ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាល​ថ្មី​ពានរង្វាន់​សម្តេច​តេ​ជោ​ចាប់ផ្ដើម​ក្នុង​ខែកុម្ភៈ ខណៈ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ចាប់ផ្ដើម​ក្នុង​ខែមីនា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្វែងរក​ឃើញ​ក្រុម​ជើងឯក​រដូវ​កាល​ឆ្នាំ​២០១៧ កាល​ពី​​ពេល​ថ្មី​ៗ​កន្លង​ទៅ ពេល​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ក្នុង​ការ​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​ហើយ​ទាំង​ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្វែងរក​ឃើញ​ក្រុម​ជើងឯក​រដូវ​កាល​ឆ្នាំ​២០១៧ កាល​ពី​​ពេល​ថ្មី​ៗ​កន្លង​ទៅ ពេល​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ក្នុង​ការ​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​ហើយ​ទាំង​ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ។

ចំពោះ​ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុន សែន លើក​ទី​១២ ឆ្នាំ​២០១៨ គ្រោង​បើក​ការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​៧ កុម្ភៈ ដល់​ថ្ងៃ​ទី​៦ តុលា ២០១៨​។ ចំណែក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ មីនា ដល់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៨​។

គួរ​រំលឹក​ថា សម្រាប់​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ចាស់​ឆ្នាំ​២០១៧ ពាន​ជើងឯក​បាន​ទៅ​លើ​ក្រុមព្រះ​ខ័ន​រាជ ស្វាយ​រៀង ក្នុង​ពេល​ក្រុម​ណា​ហ្គា​វើ​ល បាន​ត្រឹម​ជើងឯក​រង និង​ក្រុម​អគ្គិសនី​កម្ពុជា ឈរ​លេខ​៣ ។ ចំណែក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ពាន​ជើងឯក​បាន​ទៅ​ក្រុម​បឹង​កេ​ត ក្នុង​ពេល​ក្រុម​ក្រសួងការពារជាតិ បាន​ត្រឹម​ជើងឯក​រង និង​ក្រុមព្រះ​ខ័ន​រាជ ស្វាយ​រៀង ឈរ​លេខ​៣ ។

កម្ពុជា​ត្រូវ​បញ្ចប់​ការ​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​របស់​ខ្លួន និង​ពានរង្វាន់​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​លឿន​នៅ​ឆ្នាំ​២០១៨​នេះ​មិន​ខុស​ពី​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ដែរ ព្រោះ​ក្រុម​ជម្រើសជាតិ​នីមួយ​ៗ​ត្រូវ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ធំ​ប្រចាំ​តំបន់ AFF Suzuki Cup នៅ​ចុងឆ្នាំ​ដែល​តែង​រៀបចំ​ធ្វើ​នៅ​រៀង​រាល់​២​ឆ្នាំ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ