ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ចចក​យន្ត​ជួយ​ដេញ​ក្អែក​ក្នុង​ចំការ ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​នៅ​ប្រទេស​ជប៉ុន បាន​ផលិត​ចចក​យន្ត «Super Monster Wolf» ឲ្យ​ចាំចំការ​ជំនួស​មនុស្ស​យន្ត​ដេញ​ក្អែក​ស៊េរី​ចាស់ មាន​តម្លៃ​១.៨00​ដុល្លារ ។ អា​មេ​រិ​ក​បង្កើត​គម្រោងការ​ស៊ើ​ប​អង្កេត…

ចចក​យន្ត​ជួយ​ដេញ​ក្អែក​ក្នុង​ចំការ

ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​នៅ​ប្រទេស​ជប៉ុន បាន​ផលិត​ចចក​យន្ត «Super Monster Wolf» ឲ្យ​ចាំចំការ​ជំនួស​មនុស្ស​យន្ត​ដេញ​ក្អែក​ស៊េរី​ចាស់ មាន​តម្លៃ​១.៨00​ដុល្លារ ។

អា​មេ​រិ​ក​បង្កើត​គម្រោងការ​ស៊ើ​ប​អង្កេត UFO
ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​មាន​គម្រោងការ​សម្ងាត់​ប្រើ​ថវិកា​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​ស៊ើប​អង្កេត​រក UFO អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

ស្ន​ជាង​មួយ​ម៉ែត្រ​ធ្លាយ​ឆ្អឹងខ្នង​បុរស​ចិន​តែ​មិន​ស្លាប់
ជន​ដៃដល់​ម្នាក់​បាន​គប់​ស្ន​ធ្លុះ​កញ្ចក់​រថយន្ត​ទៅ​ដោត​ជាប់​កណ្ដាល​ខ្នង​បុរស​ចិន​ម្នាក់ រង​របួសធ្ងន់ ប៉ុន្តែ​នៅ​រស់ ជា​រឿង​ដ៏​រន្ធត់​មួយ​នៅ​លើ​ពិភពលោក ។

ជនជាតិ​អង់គ្លេស​ជាង​ពាក់កណ្ដាល​ត្រូវការ​ស្ថិត​ក្នុង EU
គំនិត​យល់​ឃើញ​របស់​ពលរដ្ឋ​អង់គ្លេស ប្រហែល​៥១%​ចង់​ឲ្យ​រដ្ឋាភិបាល​ស្ថិត​ក្នុង​សមាជិក​អឺរ៉ុប​បន្ត​តាម​រយៈ​ការ​អង្កេត​កាលពី​ពេល​ថ្មី​ៗ​នេះ ។

បាក់​ភក់​នៅ​ស៊ី​លី​ស្លាប់​៥​នាក់​និង​របួស​១៥​នាក់
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន​៥​នាក់ និង​របួស​១៥​នាក់ នៅ​ក្នុង​ហេតុការណ៍​បាក់​ភក់​មួយ​កន្លែង​ក្បែរ​ក្រុង Chaiten ភាគ​ខាងត្បូង​ប្រទេស​ស៊ីលី​។

កាំជ្រួច «soyuz» របស់​រុ​ស្ស៊ី​បញ្ជូន​អ្នក​អវកាស​២​រូប​ទៅ​លំហ​អវកាស
អ្នក​អវកាស​ចំនួន​២​រូប​ត្រូវ​បាន​បញ្ជូន​តាម​យាន «soyuz»​របស់​រុ​ស្ស៊ី​ដោយ​មាន​ជនជាតិ​អា​មេ​រិ​ក និង​ជប៉ុន​ទៅ​ឯ​ស្ថា​នី​អវកាស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៧​ធ្នូ​២០១៧ ។

សកម្មជន​វៀតណាម​៩​រូប​ត្រូវ​ជាប់គុក
សកម្មជន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ចំនួន​៩​រូប ត្រូវ​ជាប់គុក និង​ជា​ផ្នែក​មួយ​នៃ​ស្ថិរភាព​របស់​ប្រទេស ។

មនុស្ស​យន្ត​សម្អាត​តំបន់ឆ្នេរ
ក្រុមហ៊ុន​មួយ​របស់​ថៃ​បាន​ផលិត​មនុស្ស យន្ត​សម្រាប់​សម្អាត​ឆ្នេរ​ខ្សាច់ និង​ជា​សក្ខីភាព​មួយ​របស់​ប្រទេស ។

ជនល្មើស​ដុត​រថយន្ត​នៅ​ប្រទេស​ថៃ
ជនល្មើស​មួយ​ក្រុម​តុបតែង​កាយ​ដូច​ប៉ូលិស​បាន​ស្ទាក់​ចាប់ និង​ដុត​រថយន្តក្រុង​មួយ​លើ​ដងផ្លូវ​ពី​បេ​តង​ទៅ​បាងកក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្លាប់ និង​រង​របួស ។

ជន​ដៃដល់​២​រូប​ធ្វើ​អត្តឃាត​នៅ​ក្នុង​វិហារ​ប៉ា​គី​ស្ថាន
ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​ជួយ​ស្ត្រី​រង​របួស​ម្នាក់ ក្រោយ​ពី​ជនល្មើស​ចំនួន​២​រូប​ធ្វើ​អត្តឃាត​ដោយ​បំ​ទុះ​គ្រាប់​នៅ​ក្នុង​វិហារ​គ្រឹ​ស្ត​មួយ​នៅ​ប៉ា​គី​ស្ថាន មាន​អ្នក​ស្លាប់​យ៉ាងតិច​៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ