ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគតកាល…

6 ឆ្នាំ មុន
  • ភ្នំពេញ

ឆ្នាំ​ចាស់​កន្លង​ផុត​ហើយ​…​មួយ​ឆ្នាំ​កន្លង​ជា​បទ​ពិសោធន៍​នូវ​អ្វី​ដែល​ល្អ​…​អ្វី​ដែល​ជ្រុល​…​ផ្អែម​ត្រជាក់ ល្វីង​ជូរ​ចត់​…​ខ្លះ​កំពុង​មាន​ក្លាយជា​អ្នកក្រ​…​ខ្លះ​ជា​អ្នកក្រ​ក្លាយជា​អ្នកមាន​…​ខ្លះ​កំពុង​ឡើងបុណ្យ​ឡើង​សក្តិ​បែរជា​មានទោស​ជាប់គុក ។​ល ។ វា​ពិតជា​បទពិសោធន៍​…​ព្រោះ​ជា​រឿង​ដែល​បាន​ឆ្លងកាត់​ជាក់ស្តែង​…​មិន​អាច​ប្រកែក​បាន​ទេ​…​។ ឆ្នាំ​ថ្មី​ចូល​មក​ដល់​នេះ​…​ជា​បច្ចុប្បន្នភាព​ដែល​យើង​ត្រូវធ្វើ​ដំណើរ​…​ជា​រឿង​ជាក់ស្តែង​…​។ ខ្លះ​ថា​ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន​…​ឈាន​ទៅ​មុខ​ដែរ​ឬ​អត់? ឬ​មួយ​ឈាន​ថយក្រោយ មុន​បោះ​ជំហាន​ទៅ​មុខ ?…

ឆ្នាំ​ចាស់​កន្លង​ផុត​ហើយ​…​មួយ​ឆ្នាំ​កន្លង​ជា​បទ​ពិសោធន៍​នូវ​អ្វី​ដែល​ល្អ​…​អ្វី​ដែល​ជ្រុល​…​ផ្អែម​ត្រជាក់ ល្វីង​ជូរ​ចត់​…​ខ្លះ​កំពុង​មាន​ក្លាយជា​អ្នកក្រ​…​ខ្លះ​ជា​អ្នកក្រ​ក្លាយជា​អ្នកមាន​…​ខ្លះ​កំពុង​ឡើងបុណ្យ​ឡើង​សក្តិ​បែរជា​មានទោស​ជាប់គុក ។​ល ។ វា​ពិតជា​បទពិសោធន៍​…​ព្រោះ​ជា​រឿង​ដែល​បាន​ឆ្លងកាត់​ជាក់ស្តែង​…​មិន​អាច​ប្រកែក​បាន​ទេ​…​។

ឆ្នាំ​ថ្មី​ចូល​មក​ដល់​នេះ​…​ជា​បច្ចុប្បន្នភាព​ដែល​យើង​ត្រូវធ្វើ​ដំណើរ​…​ជា​រឿង​ជាក់ស្តែង​…​។ ខ្លះ​ថា​ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន​…​ឈាន​ទៅ​មុខ​ដែរ​ឬ​អត់? ឬ​មួយ​ឈាន​ថយក្រោយ មុន​បោះ​ជំហាន​ទៅ​មុខ ? ព្រោះ​វា​ជា​រឿង​ជាក់ស្តែង​…​។

ចំពោះ​អនាគត​…​ជា​រឿង​ត្រូវ​ពិចារណា​…​ជា​ផែនការ​ឬ​ជា​គំរោង​…​សម្រាប់​ធ្វើ​ដំណើរ​…​។ មិន​អាច​មើល​អនាគត​ឃើញជាក់ស្តែង​ទាំងស្រុង​ទេ​…​មិនមែន​ជា​កញ្ចក់​ឆ្លុះ​មុខ​ទេ​…​ជួនកាល​ស្អែក​ត្រូវ​ចូល​រោងការ​…​ស្រាប់តែ​ចូល​ក្រោម​ឡាន​ក៏​មាន​ដែរ​…​។

សម្រាប់​ឆ្នាំ​ថ្មី​…​ជា​ឆ្នាំ​ត្រូវ​ឈាន​ដំណើរ​ជាក់ស្តែង​…​ជា​បច្ចុប្បន្នភាព​…​មិនមែន​ចេះ​តែ​មានសំណាង​…​មិនមែន​ជួប​តែ​សំណាងល្អ​ៗ​ទេ​…​។

គ្រូខ្មែរ​…​គ្រូ​ចិន​…​គ្រូ​ហុងស៊ុយ​បុរាណ​…​គ្រូ​ហុងស៊ុយ​សម័យ​វិទ្យាសាស្ត្រ​…​ក៏​ដូច​គ្រូទាយ​តាម​ហ្វេ​ស
ប៊ុ​ក ។ ល ។ ពិនិត្យ​ទៅ​នៅ​តែ​ទាយ​ដដែល​…​ហេ ! ហេ !