ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ស្ប​ល​ខ្មែរ​ត្រៀម​អត្ត​ព​លិ​ក​15​ក្រុម​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ជាតិ​ឆ្នាំ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បេ​ស្ប​លខ្មែរ​ក៏​ដូច​ជា​សហព័ន្ធ​កីឡា​ផ្សេង​ទៀត សុទ្ធតែ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ទាំង​មន្ត្រី​បច្ចេកទេស និង​អត្ត​ព​លិ​ក​ដើម្បី​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ លោក…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បេ​ស្ប​លខ្មែរ​ក៏​ដូច​ជា​សហព័ន្ធ​កីឡា​ផ្សេង​ទៀត សុទ្ធតែ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ទាំង​មន្ត្រី​បច្ចេកទេស និង​អត្ត​ព​លិ​ក​ដើម្បី​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក ញ៉ែ​ម ថា​រី ប្រធាន​សហព័ន្ធ​កីឡា​បេ​ស្ប​ល​ខ្មែរ បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​នេះ សហព័ន្ធ​បាន​ត្រៀម​អត្ត​ព​លិ​ក​របស់​ខ្លួន​រហូត​ដល់​ទៅ​១៥​ក្រុម ខណៈ​សព្វ​ថ្ងៃនេះ​សហព័ន្ធ​មាន​អត្ត​ព​លិ​ក​ដែល​ជា​សមាជិក​តែ​ចំនួន​១០​ក្រុម​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា​សហព័ន្ធ​នឹង​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​កីឡាករ កីឡាការិនី​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ឱ្យ​បាន៥​ក្រុម​បន្ថែម​ទៀត ដើម្បី​បង្គ្រប់​ឱ្យ​បាន​១៥​ក្រុម​តាម​ការ​រំពឹង​ទុក ។

 

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​គឺជា​ព្រឹត្តិការណ៍​កីឡា​ដ៏​សំខាន់​មួយ ដើម្បី​ស្វែងរក​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ដែល​មាន​សក្ដានុពល ក៏​ដូច​ជា​ដើម្បី​ពង្រឹង​សមត្ថភាព បច្ចេកទេស​អត្ត​ព​លិ​ក​វ័យក្មេង​ទាំងនោះ​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ត្រៀម​ប្រកួតប្រជែង​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​លើ​ឆាក​អន្តរជាតិ​នានា​ក៏​ដូច​ជា​ត្រៀម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។

សព្វ​ថ្ងៃនេះ សហព័ន្ធ​កីឡា​បេ​ស្ប​ល​ខ្មែរ​បាន​ខិតខំ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​កៀងគរ​រក​អ្នក​ឧបត្ថម្ភ​ពី​ខាងក្រៅ​ប្រទេស​ដើម្បី​ឱ្យ​គេ​ជួយ​ដល់​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ​ឱ្យ​កាន់​តែ​រីក​ចម្រើន និង​កាន់តែ​មានការ​អភិវឌ្ឍ​ថែម​មួយ​កម្រិត​ទៀត ។ ទោះជា​យ៉ាងណា​ចំណុច​សំខាន់​គឺ សហព័ន្ធ​ខិតខំ​បណ្ដុះបណ្ដាល​កីឡាករ​វ័យក្មេង​ៗ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ព្រោះថា កីឡាករ​ថ្នាល​គឺជា​គោលដៅ សំខាន់​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ឱ្យ​មានការ​កែទម្រង់​ស៊ីជម្រៅ​ទាំង​សមត្ថភាព បច្ចេក​ទេស និង​ធនធាន​កីឡាករ​បូក​រួម​ទាំង​ការងារ​រដ្ឋបាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ