ​រួមរស់​ជាមួយ​គ្នា​ដល់​សព្វថ្ងៃ ។ ក្រោយមក​មាន​នារី​២​នាក់​ទៀត​ធ្វើ​ជា​ប្រពន្ធ​ថ្មី​របស់​លោក ហើយ​នាង​សាល​ម៉ាត ក៏​មិន​ថា​អី​ដែរ ដោយ​នាង​បាន​ស្លៀកពាក់​ឈុត​កូនក្រមុំ​នៅ​ក្នុង​ពិធី​នេះ​ដែរ រហូត​ក្លាយ​ជា​អាពាហ៍ពិពាហ៍​ទាំង​៣​នាក់​រួម​គ្នា ។

នាង​បញ្ជាក់​ថា «​ខ្ញុំ​ពេញចិត្ត​បំផុត​ដែល​ប្ដី​រៀប​ការ​ជាមួយ​ពួក​យើង ព្រោះ​ជា​និមិត្តសញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​មិន​បាន​លំអៀង​ទៅ​លើ​នរណា​ម្នាក់​ឡើយ​» ។

កូនក្រមុំ​ថ្មី​ទាំង​២​នាក់​គឺ​នាង Jameo Nakayiza​អាយុ​២៧​ឆ្នាំ និង​នាង​Mastulah អាយុ ២៤​ឆ្នាំ​ត្រូវជា​បងប្អូន ហើយ​រស់នៅ​រួម​គ្នា​យ៉ាង​សុខ​សប្បាយ ។

លោក​Mohammed Semanda​ថ្លែង​ថា​ពួក​នាង​គ្មាន​ការ​ប្រច័ណ្ឌ​វាយតប់​គ្នា ហើយ​ក៏​រស់នៅ​តាម​ផ្ទះ រៀង​ៗ​ខ្លួន ដោយ​គេ​បាន​សន្យា​ថា​នឹង​ខំធ្វើការ​ងារ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ពួក​នាង ។

ពិធី​រៀប​ការ​នេះ​បាន​រៀបចំ​ឡើង​យ៉ាង​សាមញ្ញ​នៅ​ក្នុងភូមិ​មួយ​ដែល​បាន​ដំណើរការ​យ៉ាង​រលូន ហើយ​មាន​បងប្អូន​ចូលរួម​យ៉ាង​កុះករ​នៅ​ដំណាច់ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ