ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី ទើប​បណ្តាល​ឱ្យ​កង់​រថយន្ត​ហើម ?

6 ឆ្នាំ មុន

កង់​រថយន្ត​ហើម គឺជា​រឿង​ខុស​ប្រក្រតី​មួយ​ដែល​យើង​មិន​គួរ​បណ្តោយ​វា​ទេ ព្រោះ​វា​អាច​ក្លាយជា​រឿង​ធំ រហូត​ដល់​អាច​កើត​គ្រោះថ្នាក់ បាន បើ​វា​ហើម​ខ្លាំង គឺ​អាច​ធ្វើ​ឲ្យ​អ្នក​បើក​បរ​​ជួប​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ផង​ដែរ ។ ជា​ការ​ពិត កង់​រថយន្ត​ហើម​អាច​កើតឡើង​ដោយសារ​សម្បក​កង់​កៅស៊ូ…

កង់​រថយន្ត​ហើម គឺជា​រឿង​ខុស​ប្រក្រតី​មួយ​ដែល​យើង​មិន​គួរ​បណ្តោយ​វា​ទេ ព្រោះ​វា​អាច​ក្លាយជា​រឿង​ធំ រហូត​ដល់​អាច​កើត​គ្រោះថ្នាក់ បាន បើ​វា​ហើម​ខ្លាំង គឺ​អាច​ធ្វើ​ឲ្យ​អ្នក​បើក​បរ​​ជួប​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ផង​ដែរ ។

ជា​ការ​ពិត កង់​រថយន្ត​ហើម​អាច​កើតឡើង​ដោយសារ​សម្បក​កង់​កៅស៊ូ ដែល​យើង​ឃើញ​​វា​ហើម​ជា​ញឹកញាប់ គឺ​ស្ថិត​នៅ​ត្រង់​សម្បក​កង់​នេះ ។ បន្ទាប់​មក នឹង​មាន​ស្រទាប់​លោហៈ​មួយ​ចំនួន ហើយ​មាន​ភាព​បត់បែន​ខ្លាំង​បំផុត​ជាង​ផ្នែក​ដទៃ​ទៀត ។

មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​កង់​រថយន្ត​ហើម កើតឡើង​ដោយសារ​ចំណុច​ខាងក្រោម​នេះ ៖

១-​ធ្លាក់​ជង្ហុក ខណៈ​ពេល​បើកបរ​លឿន​ខ្លាំង
២-​សប់​សម្បក​កង់​តឹង​ខ្លាំង​ពេក
៣-​សប់​សម្បក​កង់​ធូរ​ខ្លាំង​ពេក
៤-​សម្បក​កង់​គ្មាន​គុណភាព និង​ខូច​ទ្រង់ទ្រាយ ។

មនុស្ស​ខ្លះ​អាច​មិន​យល់​ពី​ការ​ហើម​សម្បក​ដោយសារ​ការ​ធ្លាក់​ជង្ហុក គឺ​បែប​ណា​ទេ ព្រោះ​​បច្ចុប្បន្ន​នេះ ពួក​គេ​បើករថយន្ត​ធ្លាក់​ជង្ហុក​ជា​ញឹកញាប់ ។ ការ​ពិត ការ​បើកបរ​ធ្លាក់​ជង្ហុក​ខ្លាំង​បំផុត​នោះ នឹង​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​រង​ការ​ខូចខាត និង​កើតការ​កំ​ពិត​រមួល​បាន ។ ប៉ុន្តែ​បើ​ការ​ធ្លាក់​ជង្ហុក​ធម្មតា កង់​រថយន្ត​នីមួយ​ៗ​បាន​ផលិត​ចេញ​មក​មាន​ភាព​ធន់​យូរអង្វែង​ក្នុង​កម្រិត​មួយ និង​រឹង​មាំ​តាម​មាត្រដ្ឋាន ។ ដូច្នេះ យើង​មិន​ចាំបាច់​ខ្វល់​ពេក​ទេ បើ​ត្រូវ​បើកបរ​រថយន្ត​ឆ្លងកាត់​ជង្ហុក​ជា​ញឹកញាប់​នោះ ។

បើ​កង់​រថយន្ត​របស់​អ្នក​កើតការ​ហើម​ចេញ​មក អ្នក​គួរតែ​ប្រញាប់​ប្តូរ​វា​ចេញ​ភ្លាម កុំ​បង្ខំ​បើកបរ​វា​បន្ត​ទៅ​ទៀត ព្រោះ​រថយន្ត​របស់​អ្នក​នឹង​គ្រវី​ទៅ​មក ហើយ​ចុង​ក្រោយ អាច​ធ្វើ​ឲ្យ​កង់​រថយន្ត​នោះ​ផ្ទុះ​ឡើង និង​មាន​គ្រោះថ្នាក់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ