ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សឆក់​ជាប់ឆ្កឹង​លើ​បង្គោលភ្លើង​យ៉ាងអាណោចអាធ័ម​បំផុត​

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុគ្គលិក​ក្រុមហ៊ុន​​ម្នាក់​ដែល​ដើរ​រាយ​ខ្សែកាប​ទូរស័ព្ទ​តាម​បង្គោល​ភ្លើង​ដោយ​គ្មាន​ការ​ស្លៀកពាក់​បង្ការ​គ្រោះថ្នាក់ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១ មក​រា នៅ​ចំណុច​ខាង​មុខ​វិទ្យាល័យ ហ៊ុន​សែន កំពង់​រោទ៍ ស្ថិត​ក្នុងភូមិ​រោទ៍…

ខេត្តស្វាយរៀង ៖ បុគ្គលិក​ក្រុមហ៊ុន​​ម្នាក់​ដែល​ដើរ​រាយ​ខ្សែកាប​ទូរស័ព្ទ​តាម​បង្គោល​ភ្លើង​ដោយ​គ្មាន​ការ​ស្លៀកពាក់​បង្ការ​គ្រោះថ្នាក់ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១ មក​រា នៅ​ចំណុច​ខាង​មុខ​វិទ្យាល័យ ហ៊ុន​សែន កំពង់​រោទ៍ ស្ថិត​ក្នុងភូមិ​រោទ៍ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ។ បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍
បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​នេះ​ឈ្មោះ ឈ​ន ឆាយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មេ​សាង ខេត្តព្រៃវែង ជា​កម្មករ​ខ្សែកាប​របស់​ក្រុមហ៊ុនមួយ ។ អ្នក​ភូមិ​បាន​រាយការណ៍​ថា​គេ​ឃើញ​បុគ្គលិក ក្រុមហ៊ុន​មួយ​ក្រុម​ក្នុង​នោះ​ក៏​មាន​ជន​រង​គ្រោះ​ម្នាក់​ដែរ​បាន​ដើរ​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​តាម​បង្គោល​ភ្លើងអគ្គិសនី ។ លុះ​ពង្រា​យមក​ដល់​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ជន​រង​គ្រោះ​កំពុង​ឡើងឈរ​អូស​ខ្សែកាប​លើកដៃ​ឡើង​ខ្ពស់​ក៏​បាន​ប៉ះ​ខ្សែកាប​អគ្គិសនី​(​ខ្សែ​ស្រាត​)​បណ្តាល​ឱ្យ​ស្រូប​ឆក់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​ស្លាប់​ភ្លាម​ៗតែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​មក​ចោមរោម​មើល​ហើយ​បាន​រាយ​កាណ៍​ឱ្យ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ឡើង​យក​សព​ជន​រង​គ្រោះ​ចុះ​មក​ដី​វិញ ។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុមការងារ​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​​នេះ ខ្វះ​បច្ចេកទេស​ហើយ​ប្រើ​មនុស្ស​ឱ្យ​ឡើង​រាយ​ខ្សែកាប​តាមបង្គោល​ភ្លើងអគ្គិសនី​ដោយ​មិន​បាន​បិទ​ចរន្ត​ភ្លើង បំពាក់​ឧបករណ៍​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​បណ្តាល​ឱ្យ​ឆក់​ស្លាប់​បែប​នេះ ។ ប្រជាពលរដ្ឋ​បាន​រិះគន់​ត​ៗ​គ្នា​ថា មិន​គួរ​ប្រើ​មនុស្ស​ឱ្យ​ឡើង​រាយ​ខ្សែកាប​ទូរស័ព្ទ​តាម​បង្គោល​ភ្លើងអគ្គិសនីបែប​ហ្នឹង​ទេ ។ ម្យ៉ាងវិញទៀត​ខាង​ក្រុមហ៊ុន​មិន​បាន​ដាក់​បង្គោល​ដោយ​ខ្លួនឯង​គឺ​យក​ខ្សែកាប​ទូរស័ព្ទ​ទៅ​រាយ​ផ្ញើ​ជាមួយ​បង្គោល​អគ្គិសនី ទើប​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ បើ​ខាង​ក្រុមហ៊ុន​ដាក់​បង្គោល​ខ្លួនឯង​ទើប​គ្មាន​គ្រោះថ្នាក់ ។

ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​គ្រោះថ្នាក់​នោះ​បានឱ្យ​ដឹង​ថា បង្គោល​ភ្លើងអគ្គិសនី​ដែល​ឆក់​មនុស្ស​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​ទុ​ស្សេ​បែក​ផ្កាភ្លើង​បង្ក​ឱ្យ​អ្នក​នៅ​ជិត​នោះ​ភ័យ​ខ្លាច​ហើយបាន​រាយការណ៍​ទៅ​ខាង​មន្ត្រី​អគ្គិសនី​ឱ្យមក​ពិនិត្យ​ម្តង​ហើយ ក៏​ប៉ុន្តែ​មិនដឹង​ថា មន្ត្រី​អគ្គិសនី​បាន​មក​ជួសជុល ឬ​យ៉ាងណា​នោះ​ទេ ។ នៅ​ថ្ងៃ​កើតហេតុ ក៏​មាន​ក្រុមហ៊ុនទូរស័ព្ទ​យក​ខ្សែកាប​មក​រាយ​តាម​បង្គោល​ភ្លើងអគ្គិសនី​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ លុះ​មក​ដល់​ត្រង់​ចំណុច​បង្គោល​ខាងលើ​ក៏​ឆក់​ស្លាប់​តែ​ម្ដង ។ ក្នុង​ការ​ឡើង​ទៅ​ដាក់​សព​ដែល​ឆក់​ស្លាប់​ជាប់​លើ​បង្គោល​ភ្លើង​នោះ អាជ្ញាធរ​អគ្គិសនី​បាន​មក​បិទ​ភ្លើង និង​ជួយ​ដាក់​មនុស្ស​ចុះ​ពី​បង្គោល​ភ្លើង​ដែល​ឆក់​នោះ ។ សព​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​រួច​ក៏​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ