ខេត្តត្បូងឃ្មុំ ៖ ដំណាំម្រេចដែលប្រជាពលរដ្ឋដាំនៅត្រើយខាងកើតទន្លេមេគង្គ មានរាប់ពាន់ហិកតានោះត្រូវការជីធម្មជាតិលាមកគោ ដែលធ្វើឲ្យម្រេចដុះលូតលាស់ល្អ ហើយថែមទាំងរក្សានូវគុណភាពដីថែមទៀត រាល់ថ្ងៃនេះគេបានឃើញរថយន្តតូចធំដឹកជីនេះមកលក់ឲ្យប្រជាកសិករនៅស្រុកមេមត់ ។
លោកយូ សុះ អាយុ៤២ឆ្នាំ ខ្មែរអ៊ិស្លាមនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងនៅព្រឹក
ថ្ងៃទី០២ ខែមករានេះថា រូបលោកបានប្រកបទិញជីលាមកគោនេះជាង៣ឆ្នាំមកហើយ ដោយបានបើ
ករថយន្ត១គ្រឿងចំណុះ១តោនកន្លះ ទៅប្រមូលទិញពីប្រជាពលរដ្ឋនៅសើយ ស្រុកក្រូចឆ្មារ ខេត្តត្បូង
ឃ្មុំ ក្នុងពេលដែលទិញម្តងត្រូវប្រមូលយ៉ាងហោចណាស់ ពី៣០ទៅ៤០គ្រួសារ ទើបពេញទ្រុងរថយន្ត
ក្នុងតំលៃ៣.៥០០រៀលទៅ៤.០០០រៀលក្នុង១កញ្ឆេរ ។
បុរសខ្មែរអ៊ិស្លាមរូបនេះប្រាប់បន្តថា នូវពេលណាដែលមានម្ចាស់ចម្ការម្រេចនៅស្រុកមេមត់ទូរស័ព្ទមក
កម្មង់ទិញនោះ គាត់នឹងបើករថយន្តទៅកាន់បណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដោយទិញពីគេ
១រថយន្តអស់ប្រាក់ជាង១០ម៉ឺនរៀល ។ លុះពេលដែលដឹកមកលក់ផាត់លើការចំណាយផ្សេងៗរួមទាំ
ងកម្មករលើកដាក់គាត់អាចទទួលបានប្រាក់ ចំណេញជាង១០ម៉ឺនរៀលផងដែរ ។ ប្រសិនណាបើរថយ
ន្តខូចនោះនឹងត្រូវចូលដើមក៏មាន ចាប់តាំងពីប្រកបររបរនេះមក ដល់សព្វថ្ងៃបានជាង៣ឆ្នាំហើយ ។
លោកសាក់ សុភាព អាយុ៣៨ឆ្នាំ អ្នកទិញជីលាមកគោម្នាក់ទៀតប្រាប់ឲ្យដឹងថា រថយន្តគាត់អាច
ដឹកលាមកគោបាន៣តោនកន្លះ ពេលដែលដឹកចេញពីស្រុកកងមាស ខេត្តកំពង់ចាម មកលក់ឲ្យអ្នក
ដាំម្រេចនៅស្រុកមេមត់ បានកម្រៃ៣៨ម៉ឺនរៀល ដោយចំណេញបាន១២ម៉ឺនរៀលក្នុង១ជើង ។ ពីមុន ម្រេចលក់បានថ្លៃ ជីធម្មជាតិលាមកគោនេះ អាចលក់បានរហូតដល់ទៅ៥០ម៉ឺនរៀល ។ លុះពេ
លដែលម្រេចជួបវិបត្តិទីផ្សារ ជីនេះបានធ្លាក់ចុះមកនូវតំលៃ៣៨ម៉ឺនរៀល ប្រសិនណាម្ចាស់ចម្ការចង់ទិ
ញច្រើនតោនគាត់មានរថយន្តដល់ទៅ៥គ្រឿងសម្រាប់ដឹកផងដែរ ។
ចំណែកលោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងដែរថាលាមកគោនេះសម្រាប់កសិកម្មគឺទី១-រក្សាសំណើម ទី២-ដីផុសធ្វើឲ្យអុកស៊ីសែនចូលទៅចិញ្ចឹមរឹសនិងទី៣-មានសារធាតុអិនប៉េកា ធ្វើឲ្យគុណភាពម្រេចល្អ ៕
ចែករំលែកព័តមាននេះ