ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះរថយន្តធុនយក្សបុករះស្លា.ប់និងរបួសពេញថ្នល់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នេះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ភូមិ​ព្រៃ​សុ​ធន់ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ…

ខេត្តព្រៃវែង ៖ ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នេះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ភូមិ​ព្រៃ​សុ​ធន់ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​២​នាក់ និង​បាន​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ និង​ស្រាល ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ភ្លៅ​៥ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៣៣៩ បើកបរ​មក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងពេល​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ដែល​នៅ​ខាង​មុខតែ​វ៉ា​មិន​ផុត​ហើយ​ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៣​គ្រឿង ដែល​បើក​មក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ និង​អ្នក​ជិះ​ទាំង​៦​នាក់​ដួល​ខ្ទាត​ពេញ​ផ្លូវ​ដោយឡែក​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​រថយន្ត​កិន​ចំ​ក្បាល​បណ្តាល​ឱ្យ​ធ្លាយ​ខួរ​ខ្ចាយ​ពេញ​ថ្នល់ រីឯ​ជន​រង​គ្រោះ ឆេ​ង វឌ្ឍនៈ ក៏​ត្រូវ​រថយន្ត​កិន​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ផង​ដែរ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម​ជន​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា រថយន្ត​បង្ក​នេះ​ជា​របស់​ម្ចាស់​ឈ្មោះ ហាក់ ជីវ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ចំណែក​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ឈ្មោះ អ៊ិ​ន សុផល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សែ​ប ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្ន​ទាំង​រថយន្ត និង​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃខ្លា ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ