ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវឪពុកចុងប្រើល្បិចកល នាំទៅចាប់រំលោភរហូតបានសម្រេចនៅកន្លែងស្ងាត់មួយ ស្ថិតនៅខាងក្រោយរោងចក្ រដែលមានទីតាំងក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់ កណ្តាល កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៣១ ធ្នូ កន្លងមកនេះ ។ បន្ទាប់ពីត្រូវរំលោភរួច ក្មេងស្រីរងគ្រោះបានយករឿងនេះ ទៅប្រាប់បង ក៏ឈានទៅដាក់ពាក្យប្តឹងឱ្យចាប់ខ្លួនបុរសគម្រក់នោះ ចាត់ការតាមផ្លូវច្បាប់ ។ តាមមន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា បុរសល្មោភកាមនោះឈ្មោះ វ៉េង ពីវ ហៅទ្រី អាយុ៤៤ឆ្នាំ ប្រកបរបរលក់ដូរ មានទីលំនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ។
មន្ត្រីដដែលបានបន្ថែមថា នៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ម្តាយកុមារីរងគ្រោះបានលែងលះជាមួយប្តី ។ បន្ទាប់មកបានមកសែនព្រេនជាមួយឈ្មោះ វ៉េង ពីវ មានស្រុកកំណើតភូមិស្លា ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល បំពេញកិច្ចធ្វើជាប្តីប្រពន្ធ ហើយបានស្នាក់នៅផ្ទះជួលក្នុងក្រុមហ៊ុនមួយ ជាមួយកូនស្រីនិងប្ដីក្រោយឈ្មោះ វ៉េង ពីង ដើម្បីប្រកបការងាររកទទួលទាន ។ ប្រភពបន្តថា កន្លងមកឈ្មោះ វ៉េង ពីវ តែងតែបៀតបៀនទៅលើកូនចុងដូចជា ឱបថើប ច្របាច់សុដន់ តែក្មេងស្រីមិនដែលនិយាយរឿងហេតុប្រាប់ម្តាយទេ ព្រោះខ្លាចម្តាយពិបាកចិត្ត ។ រហូតដល់ថ្ងៃទី៣០ ធ្នូ វេលាម៉ោង៨យប់ ក្មេងស្រី និងមិត្តភក្តិបានចេញពីផ្ទះជួលទៅមើលល្ខោនបាសាក់នៅជិតផ្ទះក្នុងក្រុមហ៊ុននោះ រហូតដល់ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ធ្នូ ទើបនាងត្រឡប់ពីមើលល្ខោនវិញ ឡើងទៅសម្រាកនៅលើឡៅតឿក្នុងផ្ទះ ចំណែកឈ្មោះ វ៉េង
ពីវ បានដេកជាមួយប្រពន្ធនៅលើគ្រែក្នុងផ្ទះជួលនោះដែរ ។
លុះដល់វេលាម៉ោង៥ភ្លឺ ឈ្មោះ វ៉េង ពីវ បានក្រោកពីដេកលបឡើងទៅលើឡៅតឿ ហើយក៏បានឱបថើបកូនស្រីដែលកំពុងតែលង់លក់ក្នុងដំណេក។ ភ្លាមនោះនាងបានដឹងខ្លួន ហើយនិយាយថា ម៉េចក៏បានធ្វើអញ្ចឹង ហើយឈ្មោះ វ៉េង ពីវ និយាយថា ក្រោកឡើងទៅជួយដាក់សាច់ឱ្យម៉ូយ ចំណែកម្តាយឈ្មោះ ពេញ ខុន បានក្រោកទៅលក់សាច់ជ្រូកនៅឯផ្សារវិហារសួគ៌បាត់ហើយ ។ បន្ទាប់មក ឈ្មោះ វ៉េង ពីវ បានឌុបក្មេងស្រីចេញពីផ្ទះជួលថា ទៅដាក់សាច់ជ្រូកឱ្យម៉ូយ តែបែរជាឌុបនាងទៅក្រោយរោងចក្រ ជាកន្លែងស្ងាត់ ហើយបានឈប់ម៉ូតូ ដោយធ្វើកលល្បិចនិយាយថា គេឱ្យមកយកជ្រូកងាប់នៅទីនេះ ។
ក្មេងស្រីហាក់ដឹងខ្លួន ក៏បានចុះពីលើម៉ូតូប្រុងរត់មកផ្ទះវិញ តែត្រូវឈ្មោះ វ៉េង ពីវ ជិះម៉ូតូដេញតាមហើយចុះពីលើម៉ូតូស្ទុះទៅចាប់ខ្ទប់មាត់នាងរួចអូសចូលគុម្ពោតព្រៃចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ។លុះដល់ល្ងាចថ្ងៃទី១ មករា ក្មេងស្រីបានយករឿងនេះទៅប្រាប់បងជីដូនមួយក៏បាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនឈ្មោះ វ៉េង ពីវ បញ្ជូនមកអធិការដ្នាននគរបាលស្រុកដើម្បីសាកសួរ និងកសាងសំណំុរឿងចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ