ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំអាហារ​កែ​ច្នៃ​ធ្វើ​ឱ្យ​កើតមហារីក​ពោះវៀន​បាន

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាហារ​​កៃ​ច្នៃ​បង្ក​ជំងឺមហារីក​ពោះវៀន ដោយសារ​តែ​ជាតិ​ញៀន​របស់​វា​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ដល់​បាក់តេរី​ក្នុង​ពោះវៀន និង​នាំ​ឲ្យ​ដុំ​សាច់​មហារីក​លូតលាស់​បាន ។ រឿង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​សិក្សា​មួយ​ទៅ​លើ​សត្វ​កណ្តុរ ដែល​ស្រាវជ្រាវ​ចង់​ដឹង​ថា តើ​ជាតិ​ញៀន​ក្នុង​អាហារ​កៃ​ច្នៃ ឬ​ហៅ​ថា​សារធាតុ​មេ ធ្វើ​ឲ្យ​មានការ​រលាក​ដល់​ពោះវៀន…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាហារ​​កៃ​ច្នៃ​បង្ក​ជំងឺមហារីក​ពោះវៀន ដោយសារ​តែ​ជាតិ​ញៀន​របស់​វា​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ដល់​បាក់តេរី​ក្នុង​ពោះវៀន និង​នាំ​ឲ្យ​ដុំ​សាច់​មហារីក​លូតលាស់​បាន ។ រឿង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​សិក្សា​មួយ​ទៅ​លើ​សត្វ​កណ្តុរ ដែល​ស្រាវជ្រាវ​ចង់​ដឹង​ថា តើ​ជាតិ​ញៀន​ក្នុង​អាហារ​កៃ​ច្នៃ ឬ​ហៅ​ថា​សារធាតុ​មេ ធ្វើ​ឲ្យ​មានការ​រលាក​ដល់​ពោះវៀន ដែល​នាំ​ឲ្យ​កើត​ជា​​មហារីក​ពោះវៀន ឬ​អត់ ។

អ្នក​ស្រាវជ្រាវ​បាន​បែងចែក​កណ្តុរ​ទៅ​ជា​បី​ក្រុម ដោយ​ពី​ក្រុម​ឲ្យ​ស៊ី​អាហារ​មាន​ជាតិ​មេ Sodium Caroxymethycellulose (CMC) និង Polysorbate 80 (P80) និង​ក្រុម​ទី​បី​ផឹក​តែ​ទឹក​ទេ ។ ពួក​គេ​ក៏​បាន​ឲ្យ​កណ្តុរ​ស៊ី​ជាតិពុល​ដើម្បី​បង្ក​ជា​ការ​រលាក និង​មហារីក​ផង​ដែរ។

សរុប​មក​ពួក​គេ​បាន​រក​ឃើញ​ថា ដុំ​សាច់​មហារីក​ច្រើន និង​កាន់តែ​ធំ គឺ​កើតឡើង​ក្នុង​កណ្តុរ​ដែល​ស៊ី​សារធាតុ​មេ ព្រោះ​វា​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ការ​រលាក​មួយ​ចំនួន ។ គេ​បាន​និយាយ​ទៀត​ថា ហេតុផល​អាច​ដោយសារ​តែ​សារធាតុ​មួយ​នេះ​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ដល់​តុល្យភាព​របស់​បាក់តេរី​ក្នុង​ពោះវៀន បង្កើត​បានជា​បរិស្ថាន​អំណោយផល​ដល់​ការ​លូតលាស់​មហារីក​តែ​ម្តង ។

ប៉ុន្តែ​ខណៈ​ពេល​ដែល​ការ​រក​ឃើញ​មួយ​នេះ​អាច​ជា​រឿង​ត្រូវ​ខ្វល់ខ្វាយ តែ​វា​អាច​ជា​រឿង​មួយ​លឿន​ពេក​ដែល​និយាយ​ថា អាច​ប្រើប្រាស់​លទ្ធផល​នេះ​ទៅ​លើ​មនុស្ស​បាន ។ ការ​រក​ឃើញ​នូវ​លើ​ការ​សិក្សា​ចំពោះ​សត្វ​មិន​អាច​បញ្ជាក់​ថា វា​នឹង​កើតឡើង​លើ​មនុស្ស​ឡើយ ។ សត្វ​កណ្តុរ​ក៏​ត្រូវ​បាន​ផ្តល់​ឲ្យ​ស៊ី​សារធាតុ​មេ​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​មនុស្ស​ទទួលទាន​ដែរ ទើប​បង្ក​ជា​ការ​រលាក និង​មហារីក ។

វា​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា មហារីក​ពោះវៀន​មាន​ជាប់​ទាក់ទង​នឹង​កម្រិត​ដ៏​ស្ព​ស់​នៃ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ និង​ការ​ញ៉ាំ​សាច់​កែ​ច្នៃ​ច្រើន ប៉ុន្តែ​ការ​ទាក់ទង​ជាមួយនឹង​សារធាតុ​មេ​ធ្វើ​ជា​អាហារ​កែ​ច្នៃ​នេះ ត្រូវ​តែ​មានការ​សិក្សា​ស្រាវជ្រាវ​កាន់តែ​ច្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ