ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo និង Messi បង្ហោះ​រូបម្យ៉ាងម្នាក់​អបអរ​ឆ្នាំ​ថ្មី

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អធិរាជ​ស Real Madrid បាន​ថតរូប​ខ្លួនឯង​អម​ជាមួយនឹង​ពាន​១៥​ដែល​ខ្លួន​មាន នៅ​កោះ​មួយ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ ។…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អធិរាជ​ស Real Madrid បាន​ថតរូប​ខ្លួនឯង​អម​ជាមួយនឹង​ពាន​១៥​ដែល​ខ្លួន​មាន នៅ​កោះ​មួយ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ ។

នៅ​ថ្ងៃ​ទី​១​នៃ​ឆ្នាំ​ថ្មី​នេះ យើង​ឃើញ​កីឡាករ​ល្បី​ៗ​បាន​បង្ហោះ​រូប ដើម្បី​អបអរ​ការ​លា​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ។ កីឡាករ​កំពូល​របស់ Barcelona ខ្ញី​ចាស់ Lionel Messi បាន​បង្ហោះ​រូប​ខ្លួន និង​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ញញឹម​ស្រស់ប្រិមប្រិយ ។ ចំណែកឯ Cristiano Ronaldo ដែល​ជា​គូប្រជែង​ប្តូរផ្តាច់​វិញ បាន​បង្ហោះ​រូប​ខ្លួនឯង​ជាមួយនឹង​ពាន​សរុប​ទាំងអស់​១៥ នៅ​កោះ​មួយ​ក្នុងស្រុក​កំណើត​របស់​ខ្លួន ។

រូប​ដែល​បាន​បង្ហោះ​ចូល​ក្នុង Instagram នោះ​បាន​សរសេរ​ភ្ជាប់​ជាមួយ​ថា ៖ “​កាលដែល​ខ្ញុំ​លេង​បាល់​តាម​ផ្លូវ​ក្នុងស្រុក​ខ្ញុំ ហើយ​ស្រមៃ​ចង់​ក្លាយជា​កីឡាករ​កំពូល​នោះ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​អាច​មក​ថតរូប​ជាមួយនឹង​ពាន​ច្រើន​បែប​នេះ​ទេ ។ ខ្ញុំ​សូម​អរគុណ​ដល់​គ្រួសារ​របស់ខ្ញុំ មិត្តភក្តិ​មិត្ត​រួម​ក្រុម​គ្រូបង្វឹក​ទាំងអស់ ដែល​ខ្ញុំ​បាន​រៀន​ពី​ពួក​គេ ។​”

Ronaldo សរសេរ​ចុង​ក្រោយ​ថា ៖ “​ជា​ចុង​ក្រោយ​នេះ សូម​អរគុណ​ជា​ពិសេស​ដល់​អ្នកគាំទ្រ​របស់ខ្ញុំ ។ ពាន​ទាំង​អស់នេះ​ក៏​ជា​របស់​អ្នក​ដែរ ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ