ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ឈ្នះ​ពាន​ជើងឯក​ប្រេ​ស៊ី​ល Samba d’Or ជា​លើក​ទី​បី

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អ្នកមាន​បារាំង Neymar បាន​ឈ្នះ​ពាន​កីឡាករ​ប្រេ​ស៊ី​ល​ល្អ​ផ្តាច់​គេ​នៅ​អឺរ៉ុប Samba d’Or ជា​លើក​ទី​បី​ក្នុង​អាជីព​របស់​ខ្លួន ។…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អ្នកមាន​បារាំង Neymar បាន​ឈ្នះ​ពាន​កីឡាករ​ប្រេ​ស៊ី​ល​ល្អ​ផ្តាច់​គេ​នៅ​អឺរ៉ុប Samba d’Or ជា​លើក​ទី​បី​ក្នុង​អាជីព​របស់​ខ្លួន ។

ពានរង្វាន់​នេះ​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​អ្នកគាំទ្រ អ្នក​សារព័ត៌មាន និង​អតីត​កីឡាករ​បាល់ទាត់​ដទៃ​ទៀត ។ គេ​រើស​យក​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល ដែល​លេង​បាន​ល្អ​ជាងគេ​ក្នុង​ទ្វីបអឺរ៉ុប ។

Neymar បាន​ឈ្នះ​ពាន​នោះ​ពីរ​លើក​រួច​មក​ហើយ​នៅ​ឆ្នាំ ២០១៤ និង ២០១៥ កាលពី​ខ្លួន​នៅ​លេង​ឲ្យ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ។ កាលពី​ឆ្នាំ​២០១៦ ពានរង្វាន់​នេះ​បាន​ធ្លាក់​ទៅ​លើ​ខ្សែបម្រើ​របស់​បច្ចុប្បន្ន​កីឡាករ​របស់ Barcelona ដែល​ទៅ​ជំនួស​កន្លែង​របស់ Neymar ឈ្មោះ Philippe Coutinho ។

គួរ​បញ្ជាក់​ថា Neymar បាន​រក​គ្រាប់​បាល់​ជូន​ក្លឹ​ប​១៧​គ្រាប់​ហើយ ក្នុង​ការ​ប្រកួត​ទាំង​២០​លើក តាំងពី PSG ទិញ​ក្នុង​តម្លៃ​២២២​លាន​អឺ​រ៉ូ​មក​ក្នុង​ខែសីហា ។ ពានរង្វាន់ Samba d’Or នេះ នឹង​ប្រគល់​ជូន Neymar នៅ​ក្នុង​ពិធី​ពិសេស​នៅ​ទី​ក្រុងប៉ារីស នា​ខែកុម្ភៈ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ