ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យ​ស្លន់ស្លោ​ស្ទើរ​លោះ​ព្រលឹង​ហើយ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​បែក​កង់​ក្រឡាប់​ផ្ងារជើង​ចាក់​មនុស្ស​ចោល ក្នុង​ទឹកស្រះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ ស្រាល​ចំនួន​២២​នាក់ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងជើង​វត្ត​ថ្នា​ញ…

ខេត្តស្វាយរៀង ៖ រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​បែក​កង់​ក្រឡាប់​ផ្ងារជើង​ចាក់​មនុស្ស​ចោល ក្នុង​ទឹកស្រះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ ស្រាល​ចំនួន​២២​នាក់ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងជើង​វត្ត​ថ្នា​ញ ស្ថិត​នៅ​ភូមិ​ថ្នា​ញ សង្កាត់ បាទី ក្រុង​បា​វិត ។

បើ​តាម​កម្មករ​-​កម្ម​ការ​នី​ដែល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត ស្លាក​លេខ​ស្វាយ​រៀង​៣A-៣៥៥២ បាន​បើក​មក​ពី​ស្រុក​ច​ន្ទ្រា ប្រមូល​កម្មករ​-​កម្មការិនី​ទៅ​ធ្វើការ​នៅ​រោច​ក្រ​ក្រុង​បា​វិត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បែក​កង់​មុខ​ខាងស្តាំ​លាន់​ដូច​រន្ទះបាញ់​ដោយ​រថយន្ត​កំពុង​មាន​ល្បឿន​លឿន​ក៏​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ចាក់​មនុស្ស​ចោល​ចូល​ទៅ​ក្នុង​ទឹកស្រះ​ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​ប្រមាណ​២៤​នាក់ នៅ​លើ​រថយន្ត​ភ័យ​ស្លន់ស្លោ​ស្ទើរ​លោះ​ព្រលឹង និង​អ្នកខ្លះ​លោត​ចុះ​ពី​រលើ​រថយន្ត បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​២២​នាក់​ផ្សេង​ទៀត​គ្រាន់តែ​របួសស្រាល​ៗ​រលាត់​ដៃជើង​បន្តិចបន្តួច​ប៉ុណ្ណោះ ដោយសារ​ក្រឡាប់​ចូល​ក្នុង​ទឹក ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បាទី​បាន​ឲ្យ​ដឹង​ថា ករណី​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នេះ​មូលហេតុ​សំបក​កង់​រថយន្ត​ចាស់​អស់​ក្រឡា និង​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ក្រោយមក​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់ ទៅ​មន្ទីរ​បង្អែក​ជី​ភូ​ដើម្បី​សង្គ្រោះ រីឯ​រថយន្ត​សមត្ថកិច្ច​ស្ទូច​ឡើង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិ​តេះ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ