កុំ​លេង​ហ្គេ​ម​លើ​ទូរស័ព្ទ​នៅ​ពេល​អ្នក​កំពុង​មើល​ទូរទស្សន៍


ចូរ​អ្នក​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ ខណៈ​ពេល​កំពុង​មើល​ទូរទស្សន៍ ព្រោះ​មាន​កម្ម​វិធី​មួយ​អាច​តាមដាន និង​កត់ត្រា​ទិន្នន័យ​ទាក់ទង​នឹង​ទម្លាប់​នៃ​ការ​មើល​ទូរទស្សន៍​របស់​អ្នក ហើយ​ប្រើប្រាស់​ព័ត៌មាន​នេះ​ជាមួយ​ទីកន្លែង​ដែល​អ្នក​ស្នាក់​នៅ ដើម្បី​តម្រូវការ​ផ្សាយពាណិជ្ជកម្ម​តាម​ចំណង់​ចំណូលចិត្ត​អ្នក​មើល ។

យោង​តាម New York Times ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​ឈ្មោះ Alphonso បាន​ប្រមូល​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់ ខណៈ​ពួក​គេ​មើល​ទូរទស្សន៍ ដោយ​ប្រើប្រាស់​មីក្រូហ្វូន​ទូរស័ព្ទ និង​លក់​ទិន្នន័យ​ទាំងនោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម ។

កម្មវិធី​តាមដាន​នេះ​ភ្ជាប់​មក​ជាមួយ​ហ្គេ​ម​ឥត​គិតថ្លៃ និង​កម្មវិធី​ផ្សេង​ៗ​ដូច​ជា Beer Pong: Trickshot និង Pool 3D ជាដើម ។ បើ​ទោះជា​អ្នក​មិន​បាន​បើក​ដំណើរការ​កម្មវិធី​នេះ​ក្តី ក៏​វា​នៅ​តែ​អាច​ស្តាប់​សំឡេង​ពី​ទូរទស្សន៍ និង​ការ​ផ្សាយពាណិជ្ជកម្ម ដើម្បី​តាម​ដាន​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​មើល​ផង​ដែរ ។

ក្រុមហ៊ុន​នេះ​អះអាង​ថា ពួក​គេ​មិន​ស្តាប់ ពី​ការ​សន្ទនា​របស់​អ្នក​ប្រើប្រាស់​ទេ ប៉ុន្តែ​ពួក​គេ​មាន​បច្ចេកវិទ្យា​អាច​ស្តាប់​ឮ​ពី​កម្មវិធី ឬ​ការ​ផ្សាយពាណិជ្ជកម្ម​លើ​ទូរទស្សន៍​របស់​អ្នក ក្នុង​រយៈពេល​មិន​បាន​ប៉ុន្មាន​វិនាទី​ផង ។

New York Times កត់​សម្គាល់ថា មាន​ហ្គេ​ម​ទូរស័ព្ទ​ប្រមាណ​២៥០​ហ្គេ​ម​ដែល​ប្រើប្រាស់ Software របស់​ក្រុមហ៊ុន Alphonso ហើយ​អ្នក​អាច​ទាញ​វា​បាន​ពី Google Play ដោយ​ភាគច្រើន​មាន​គោលដៅ​ទៅ​លើ​ក្មេង​ៗ ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​អះអាង​ថា ការ​ធ្វើ​ដូចនេះ​មិន​ខុសច្បាប់​ទេ ហើយ​អ្នក​ប្រើប្រាស់​អាច​បិទ​វា​បាន​គ្រប់ពេល ។

លោក Justin Brookman មក​ពី​សហជីព​អតិថិជន បាន​ប្រាប់​ថា ពួក​គេ​ផ្តល់​ជម្រើស​នេះ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ ។ លោក​ថា ៖« នៅ​ពេល​អ្នក​មើលឃើញ Permission for microphone access for ads លោត​មក អ្នក​ប្រើប្រាស់​មិនដឹង​ច្បាស់​ថា​វា​ជា​អ្វី​ទេ ប៉ុន្តែ​មាន​ន័យ​ថា វា​នឹង​ស្តាប់​ពី​អ្វី​ដែល​យើង​ធ្វើ​ជា​រៀង​រាល់ពេល​ដើម្បី​ដឹង​ថា តើ​យើង​កំពុង​តែ​មើល​អ្វី » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ