ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ឆ្លើយ​តប​នឹង​បញ្ហា​ថ្ម​របស់ Galaxy Note 8

6 ឆ្នាំ មុន

បន្ទាប់​ពី​អ្នក​ប្រើប្រាស់​បាន​រាយការណ៍​ពី​បញ្ហា​ថ្ម​របស់ Samsung Galaxy Note 8 ជិត​១​ស​ប្តា​ហ៍ Samsung បាន​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ពួក​គេ​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​ដែល​បាន​រាយការណ៍​មកនេះ ។…

បន្ទាប់​ពី​អ្នក​ប្រើប្រាស់​បាន​រាយការណ៍​ពី​បញ្ហា​ថ្ម​របស់ Samsung Galaxy Note 8 ជិត​១​ស​ប្តា​ហ៍ Samsung បាន​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ពួក​គេ​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​ដែល​បាន​រាយការណ៍​មកនេះ ។

អ្នក​ប្រើប្រាស់ Galaxy Note 8 មួយ​ចំនួន​បាន​និយាយ​លើ​វេទិកា​សហគមន៍​ក្នុង​សហ​រដ្ឋ​អាមេរិក​ថា ទូរស័ព្ទ​របស់​ពួក​គេ​មិន​បញ្ចូល​ថ្ម​ទេ បន្ទាប់​ពី​វារ​លត់​ដោយសារ​អស់​ថ្ម​ទាំង​ស្រុង​។ ករណី​ភាគច្រើន Note 8 នេះ​មិន​បង្ហាញ​ពី​សញ្ញា​ថា វា​កំពុង​បញ្ចូល​ថ្ម​ទេ ។ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ព្យាយាម​បើក​ទូរស័ព្ទ​ឡើង​វិញ ឬ​ចូល​ទៅ​កាន់ Recovery Menu ប៉ុន្តែ​វា​មិន​បាន​ជួយ​អ្វី​ឡើយ ។

ក្រៅពី Galaxy Note 8 ហើយ បញ្ហា​ស្រ​ដៀង​គ្នា​នេះ ក៏​កើត​មាន​ឡើង​នៅ​លើ​ទូរស័ព្ទ Galaxy S8 និង S8+ មួយ​ចំនួន​ផង​ដែរ ។

Samsung មិន​ទាន់​បាន​ប្រកាស​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ ប៉ុន្តែ​ពួក​គេ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ។ ក្រុមហ៊ុន​ជឿជាក់​ថា បញ្ហា​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង Hardware ។

Samsung និយាយ​ថា ៖« ប្រាកដ​ណាស់ Samsung កំពុង​យកចិត្តទុកដាក់​លើ​ការ​រាយ​ការណ៍​នេះ ។ យើង​ទើបតែ​ទទួល​បានការ​រាយការណ៍​ពី​អតិថិជន​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​មាន​បញ្ហា​ទាក់ទង​នឹង​កម្មវិធី​គ្រប់គ្រង​ការ​បញ្ចូល​ថ្ម ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ យើង​អាច​និយាយ​ពី​ព័ត៌មាន​លម្អិត​បន្ថែម លុះត្រាតែ​យើង​មាន​ព័ត៌មាន​បន្ថែម​ពី​ទូរស័ព្ទ​មាន​បញ្ហា​ប៉ុណ្ណោះ » ។

អ្នកសម្របសម្រួល​របស់ Samsung ម្នាក់​ឈ្មោះ SamsungMel លើ​គេហទំព័រ​ខាងលើ​បាន​ទទួលស្គាល់​បញ្ហា​នេះ​ថា ៖« បញ្ហា​ដែល Note 8 មិន​បើក​ដំណើរការ​ពេល​បញ្ចូល​ថ្ម​នេះ គឺជា​អ្វី​ដែល​ពួក​យើង​នឹង​ដោះស្រាយ​ភ្លាម​ៗ » ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ បញ្ហា​ទាក់ទង​នឹង​ថ្ម​ទូរស័ព្ទ​បាន​ធ្វើ​ឲ្យ​ទូរស័ព្ទ Note 7 ឆាប​ឆេះ ។ បញ្ហា​នេះ​បាន​បង្ខំ​ឲ្យ Samsung ប្រមូល​ទិញ Galaxy Note របស់​ខ្លួន​ពី​ទីផ្សារ​ជុំវិញ​ពិភពលោក​វិញ ។ ជា​លទ្ធផល ក្រុមហ៊ុន​បាន​ខាតបង់​ថវិកា​អស់​រាប់​ប៊ី​លាន​ដុល្លារ​ព្រោះតែ​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ