ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង​ធំ Arsenal អាច​បា.ញ់​បំបែក​ហ្វូង​តោ​ខៀវ Chelsea បាន​ដែរ​ទេ​នៅ​យប់​នេះ?

6 ឆ្នាំ មុន

ក្រុម​ម្ចាស់ផ្ទះ Arsenal នៅ​តែ​មិន​ទាន់​អាច​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​បាន​សម្រាប់​រដូវ​កាល​នេះ បន្ទាប់​ពី​ប្រកួត​ចុង​ក្រោយ​ប៉ះ​ក្រុម​បាត​តារាង West Brom ពួក​គេ​បាន​ត្រឹម​ទទួលលទ្ធផល​ស្មើ​១-១​ប៉ុណ្ណោះ ។ ដូច្នេះ​ការ​ស្វាគមន៍​ក្រុម Chelsea​នៅ​ជុំ​ទី​២២​នេះ…

ក្រុម​ម្ចាស់ផ្ទះ Arsenal នៅ​តែ​មិន​ទាន់​អាច​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​បាន​សម្រាប់​រដូវ​កាល​នេះ បន្ទាប់​ពី​ប្រកួត​ចុង​ក្រោយ​ប៉ះ​ក្រុម​បាត​តារាង West Brom ពួក​គេ​បាន​ត្រឹម​ទទួលលទ្ធផល​ស្មើ​១-១​ប៉ុណ្ណោះ ។

ដូច្នេះ​ការ​ស្វាគមន៍​ក្រុម Chelsea​នៅ​ជុំ​ទី​២២​នេះ ពួក​គេ​មាន​ជំនឿ​ស្តួចស្តើង​ណាស់ ក្នុង​ការ​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​៥​របស់​ខ្លួន ខណៈ​ក្រុម​លេខ​៦ Tottenham ចាញ់​តែ​១​ពិន្ទុ ។ យ៉ាងណាមិញ ប្រវត្តិ​ប្រកួត​ក្នុង​ដី​របស់​ក្លិប​កាំភ្លើង​ធំ​នា​ពេល​កន្លង​មក ពួក​គេ​តែងតែ​អាច​រក​គ្រាប់​បាល់​បានជា​និច្ច បើ​ទោះជា​ប្រឈម​នឹង​ក្រុម​ខ្លាំង ។ ចំពោះ​ស្ថាន​ភាព​​កូនក្រុម​វិញ Arsenal នឹង​បង្ហាញខ្លួន​ដោយ​អវត្តមាន​កីឡាករ​សំខាន់​ពីរ​រូប​ក្នុង​នោះ​មាន Olivier Giroud និង Aaron Ramsey ។

រីឯ​ក្រុម​ភ្ញៀវ Chelsea ដែល​កំពុង​តែ​ស្រេកឃ្លាន​ជ័យជម្នះ ដើម្បី​ដណ្តើម​កៅអី​លេខ​២​ពី​ក្រុម Man Utd ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​ថា​នឹង​អាច​យក​៣​ពិន្ទុ​បាន​ពី Arsenal ។ កំណត់​ត្រា​របស់​ក្លិប​តោ​ខៀវ​ក្នុង​ការ​ប្រកួត​ក្រៅ​ទឹកដី​បានឱ្យ​ដឹង​ថា ពួក​គេ​មានឱកាស​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ៨០% ។ ម្យ៉ាងទៀត ការ​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន Emirates Stadium របស់​ក្លិប Arsenal នៅ​រាត្រី​នេះ ពួក​គេ​មិន​មាន​កីឡាករ​សំខាន់​រូប​ណា​ខកខាន​នោះ​ទេ លើកលែងតែ​កីឡាករ Charly Musonda និង David Luis ដែល​កំពុង​សម្រាក​ព្យាបាល​របួស ។

ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ ភាគរយ​នៃ​លទ្ធផល​ស្មើគ្នា​មាន​ច្រើន ប៉ុន្តែ​ក្រុម​ភ្ញៀវ Chelsea
អាច​នឹង​មានឱកាស​យកឈ្នះ​លើ​ក្រុម​កាំភ្លើង​ធំ ប្រសិនបើ​ក្រុម​របស់​លោក Antonio Conte រក្សា​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន​នៅ​ដដែល ។

បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីគ សប្តាហ៍​ទី​២២ នារាត្រី​ថ្ងៃ​ពុធ​នេះ មាន​១​ប្រកួត។ កាំភ្លើង​​ធំ Arsenal អាច​បាញ់​បំបែក​ហ្វូង​តោ​ខៀវ Chelsea បាន​ដែរ​ទេ នៅ​យប់​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ