ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែ​ប្រយ័ត្ន​កុំ​ដូច​ស្ត្រី​នេះ​! ៥​ឆ្នាំ​មិន​ដែល​បោក ចៃ​មក​ធ្វើ​សំបុក

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ Xu ត្រូវ​បាន​សត្វ​ចៃ​មក​ធ្វើ​សំបុក​នៅ​លើ​ត្របកភ្នែក ដោយសារ​តែ​មិន​ដែល​បោក​ស្រោមខ្នើយ​ទាល់តែ​សោះ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ Xu ត្រូវ​បាន​សត្វ​ចៃ​មក​ធ្វើ​សំបុក​នៅ​លើ​ត្របកភ្នែក ដោយសារ​តែ​មិន​ដែល​បោក​ស្រោមខ្នើយ​ទាល់តែ​សោះ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​។

អស់​រយៈពេល​២​ឆ្នាំ​ហើយ ដែល Xu មាន​ភ្នែក​ក្រហម​ហើយ​រមាស់​មិន​បាត់​។ នាង​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ទេ ហើយ​ប្រើប្រាស់​ការ​បន្តក់ថ្នាំ​ភ្នែក​ជំនួស​វិញ​។ តែ​នា​ពេល​ថ្មី​ៗ​នេះ ភ្នែក​របស់​នាង​ស្រាប់តែ​បើក​លែង​បាន ដោយសារ​តែ​ត្របកភ្នែក​ទាំង​លើ និង​ក្រោម​ស្អិត​ជាប់​គ្នា​។

នាង​បាន​ទៅ​រក​គ្រូពេទ្យ​ភ្នែក​នៅ​ខេត្ត​វូ​ហាន ដើម្បី​រក​ដំណោះស្រាយ​។ តែ​អ្វី​ដែល​គ្រូ​ពេទ្យ​​រក​ឃើញ គឺជា​ករណី​ដែល​កម្រ​បំផុត​។ ពួក​គេ​រក​ឃើញ​ថា មាន​សត្វ​ចៃ​តូច​ៗ​នៅ​ជាប់​នឹង​ត្របកភ្នែក​របស់​នាង​ជាង​១០០​ក្បាល​។ នេះ​គឺជា​មូលហេតុ​នៃ​ភាព​មិន​ប្រក្រតី​របស់​ភ្នែក​នាង​។

ទោះបីជា​ការ​បោក​ស្រោមពូក​ស្រោមខ្នើយ គឺជា​ការងារ​ងាយស្រួល​បន្តិចបន្តួច​ក៏​ដោយ តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ ដូចនេះ​សូម​ការពារ​ប្រសើរ​ជាង​ព្យាបាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ