ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះ រថយន្ដ​មាន​បំពាក់​ពោង​សុវត្ថិភាព​នៅ​លើដំបូល​ហើយ

6 ឆ្នាំ មុន

ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ពោង​សុវត្ថិភាព​ត្រូវ​បាន​គេ​ប្រើប្រាស់​ស្ទើរតែ​គ្រប់​រថយន្ត ហើយ​ពេល​នេះ មិន​ត្រឹមតែ​មាននៅ​ផ្នែក​ខាង​មុខ និង​ចំហៀង​ទេ គេ​បាន​បំពាក់​វា​នៅ​លើដំបូល​ថែម​ទៀត ។ ពោង​សុវត្ថិភាព​នៅ​ខាងក្នុង​រថយន្ត ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ការពារ​ក្បាល​, ក…

ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ពោង​សុវត្ថិភាព​ត្រូវ​បាន​គេ​ប្រើប្រាស់​ស្ទើរតែ​គ្រប់​រថយន្ត ហើយ​ពេល​នេះ មិន​ត្រឹមតែ​មាននៅ​ផ្នែក​ខាង​មុខ និង​ចំហៀង​ទេ គេ​បាន​បំពាក់​វា​នៅ​លើដំបូល​ថែម​ទៀត ។

ពោង​សុវត្ថិភាព​នៅ​ខាងក្នុង​រថយន្ត ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ការពារ​ក្បាល​, ក និង​ទ្រូង​របស់​អ្នកបើកបរ​ក្នុង​ករណី​មានការ​ប៉ះទង្គិច ។ ការ​រចនា​ថ្មី​បន្ថែម​ទៀត​ផ្តល់​នូវ​ការ​ការពារ​បន្ថែម​សម្រាប់​ជង្គង់ និង​អ្នក​រួម​ដំណើរ ។ ឥឡូវនេះ ក្រុមហ៊ុន Hyundai បាន​នាំ​យក​បច្ចេកវិទ្យា​ពោង​សុវត្ថិភាព​លើដំបូល ដែល​គេ​ហៅ​ថា Panorama Sunroof Airbag System ។

ពោង​សុវត្ថិភាព​លើដំបូល​នេះ ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើន​សុវត្ថិភាព និង​ការពារ​ការ​ប៉ះទង្គិច​ផ្នែក​ក្បាល​របស់​អ្នកដំណើរ ពេល​រថយន្ត​ក្រឡាប់ ។ វា​នឹង​ផ្ទុះ​ឡើង​ដោយ​ចំណាយពេល​ត្រឹមតែ​០,០៨​វិនាទី​ប៉ុណ្ណោះ ។

ក្រុមហ៊ុន Hyundai បាន​ពន្យល់​ថា ៖« វា​ប្រហាក់ប្រហែល​នឹង​ពោង​វាំងនន​នៅ​ចំហៀង​កញ្ចក់​រថយន្ត​ដែរ ។ ប្រសិនបើ​ការ​ប៉ះទង្គិច​ត្រូវ​ចំណុច​ណា ពោង​នៅ​ខាង​នោះ​នឹង​ផ្ទុះ​ឡើង​។ ប្រសិនបើ​រថយន្ត​ក្រឡាប់ ពោង​ខាងលើ​នឹង​ផ្ទុះ​ឡើង​ដូច​គ្នា » ។

ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​និយាយ​ថា​ការ​រចនា​ពោង​សុវត្ថិភាព​របស់​វា​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​ពោង​សុវត្ថិភាព​ធម្មតា ។ នេះ​មក​ពី​គេ​ត្រូវ​ញាត់​វា​នៅ​កន្លែង​ចង្អៀត ហើយ​ស្ថិត​នៅ​លើដំបូល​រថយន្ត​ទៀត ។

ទោះបី​យ៉ាងណា ក្រុមហ៊ុន Hyundai នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ​ថា នឹង​បំពាក់​បច្ចេកវិទ្យា​នេះ​នៅ​ពេល​ណា ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា វា​អាច​នឹង​ដាក់​ឲ្យ​មាននៅ​ក្នុង​រថយន្ត​​លំដាប់​ខ្ពស់​របស់​ក្រុមហ៊ុន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ