ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ នឹង​សម្បូរ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​

6 ឆ្នាំ មុន

យោង​តាម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ នឹង​ឃើញ​បច្ចេកវិទ្យា​រថយន្ត​គ្មាន​អ្នកបើកបរ ក្លាយជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ចក្រភព​អង់គ្លេស ។ គេ​មើលឃើញ​ថា បច្ចេកវិទ្យា​នេះ​មាន​សន្ទុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​រដ្ឋាភិបាល​អង់គ្លេស ហើយ​សន្យា​ថា នឹង​ឲ្យ​លេច​ចេញ​រូបរាង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ…

យោង​តាម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ នឹង​ឃើញ​បច្ចេកវិទ្យា​រថយន្ត​គ្មាន​អ្នកបើកបរ ក្លាយជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ចក្រភព​អង់គ្លេស ។

គេ​មើលឃើញ​ថា បច្ចេកវិទ្យា​នេះ​មាន​សន្ទុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​រដ្ឋាភិបាល​អង់គ្លេស ហើយ​សន្យា​ថា នឹង​ឲ្យ​លេច​ចេញ​រូបរាង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ ។

ទោះបីជា​មានការ​ជួយ​ជ្រោមជ្រែង​បែប​នេះ​ក៏​ដោយ ក៏​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះស្រាយ​ផង​ដែរ​ដូច​ជា គោលការណ៍​ក្រុមហ៊ុន​ធានា​រ៉ាប់រង​រថយន្ត និង​ការ​បំពាក់​គ្រឿង​បរិក្ខារ​ខ្លះ​ទៀត​នៅ​តាម​ដងផ្លូវ​ជាដើម ។

លោក Nick Ridler ប្រធាន​គ្រប់គ្រង​ក្រុម​វិស្វករ​បាន​ប្រាប់ Sky News ថា ៖« នៅ​ឆ្នាំ​នេះ គឺជា​ឆ្នាំ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ វា​នឹង​ត្រូវ​យក​ទៅ​បើកបរ​នៅ​តាម​ផ្លូវ​កាន់​តែ​ច្រើន​ទៅ​ៗ ហើយ​វា​អាច​ជួយ​សម្រួល​ដល់​ជីវិត​មនុស្ស​បាន​មួយ​ផ្នែក​ធំ » ។

នាយក​ប្រតិបត្តិ លោក Dave Keene ថា មុន​នឹង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន គេ​ត្រូវ​បញ្ចុះបញ្ចូល​មហាជន​ឲ្យ​ជឿជាក់​លើ​បច្ចេកវិទ្យា​នេះ​ថា មាន​សុវត្ថិភាព​គ្រប់គ្រាន់​ជា​មុន​សិន​។ លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​ពេញទំហឹង​ថា បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នឹង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លាប់​នៅ​តាម​ដងផ្លូវ ។

លោក​មាន​ប្រសាសន៍​ថា ៖« ពួក​យើង​បាន​សិក្សា​ជា​ច្រើន​ដង​មក​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដើម្បី​ធានា​ថា វា​អាច​មាន​សុវត្ថិភាព​គ្រប់គ្រាន់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ