ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិតរ​ដ្ឋា និង​ឃុំ ប៉ុណ្ណា​ដែ​ត បាន​ឱកាស​សម្តែង​​រួម​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ឃុំ ប៉ុណ្ណា​ដែ​ត បាន​ឃ្លាត​ពី​វេទិកា​សិល្បៈ​យូរ​មក​ហើយ ។ សម្រាប់​​ឆ្នាំ​ថ្មី​២០១៨​នេះ​លោក​ដែ​ត និង​ភរិយា ​អ្នក​នាង​យក់ ឋិតរ​ដ្ឋា មានឱកាស​សម្តែង​រួម​គ្នា​ឱ្យ​ផលិតកម្ម​ល្បី​មួយ…

រាជធានី​ភ្នំពេញ​៖ លោក​ឃុំ ប៉ុណ្ណា​ដែ​ត បាន​ឃ្លាត​ពី​វេទិកា​សិល្បៈ​យូរ​មក​ហើយ ។ សម្រាប់​​ឆ្នាំ​ថ្មី​២០១៨​នេះ​លោក​ដែ​ត និង​ភរិយា ​អ្នក​នាង​យក់ ឋិតរ​ដ្ឋា មានឱកាស​សម្តែង​រួម​គ្នា​ឱ្យ​ផលិតកម្ម​ល្បី​មួយ ។

លោក​ឃុំ ប៉ុណ្ណា​ដែ​ត ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​សម្រេចចិត្ត​ចូលរួម​សម្តែង​ឱ្យ​ផលិតកម្ម​អិ​ល​ឌី​ភាពយន្ត​ជាមួយ​ភរិយា​របស់​លោក​យក់ ឋិតរ​ដ្ឋា ដោយសារ​ផលិតកម្ម​ពេញចិត្ត ប៉ុន្តែ​ចំណងជើង​រឿង​មិន​ទាន់​ដឹង​ទេ ។ នេះ​ជា​រឿង​ទី​៥ ក្រោយ​ពេល​លោក និង​ភរិយា​ចូល​ពិភព​សិល្បៈ ។

មាន​ភាព​ទាក់ទាញ​យ៉ាងណា​ក្រោយ​ពេល​សម្តែង​ជា​ថ្មី​នេះ មិន​អាច​ស្មាន​បាន​ទេ ប៉ុន្តែ​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ថា​យុវវ័យ​សុទ្ធតែ​មាន​បំណង​ចង់ឱ្យ​លោក​សម្តែង​ឡើង​វិញ ។

«ដូចនេះ​មាន​តែ​បំពេញ​តាម​សំណូមពរ​យុវជន​ដែល​នៅ​គាំទ្រ ស្រឡាញ់​ពួក​យើង ត្រូវ​តែ​មាន​ចំណី​អារម្មណ៍​ថ្មី​ជា​កាដូ​ជូន ។ បើ​និយាយ​ពី​ការ​ច្រៀង​វិញ​ស្ថិត​ក្នុង​ការ​ពិចារណា បើ​ខ្ញុំ​លៃលក​ពេល​បាន​នោះ​អាច​ថា​ច្រៀង​វិញ បើ​ពេល​នេះ​គឺ​រវល់​ការងារ​ពេក ។ ខ្ញុំ​ចង់ឱ្យ​ភរិយា​គាត់​មានការ​ទាក់ទាញ​សិល្បៈ​ផ្នែក​ចម្រៀង​ឱ្យ​ល្បី​ជាង​នេះ​ព្រោះ​ចូល​មក​ផលិត​កម្ម​ថោ​ន​ឃើញ​ថា​ចម្រៀង​របស់​គាត់​ផ្ទុះ​ច្រើន​ពី​អ្នក​ស្តាប់​» ។

អ្នក​នាង​យក់ ឋិតរ​ដ្ឋា រីករាយ​ដែល​ផលិតកម្ម​អិ​ល​ឌី​ពេញចិត្ត​ឱ្យ​ស្វាមី និង​រូប​នាង​សម្តែង​ភាពយន្ត ។ «​យើង​ធ្វើ​នេះ​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ ហើយ​ក៏​រំពឹង​ថា ទាក់ទាញ​ព្រោះ​ជាង​១០​ឆ្នាំ​ហើយ​ដែល​យើង​ទាំង​ពីរ​ខកខាន​សម្តែង​កុន គិត​ថា​ពិតជា​អស្ចារ្យ​ដែរ ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​អស់​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ។ នាង​បាន​រៀប​ការ​ជាមួយនឹង​លោក​ឃុំ ប៉ុណ្ណា​ដែត ជា​ដៃគូ​សិល្បៈ​ជាមួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ